ខណៈ​នេះ​! ពលរដ្ឋ​២​ស្រុក​នាំ​គ្នា​ស្រែក​តវ៉ា​នៅ​មុខ​សាលា​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​រឿង​គេ​រំលោភ​ដីធ្លី​ដូច​គ្នា

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០៨ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ តុលា ២០១៥ នេះ មាន​ប្រជា​ពលរដ្ឋ​ចំនួន​២​ក្រុម​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាលាខេត្ត ពាក់ព័ន្ធ​រឿង​ដីធ្លី ដោយ​១​ក្រុម មក​ពី​ក្រុង​សិរី​សោភ័ណ និង​មួយ​ក្រុម​ទៀត មក​ពី​ស្រុក​អូរ​ជ្រៅ ។

ប្រភព​បានឱ្យ​ដឹង​ថា ពលរដ្ឋ​មក​ពី​ស្រុក​អូរ​ជ្រៅ​មាន​ចំនួន​៣១០​គ្រួសារ បាន​នាំ​គ្នា​កាន់​បដា​ស្រែក​តវ៉ា​សុំ​ឱ្យ​ជួយ​អាជ្ញាធរ​ជួយ​ព​ន្លឿ​ន​ឱ្យ​បាន​ឆាប់ ពាក់ព័ន្ធ​រឿង​ទំហំ​ដី​ចំនួន​២០៧៦​ហិ​កតា​របស់​ពួក​គាត់ ដែល​ត្រូវ​បាន​គេ​រំលោភ​យក ស្ថិត​ក្នុងភូមិ​ថ្នល់​បត់ ឃុំ​អូរ​ចំរើន ស្រុក​អូរ​ជ្រៅ  ។

ដោយឡែក មួយ​ក្រុម​ទៀត​មក​ពី​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ក៏​នាំ​គ្នា​តវ៉ា​រឿង​ដីធ្លី​ផង​ដែរ បន្ទាប់​ពី​មាន​មន្ត្រី​យោធា​២​រូប បាន​រំលោភ​យក ។ ទន្ទឹម​នឹង​នោះ មន្ត្រី​យោធា​ខាងលើ​បាន​បិទផ្លូវ​មិន​ពួក​គាត់​ឆ្លងកាត់​ទៅ​មក​បាន​ទៀត ដូច្នេះ​ទើប​ពួក​គាត់​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ ។