សេចក្ដីណែនាំ​ពី​ការជ្រើសរើស​ជំនាញ «វិស្វកម្ម​នុយក្លេអ៊ែរ » សិក្សា​ថ្នាក់​ឧត្ដមសិក្សា

យោងតាម​សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា» របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​ការណែនាំ​ដល់​យុវជន​ដែលមាន​បំណង​ចង់​សិក្សា ជំនាញ​វិស្វកម្ម​នុយក្លេអ៊ែរ​ដូចខាងក្រោម៖

ដើម្បី​សិក្សា​ជំនាញ​វិស្វកម្ម​នុយក្លេអ៊ែរ យុវជន​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខវិជ្ជា​គីមីវិទ្យា រូបវិទ្យា និង​គណិតវិទ្យា។ ក្នុងនោះ​ផងដែរ ដើម្បី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើកមុខ​ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​រយៈពេល​បួន​ឆ្នាំ ស្មើនឹង១៤០ក្រេ​ឌី​ត។ ពេល​បញ្ចប់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ និស្សិត​នឹង​ទទួលបាន​ចំណេះដឹង​ទាក់ទង​ការយល់ដឹង​ពី​មូលដ្ឋានគ្រឹះ​នៃ​គណិតវិទ្យា និង​រូបវិទ្យា​ដើម្បី​វិស្វកម្ម។ ចេះ​វិភាគ និង​កំណត់​បញ្ហាផ្សេងៗក្នុង​ធម្មជាតិ​ព្រមទាំង​ទាញ​រក​ប្រមូល​ហេតុ និង​ឥទ្ធិពល​ចេញពី​ការវិភាគ។ យល់ដឹង​ពី​វិធីសាស្ត្រ​ស្ថិតិ​នៅក្នុង​វិស្វកម្ម និង​ដឹង​ពី​យន្តការ​នៃ​ប្រព័ន្ធ​កំដៅ និង​ប្រព័ន្ធ​អង្គធាតុ​រាវ។ យល់ដឹង​ពី​ប្រព័ន្ធ​ថេរភាព និង​ប្រព័ន្ធ​រញ្ជួយ​របស់​ធម្មជាតិ។ បកស្រាយ​ពី​ដំណោះស្រាយ​បែប​វិស្វកម្ម យ៉ាង​ត្រឹមត្រូវ ចំពោះ​ប្រព័ន្ធ​មិន​ប្រក្រតី។ មាន​សមត្ថភាព​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​វិស្វករ​ជាច្រើន​នៅក្នុង​តំបន់ផ្សេង។

និស្សិត​ដែល​សិក្សា​ជំនាញ​វិស្វកម្ម​នុយក្លេអ៊ែរ ឬ​បរិញ្ញាបត្រ​វិស្វកម្ម​នុយក្លេអ៊ែរ នេះ​អាច​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​ឬ​មុខនាទី​ដូចជា អាចធ្វើ​ការ​នៅ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល និង​ក្រសួង​ដែលមាន​ការពាក់ព័ន្ធ។ អាចធ្វើ​ការ​នៅ​សាកលវិទ្យាល័យ​បាត់ដំបង ក្រុមហ៊ុន​នៅ​ប្រទេស​កូរ៉េ។

ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋាន​ឧត្ដមសិក្សា។

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម