អភិបាលខេត្ត​បញ្ជា​ឱ្យ​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន ចុះស្តារ​លូ​​នៅ​ចំណតរថយន្ត​ថ្មីក្រុងប៉ៃលិន

ខេត្ត​​ប៉ៃលិន ៖ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ប៉ុន្មាន​មេ​កន្លង​មក គេ​សង្កេត​ឃើញ​នៅ​តាម​ប​ណ្តោ​យ​​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ផ្លូវ​ចូល​ចំណត​រថយន្ត​ថ្មី ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃ​លិ​ន ក្រុងប៉ៃលិន មានការ​ស្ទះ​ប្រព័ន្ធ​​លូ​បង្ហូរទឹក បណ្តាល​ឱ្យ​​លិច​​ចំណត​រថ​យន្ត និង​​​ផ្លូវ​ ជា​ហេ​តុ​ធ្វើ​ឱ្យ​មានការ​​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​​ទៅ​មក ទើប​កាលពី​​វេលា​ម៉ោង​៧​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ​តុលា ​២០១៥ ​នេះ អភិបាលខេត្ត​ប៉ៃលិន​បាន​បញ្ជា​ឱ្យ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ ដើម្បី​ស្តារ​យក​ដី និង​សម្រាម​ដែល​កក​ស្ទះ​ជាប់​នៅ​ក្នុង​ប្រព័ន្ធ​លូ​នោះ​ចេញ​តែ​ម្តង ។