សុនខ​ផើម​កប់​ក្រោម​ឥដ្ឋ​អត់​ដឹង​មូលហេតុ​ បាន​បុរស​ម្នាក់​ឮ​សំឡេង​ ​គាស់​ចេញ​មក​ក្រៅ​ទាំង​​លំបាក​


សុនខ​ផើម​កប់​ក្រោម​ឥដ្ឋ​អត់​ដឹង​មូលហេតុ​ បាន​បុរស​ម្នាក់​ឮ​សំឡេង​ ​គាស់​ចេញ​មក​ក្រៅ​ទាំង​​លំបាក​

​សុនខ​ផើម​មួយ​ក្បាល​ត្រូវ​បាន​​កប់​នៅ​ក្រោម​ឥដ្ឋ​ក្បែរ​ជណ្ដើរ​ថ្ម​មួយ​កន្លែង​ក្នុង​ប្រទេស​រុស្ស៊ី។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ភាគ​និរតី​ទីក្រុង​ Voronezh​ ដោយ​ពុំ​មាន​នរណា​ដឹង​ថា​ សុនខ​នោះ​ទៅ​ជាប់​នៅ​ក្រោម​នោះ​ដោយ​របៀប​ណា​នោះ​ទេ។

 

សុនខ​ផើម​កប់​ក្រោម​ឥដ្ឋ​អត់​ដឹង​មូលហេតុ​ បាន​បុរស​ម្នាក់​ឮ​សំឡេង​ ​គាស់​ចេញ​មក​ក្រៅ​ទាំង​​លំបាក​

 

សុនខ​ផើម​កប់​ក្រោម​ឥដ្ឋ​អត់​ដឹង​មូលហេតុ​ បាន​បុរស​ម្នាក់​ឮ​សំឡេង​ ​គាស់​ចេញ​មក​ក្រៅ​ទាំង​​លំបាក​

 

សុនខ​ផើម​កប់​ក្រោម​ឥដ្ឋ​អត់​ដឹង​មូលហេតុ​ បាន​បុរស​ម្នាក់​ឮ​សំឡេង​ ​គាស់​ចេញ​មក​ក្រៅ​ទាំង​​លំបាក​

 

ការ​ជួយ​សង្គ្រោះ​ធ្វើ​ឡើង​បន្ទាប់​ពី​បុរស​ម្នាក់​ និង​ក្រុម​គ្រួសារ​លោក​បាន​ឮ​សំឡេង​ព្រុស​​ចេញ​ពីក្រោម​ដី​ ពេល​ពួកគេ​ដើរ​រៀប​នឹង​ឡើង​ជណ្ដើរ។ ដំបូង​ពួកគេ​មិន​ដឹង​ថា​សំឡេង​នោះ​ចេញពី​ទីណា​ទេ​ ហើយ​ក៏​ផ្ទៀង​ត្រចៀក​ស្ដាប់​ ទើប​ដឹង​ថា​ វា​នៅ​ក្រោម​​ជណ្ដើរ​ ដែល​បិទ​ជិត​ដោយ​ដុំ​ឥដ្ឋ។

 

ភ្លាមៗ​នោះ ​ពួកគេ​បាន​រាយការណ៍​ទៅកាន់​អាជ្ញាធរ​ប្រចាំ​តំបន់​ រួច​ស្នើ​ឲ្យ​គាស់​ឥដ្ឋ​ទាំង​នោះ​ឡើង​ ​តែ​ត្រូវ​បាន​បដិសេធ​ដោយ​ថា ​ពួក​គេ​មិន​ធ្លាប់​ធ្វើ​កិច្ច​ការ​ទាំង​នេះ​ទេ។ ពេលនោះ​ គ្រួសារ​នេះ​ បាន​សម្រេច​ជួយ​សុនខ​ដោយ​ខ្លួន​ឯង​តែ​ម្ដង។

​​​
​​​​
បុរស​នោះ​បាន​គាស់​​ឥដ្ឋ​ម្ដង​មួយ​ៗ​តាម​សំឡេង​ និង​កាយ​ខ្សាច់​ ហើយ​ក៏​ប្រទះ​ឃើញ​សុនខ​ផើម​គួរឲ្យ​អាណិត​មួយ​ក្បាល​នេះ។ ពេល​សុនខ​នេះ​លូន​ចេញ​មក​ គឺ​សឹង​តែ​ដើរ​មិន​រួច​ផង។ គេ​បាន​សន្និដ្ឋាន​ថា​ សុនខ​នេះ​អាច​ជាប់​នៅ​ក្រោម​ឥដ្ឋ​នេះ​មិន​តិច​ជាង​ពីរ​ថ្ងៃ​នោះ​ទេ​ ដោយ​អត់​អាហារ​ និង​ទឹក៕

 

 

 

-ចុច​អាន៖ ឃើញ​​ពីង​ពាង​ យក​ដែកកេះ​ទៅ​អុជ​ ឆាបឆេះ​​ក្នុងការ៉ាស​សាំង

 

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ
ប្រភព៖ reshareworthy