​ព្រឹក​នេះ​អាកាសធាតុ​នៅ​តំបន់​មាត់សមុទ្រ​​​ផ្ទៃមេឃ​ស្រឡះ​ល្អ

ខេត្ត​ព្រះ​សីហ​នុ​+​កែប​+​កំពត+កោះ​កុង ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ បានឱ្យ​ដឹង​ថា នៅ​ព្រឹក​នេះ​អាកាសធាតុ​​​នៅ​ខេត្ត​កំពត-​​កែប ​ក៏​ដូច​ជា​​​តាម​ក្រុង/ស្រុក​​ ផ្ទៃមេឃ​​​បញ្ចេញ​ពន្លឺ​​​ស្រឡះ​ល្អ និង​មាន​កម្តៅ ​​​ រីឯ​ខេត្ត​​កោះកុង​​ ​​កាល​ពី​ម៉ោង​៣ទៀប​ភ្លឺ ​ភ្លៀង​ធ្លាក់​មួយ​មេ​​ធំ​ រហូត​មក​ដល់​ម៉ោងនេះ​​ផ្ទៃ​មេឃ​​ស្រឡះ​ល្អ​​​វិញ​ហើយ ​ចំណែក​​ខេត្ត​ព្រះ​សីហនុ​ឯណោះ​វិញ ​​អាកាស​ធាតុ​ដូច​ជា​ពុំ​សូវ​​​​ល្អសោះ ​​​គឺ​មាន​​ពពក​ខៀវ​លាយ​​​ខ្មៅ​​​ដោយ​កន្លែង ។

ប្រភព​ព័ត៌មាន បាន​បន្ត​ថា ​គិត​ត្រឹម​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ តុលា នេះ ផ្ទៃមេឃ​នៅ​តំបន់​មាត់សមុទ្រ​​​ស្រឡះ​ល្អ​ ៕