ជីវិត​លំបាកលំបិន​របស់​តារា​​ហុងកុង​៣​​រូប ដែល​ធ្លាប់​សម្ដែង​ជាមួយ ទិនហ្វី

ជីវិត​លំបាកលំបិន​របស់​តារា​​ហុងកុង​៣​​រូប ដែល​ធ្លាប់​សម្ដែង​ជាមួយ ទិនហ្វី

Ng Man Tat, Yuen Wah និង Jaqueline Law សុទ្ធ​តែ​ជា​តារា​ដែល​មាន​​មាន​ឈ្មោះ​បោះ​​សំឡេង​ក្នុង​បណ្ដា​ប្រទេស​អាស៊ី ជា​ពិសេស​តាម​រយៈ​ការ​សម្ដែង​ជាមួយ​កំពូល​តារា​ហុងកុង Stephen Chow (ទិនហ្វី)។ ប៉ុន្តែ​នៅ​ខាង​ក្រោយ ភាព​ល្បីល្បាញ​នោះ​គឺ​ជា​ជីវិត​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​លំបាក។

 

Jaqueline Law៖ អតីត​សង្សារ​​របស់​ទិនហ្វី

 

ជីវិត​លំបាកលំបិន​របស់​តារា​​ហុងកុង​៣​​រូប ដែល​ធ្លាប់​សម្ដែង​ជាមួយ ទិនហ្វី

 

Jaqueline ក្លាយ​ជា​តារា​ល្បី​ឈ្មោះ​មួយ​រំពេច​ក្រោយ​ពេល​ចូល​​ខ្លួន​សម្ដែង​រឿង “The Final Combat” ជាមួយ Stephen Chow។ នាង​ជា​តារា​សម្ដែង​ជួរ​មុខ​​របស់ TVB ក្នុង​ទសវត្ស​ឆ្នាំ ៩០ នា​សតវត្ស​មុន។ ចំពោះ​ទិនហ្វី Jaqueline មិន​ត្រឹម​ជា​មិត្ត​ស្លាប់​រស់​ម្នាក់​ នាង​ថែម​ទាំង​ជា​​សង្សារ​តែ​ម្នាក់​គត់​ដែល​គេ​ទទួល​ស្គាល់​ជា​សាធារណៈ។ តែ​ពួក​គេ​បាន​​បែក​គ្នា​នៅ​ឆ្នាំ​១៩៩១ ក្រោយ​ស្រឡាញ់​គ្នា​បាន​ពីរ​ឆ្នាំ។

 

ឆាក​ជីវិត​របស់ Jaqueline គឺ​ពោរ​ពេញ​ទៅ​ដោយ​ភាព​ខ្លោចផ្សា។ នៅ​​ពេល​​ដែល​កំពុង​នៅ​លើ​ចំណុច​​កំពូល​ក្នុង​អាជីព នាង​បង្ខំ​ចិត្ត​ត្រូវ​ចាក​ចេញ​ពី​រង្វង់​សិល្បៈ​ដោយ​សារ​តែ​ក្លាយ​ជា​​ថ្លង់​មួយ​ចំហៀង​ត្រចៀក និង​ត្រូវ​មិត្តភ័ក្ដិ​បោក​យក​លុយ​អស់។ នៅ​ខណៈ​ពេល​នោះ​ដែរ នាង​​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ Law ធ្លាប់​គិត​យក​ការ​ស្លាប់​​ដើម្បី​មក​រំដោះ​ខ្លួន​ពី​ទុក្ខ​សោក​អស់​ទាំង​នេះ។

 

ជីវិត​លំបាកលំបិន​របស់​តារា​​ហុងកុង​៣​​រូប ដែល​ធ្លាប់​សម្ដែង​ជាមួយ ទិនហ្វី

 

ក្នុង​ឆ្នាំ ២០០៨ Jaqueline រៀបការ​ជាមួយ​មហាសេដ្ឋី Liu Chee Ming។ “គាត់​មាន​អាយុ​លើស​ខ្ញុំ ១៦ ឆ្នាំ តែ​បាន​នាំ​​មក​ឲ្យ​ខ្ញុំ​កម្លាំង​ទាំង​អស់​នៅ​ក្នុង​ជីវិត” Jaqueline ចែក​រំលែក។ ទស្សនិកជន​បាន​ជូន​ពរ​ដល់​តារា​សម្ដែង​នេះ​នៅ​ពេល​ដែល​រក​ឃើញ​សុភមង្គល​របស់​ខ្លួន​នៅ​អាយុ ៤០ ឆ្នាំ។

 

ជាអកុសល ពីរ​ឆ្នាំ​ក្រោយ​រៀបការ នាង​ដឹង​ថា​ខ្លួន​កើត​មហារីក​លំពែង។ ខណៈ​ពេល​នេះ ជំងឺ​​មាន​សភាព​ធ្ងន់ធ្ងរ​បាត់​ទៅ​ហើយ កោសិកា​មហារីក​បាន​រាល​ដាល​ដល់ តម្រង​នោម ថ្លើម​និង​ពោះ​បាត់​ទៅ​ហើយ។ សុខភាព​របស់ Jaqueline ធ្លាក់​ចុះ​អន់​ខ្សោយ​ជា​ទី​បំផុត។ នាង​បាន​​លាចាក​លោក​ក្នុង​ឆ្នាំ ២០១២ ក្នុង​​អាយុ ៤៥ ឆ្នាំ។

 

Ng Man Tat៖ អាយុ ៦០ ឆ្នាំ នៅ​តែ​ទូល​រែក​ទំនួល​ខុស​ត្រូវ​គ្រួសារ

 

ជីវិត​លំបាកលំបិន​របស់​តារា​​ហុងកុង​៣​​រូប ដែល​ធ្លាប់​សម្ដែង​ជាមួយ ទិនហ្វី

 

រំលឹក​ដល់ ទិន ហ្វី មនុស្ស​ជា​ច្រើន​នឹង​គិត​ភ្លាម​​ទៅ​កាន់ Ng Man Tat។ ពួក​គេ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ជា​តារា​សម្ដែង​មួយ​គូ​ដែល​លេង​រឿង​ស្គាល់​ចិត្ត​គ្នា​ជាង​គេ​ក្នុង​វិស័យ​ភាពយន្ត​ហុងកុង។ ប្រមាណ​ ១០ឆ្នាំ​ក្រោយ​នេះ ចំណង​មិត្តភាព​របស់​ពួក​គេ​លែង​ស្និទ្ធស្នាល​ដូច​មុន ដោយ​សារ​តែ Man Tat មិន​ពេញ​ចិត្ត​​របៀប​ធ្វើ​ការ​របស់​ស្ដេច​កំប្លែង​ហុងកុង។

 

មិន​បាន​ចែក​រំលែក​ពី​រឿង​ជីវិត​របស់​​ខ្លួន​ច្រើន តែ​អ្នក​នៅ​ក្នុង​រង្វង់​សិល្បៈ​សុទ្ធ​តែ​ដឹង​ថា តារា​សម្ដែង​ជើង​ចាស់​​រូប​នេះ​រស់​នៅ​ដោយ​ខ្វះ​លុយ​កាក់​និង​ការ​ហូប​ចុក។

 

ខែ​មេសា ឆ្នាំ ២០១៤ លោក​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​​មន្ទីរ​ពេទ្យ នៅ​ពេល​ដែល​គាត់​ពិបាក​ដក​ដង្ហើម។ កំឡុង​ពេល​នោះ មាន​ពាក្យ​ចចាមអារ៉ាម​ថា លោក​បាន​​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ ក្រោយ​មក​លោក​ត្រូវ​ចេញ​មុខ​​មក​បក​ស្រាយ​ពី​រឿង​នេះ។ លោក​បាន​ទទួល​ស្គាល់​ថា​ខ្លួន មាន​ជំងឺ បេះដូង និង​សួត​តែ​មិន​ទាន់​ដល់​ថ្នាក់​ស្លាប់​នោះ​ទេ។

 

ជីវិត​លំបាកលំបិន​របស់​តារា​​ហុងកុង​៣​​រូប ដែល​ធ្លាប់​សម្ដែង​ជាមួយ ទិនហ្វី

 

ទោះ​បី​​ជា​​មាន​រោគ​ប្រចាំ​កាយ Man Tat នៅ​តែ​ត្រូវ​ថត​រឿង​ដោយ​សារ​តែ​ទំនួល​ខុស​ត្រូវ​ទៅ​លើ​គ្រួសារ។ លោក​បាន​ឆ្លង​កាត់​ការ​រៀប​ការ​​បី​​លើក​និង​មាន​កូន​ប្រាំ​នាក់។ នៅ​ពេល​នេះ​ប្រពន្ធ​ដើម​ទាំង​ពីរ​គឺ​សុទ្ធ​តែ​រស់​ដោយ​សារ​ប្រាក់​​ចំណូល​ដ៏​តិច​តួច​របស់ Man Tat ទាំង​អស់។

 

“ប្រាក់​ដែល​គាត់​ថត​រឿង​រាប់​ឆ្នាំ​ក៏​បាន​ត្រឹម​តែ​គ្រប់​សង​ថ្លៃ​ជួល​ផ្ទះ និង​ទិញ​ផ្ទះ​បង់​រំលោះ​ឲ្យ​ប្រពន្ធ​​តែ​ប៉ុណ្ណោះ។ អាយុ ៦៣ ឆ្នាំ​ហើយ​តែ​គាត់​នៅ​តែ​ត្រូវ​ចិញ្ចឹម​កូន​ ៥នាក់​ទៀត នេះ​មិន​មែន​​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ” ប្រភព​មួយ​ប្រាប់​ទៅ​កាន់​គេហទំព័រ QQ។
ដោយ​សារ​ហេតុ​នេះ​ ទោះ​បី​អាយុ​ខ្ពស់​ណាស់​ទៅ​ហើយ តែ​មួយ​ថ្ងៃៗ​ តារា​រូប​នេះ​នៅ​តែ​ទៅ​អង្វរ​អ្នក​ដឹក​នាំ​សម្ដែង​ចែក​រំលែក​តួ​សម្ដែង​ ទោះ​បី​​វា​ជា​តួ​ដ៏​តូច​តាច​បំផុត។

 

Yuen Wah៖ កំពូល​តារា​ក្បាច់​គុន ធ្លាក់​ខ្លួន​ឈឺ រស់​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ

 

ជីវិត​លំបាកលំបិន​របស់​តារា​​ហុងកុង​៣​​រូប ដែល​ធ្លាប់​សម្ដែង​ជាមួយ ទិនហ្វី

 

Yuen Wah ជា​តារា​រៀម​ច្បង​របស់​វិស័យ​ភាពយន្ត​របស់​ហុងកុង។ លោក​ធ្លាប់​បាន​ទទួល​​​ពាន​រង្វាន់​ខ្ពស់​បំផុត​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ Golden Statue ក្នុង​ឆ្នាំ ២០០៥ ដោយ​សារ​រឿង “អ្នក​លេង​ពូថៅ​ហោះ” ដោយ​ទិន ហ្វី​ជា​អ្នក​ផលិត។ ក្រោយ​ពេល​បែរ​ទិស​ដៅ​មក​សម្ដែង​រឿង​ភាគ​ទូរទស្សន៍​វិញ Yuan Wah ក៏​នៅ​តែ​មាន​ប្រជាប្រិយ​ភាព។ អាច​និយាយ​បាន​ថា Yuen Wah មិន​​បាន​ពឹង​ទៅ​លើ​រូប​សម្បត្តិ​ស្រស់​ស្អាត​​ដើម្បី​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​នោះ​ទេ។ យ៉ាង​ណា​មិញ​ ភាព​ល្បី​ល្បាញ​របស់​លោក​មាន​ភាព​ខ្លី។ ក្នុង​ចំណោម​តារា​ដែល​មាន​ឈ្មោះ​ក្នុង​រឿង​របស់ ទិន ហ្វី លោក​​ជា​មនុស្ស​ដែល​​មាន​ជីវិត​ក្រ​លំបាក​ជាង​គេ។

 

ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ​លោក​សឹង​តែ​បាត់​មុខ​ទាំង​ស្រុង​នៅ​លើ​កញ្ចក់​ទូរទស្សន៍។ Yuen Wah បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​ជីវិត​​មាន​ភាព​លំបាក​ បូក​ផ្សំ​ជាមួយ​នឹង​​ជំងឺ​បេះដូង និង​សួត លោក​សឹង​តែ​មិន​អាច​សម្ដែង​ឈុត​ក្បាច់​គុន​ណា​ទាំង​អស់។ សព្វ​ថ្ងៃ​នេះ លោក​​រស់​នៅ​ដោយ​ប្រាក់​ខែ​ដែល​ TVB ផ្ដល់​ឲ្យ​ចំនួន ៣០០ ដុល្លារ​ក្នុង​មួយ​ខែ។ គ្មាន​ប្រាក់​ចំណូល​ជាក់​លាក់ លោក​ត្រូវ​ជួល​ផ្ទះ​នៅ​តំបន់​សម្រាប់​ជន​ក្រីក្រ នៅ​​ហុងកុង។

 

ជីវិត​លំបាកលំបិន​របស់​តារា​​ហុងកុង​៣​​រូប ដែល​ធ្លាប់​សម្ដែង​ជាមួយ ទិនហ្វី

 

“មាន​តារា​ស្រករ​​ក្រោយ​បាន​វេច​បង្វេច​ទៅ​រក​លុយ​នៅ​ចិន​ដីគោក​អស់​ហើយ ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា​ប្រាក់​ចំណូល​នៅ​ទី​នោះ​​ខ្ពស់​ជាង​នៅ TVB។ មាន​អ្នក​ហៅ​ខ្ញុំ​ទៅ​សម្ដែង​ដែរ តែ​សុខភាព​ខ្សោយ​ ខ្ញុំ​ដឹង​ខ្លួន​ឯង​មិន​អាច​ទ្រាំ​រួច​នោះ​ទេ។ ខ្ញុំ​នៅ​តែ​ថត​ឈុត​គ្រោះ​ថ្នាក់​​តែ​បាន​តែ​តិច​តួច​ប៉ុណ្ណោះ។ ជីវិត​ពិត​​ជា​មិន​មែន​រឿង​ងាយ​ស្រួល​នោះ​ទេ” លោក​រ៉ាយរ៉ាប់៕

 

ចុចអាន៖តារា​ហុងកុង​ល្បី​ៗ ៦រូប​ដែល​សម្ដែង​រឿង​វាយ​តប់​ទាំង​មិន​ចេះ​ក្បាច់​គុន​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ បរទេស