ក្រុមហ៊ុន​នៅ​ស៊ុយអែត​​​​កាន់​តែ​ច្រើន ​បន្ថយ​ម៉ោង​ធ្វើ​ការ​សល់​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​


ក្រុមហ៊ុន​នៅ​ស៊ុយអែត​​​​កាន់​តែ​ច្រើន ​បន្ថយ​ម៉ោង​ធ្វើ​ការ​សល់​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​

វិបសាយ​ Science Alert បាន​ឲ្យ​ដឹង​ថា​​​ក្រុមហ៊ុន​ជំនួញ​ពាណិជ្ជកម្ម​ និងស្ថាប័ន​ឯកជន​​ជា​ច្រើន​​​នៅ​ប្រទេស​ស៊ុយអែត បាន​កាត់​បន្ថយ​ម៉ោង​ការងារ​​សល់​ត្រឹម​តែ​៦​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ក្រុម​ហ៊ុន​ជា​ច្រើន​ទៀត​ក៏​​​​បាន​សាក​ល្បង​ និង​ត្រៀម​ប្ដូរ​ទៅ​ស្តង់​ដា​ខាង​លើដែរ ដោយ​យល់​ឃើញ​ថា​ការ​ធ្វើ​បែប​នេះ អាច​បង្កើន​ផលិត​ភាព​ការងារ​​បុគ្គលិក។

 

ក្រុមហ៊ុន​នៅ​ស៊ុយអែត​​​​កាន់​តែ​ច្រើន ​បន្ថយ​ម៉ោង​ធ្វើ​ការ​សល់​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​

 

ចំណែក​ឯ​​ការ​ចុះ​ផ្សាយ​របស់​ Metro វិញ​ ក៏​បាន​បង្ហាញ​ដែរ​ថា​រយៈ​ពេល​​១៣​ឆ្នាំ​មុន​​​ មជ្ឈមណ្ឌល​សេវាកម្ម​រថយន្ត​តូយ៉ូតា​ (Toyota) ក្នុង​ទី​ក្រុង​ Gothenburg ប្រទេស​ស៊ុយអែត​ បាន​ប្ដូរ​ម៉ោង​ធ្វើ​ការ​បុគ្គលិក​សល់​ត្រឹម​៦​​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ លទ្ធផល​ដែល​មិន​នឹក​ស្មាន​នោះ​គឺ​បុគ្គលិក​​ជា​ច្រើន​រីករាយ​ ទាក់​ទាញ​ចិត្ត​បុគ្គលិក​ជា​ច្រើន​មក​ធ្វើ​ការ ហើយ​ប្រាក់​ចំណេញ​បាន​កើន​ឡើង​២៥​ភាគ​រយ។

 

ការ​ធ្វើ​ការ​យូរ​​ៗ​ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ត្រូវ​បាន​គេ​ដឹង​ថា​អាច​​មាន​ហានិភ័យ​​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​។ បើ​តាម​ការ​ឲ្យ Science Alert គឺ​វា​អាច​បង្កើន​ការប្រឈម​មុខ​នឹង​ជំងឺ​នេះ​​ដល់​​៣៣​ភាគ​រយ​​លើស​អ្នក​ធ្វើ​ការ​តិច​ម៉ោង។ “ខ្ញុំ​គិត​ថា​ធ្វើ​ការ​៨​ម៉ោង​​ក្នុង​មួយ​ថ្ងៃ​គឺ​ពិត​ជា​មិន​មាន​ប្រសិទ្ធភាព​ដូច​អ្វី​ដែល​យើង​គិត​នោះ​ទេ។ ការ​ខំ​ប្រឹង​លើ​កិច្ច​ការងារ​រយៈ​ពេល​៨​ម៉ោង​គឺ​​ការ​ខំ​ជម្នះ​លំបាក​មួយ។ ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ​ យើង​គួរ​មាន​ពេល​វេលា​ខ្លះ​​សម្រាក​ខាង​ក្រៅ​​ និង​សម្រាប់​ជីវិត​ឯក​ជន”។ នេះ​ជា​សម្ដី​របស់​​​​ លោក ​Linus Feldt ប្រធាន​ក្រុមហ៊ុន​​អភិវឌ្ឍ​កម្មវិធី​ (Software) Filimundus មាន​ទី​តាំង​ក្នុង​​ទី​ក្រុង ​Stockholm ។

 

ក្រុមហ៊ុន​នៅ​ស៊ុយអែត​​​​កាន់​តែ​ច្រើន ​បន្ថយ​ម៉ោង​ធ្វើ​ការ​សល់​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​

 

ក្នុង​ប្រទេស​ស៊ុយអែត​ មាន​មតិ​ជា​ច្រើន​​បាន​លើក​ឡើង​ថា​ ការ​​បន្ថយ​ម៉ោង​ធ្វើ​ការ​សល់​​ត្រឹម​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​​គឺ​ជា​ហេតុផល​សមរម្យ។ ម៉ោង​ធ្វើ​ការ​​តិច​ជាង​មុន គឺ​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​បុគ្គលិក ពួក​គេ​​មាន​ទឹក​ចិត្ត​ និង​កម្លាំង​ធ្វើ​ការ​ច្រើន​ ផលិតកម្ម​ការងារ​កើន​ជាង​មុន។

 

សម្រាប់​ប្រិយមិត្ត​វិញ យល់​ថា​ការ​កាត់​បន្ថយ​ម៉ោងការងារ ពិត​ជា​មាន​ផលិត​ភាព​ការងារ​ច្រើន​ជាង​ធ្វើ​ការ​ច្រើន​ម៉ោង មែន​ដែរ​ឬ​ទេ?

 

ចុចអាន៖ ការងារ​​​​គេ​ចង់​ធ្វើ​ច្រើន ​គេង​តាម​​សណ្ឋាគារ​ប្រណិតៗ​មិន​អស់​លុយ ​ហើយ​បាន​ប្រាក់​ខែ​ទៀត

ចុចអាន៖ ថត​បាន​ទិដ្ឋភាព​ពពក​ដូច Godzilla នៅ​សហរដ្ឋអាមេរិក

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ sciencealert, metro​​​​​​​​​​​​​​​​​​​​