លោក​ កឹម សុខា​ ៖ CNRP​ នឹងបង្កើតក្រុម​ប្រតិកម្ម​រហ័សដើម្បីឆ្លើយតបភ្លាមៗ

រាជធានីភ្នំពេញ ៖​ អនុប្រធានគណបក្សសង្រ្គោះជាតិ​ លោក កឹម សុខា ​បានមានប្រសាសន៍​នៅប៉ុន្មាននាទីមុននេះថា​ គណបក្សសង្គ្រោះជាតិ​ (CNRPT) ​នឹងបង្កើក្រុមឆ្លើយឆ្លង​មួយដើម្បីឆ្លើយតប​ទៅនឹងការវាយ​ប្រហារណាមួយពីមជ្ឈដ្ឋាន​មួយចំនួន ​ជាពិសេសការលើកឡើង​របស់មន្រ្តីគណបក្សប្រជាជនកម្ពុជា ។

លោកកឹម សុខា ​មានប្រសាសន៍ខាងលើបែបនេះ ​បានធ្វើឡើងនៅក្នុង​សិក្ខាសាលាស្តីពីការដំណើរ​ឆ្ពោះទៅរកការបោះឆ្នោត ​ដើម្បីនំាមកនូវការផ្លាស់ប្តូរ ​រៀបចំដោយ CNRP នាព្រឹកថ្ងៃទី០២​ តុលា ២០១៥ ​នៅសណ្ឋាគារអ៊ីមភើរៀល​ ក្នុងសង្កាត់ទន្លេបាសាក់ ​។

​គិតត្រឹមម៉ោង៩និង១៥នាទី​ព្រឹកថ្ងៃសុក្រដដែលនេះ​ មិនទាន់មានប្រតិកម្មភា្លមៗ​នៅ​ឡើង​ទេ ​ពីមន្រ្តីគណបក្ស​ប្រជាជនកម្ពុជា ៕