Liverpool ​មិន​ទាន់​​ស្គាល់​ពាក្យ​ “ឈ្នះ” នៅ​​ Europa League ​ទេ ​​ក្រោយ​​ស្មើ​ Sion ទៀត

Liverpool ​មិន​ទាន់​​ស្គាល់​ពាក្យ​ “ឈ្នះ” នៅ​​ Europa League ​ទេ ​​ក្រោយ​​ស្មើ​ Sion ទៀត

​ក្រុម​ហង្ស​ក្រហម​ Liverpool ចាប់​ផ្ដើម​ពាន​រង្វាន់​អឺរ៉ុប​ UEFA Europa League ​​២​ប្រកួត​​កន្លង​ទៅ​នេះ ​នៅ​មិន​ទាន់​​ស្វែង​រក​ជ័យ​ជម្នះ​បាន​នៅ​ឡើយ​ទេ ពោល​គឺ​ស្មើ​ទាំង​២​ប្រកួត បន្ទាប់​ពី​​​ស្មើ​ជាមួយ​ក្រុម​ស្វីស​ FC Sion ១-១ ​នៅ​ Anfield ទឹក​ដី​ខ្លួន​ឯង​ទៀត​យប់​​​មិញ។

 

Liverpool ​មិន​ទាន់​​ស្គាល់​ពាក្យ​ “ឈ្នះ” នៅ​​ Europa League ​ទេ ​​ក្រោយ​​ស្មើ​ Sion ទៀត

 

Liverpool ​មិន​ទាន់​​ស្គាល់​ពាក្យ​ “ឈ្នះ” នៅ​​ Europa League ​ទេ ​​ក្រោយ​​ស្មើ​ Sion ទៀត

 

​​ខ្សែ​បម្រើ​ Adam Lallana ​បាន​ស៊ុត​ឲ្យ​ម្ចាស់​ផ្ទះ​ហង្ស​ក្រហម​ ​មាន​សង្ឃឹម​មុន​នៅ​នាទី​ទី​៤ ​​ប៉ុន្តែ​ត្រូវ​ Ebenezer Assifuah ​របស់​ Sion ​តាម​បាន​ស្មើ​ ១-១ វិញ​នៅ​នាទី​​១៧។ ដូច្នេះ​ក្រុម​ហង្ស​ក្រហម ​បាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ​និង​មាន​​២​ពិន្ទុ​ ក្នុង​ពូល​ B។

 

យ៉ាងណា ​បើ​ក្រឡេក​ទៅ​លើ​ការ​គ្រប់គ្រង​បាល់​​គឺ​ Liverpool បាន​គ្រប​ដល់​ទៅ​​៦៦% និង​ស៊ុត​បាន​១៩​ជើង ចំ​គោលដៅ​៨។

 

Liverpool ​មិន​ទាន់​​ស្គាល់​ពាក្យ​ “ឈ្នះ” នៅ​​ Europa League ​ទេ ​​ក្រោយ​​ស្មើ​ Sion ទៀត

 

Liverpool ​មិន​ទាន់​​ស្គាល់​ពាក្យ​ “ឈ្នះ” នៅ​​ Europa League ​ទេ ​​ក្រោយ​​ស្មើ​ Sion ទៀត

 

លោក​ Brendan Rodgers ​អ្នកចាត់ការ​ Liverpool ដែល​កំពុង​តែ​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​នោះ បាន​និយាយ​ថា៖ “លទ្ធផល​នេះ​ បាន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ណាស់ ព្រោះ​យើង​បាន​បង្កើត​ឱកាស​ជា​ច្រើន។ យើង​​ធ្វើ​បាន​ល្អ និង​ចាប់​ផ្ដើម​ល្អ តែ​ពិត​ជា​ខក​ចិត្ត​ ដែល​មិន​អាច​ស្វែង​រក​គ្រាប់​ច្រើន​បាន”។

 

​ចំណែក​ឯ​ក្រុម​អង់គ្លេស​មួយ​ទៀត​ Tottenham Hotspur ​ក៏​បាន​ត្រឹម​ស្មើ​ ១-១ ទល់​នឹង​ Monaco ​នៅ​ទឹក​ដី​ប្រទេស​បារាំង​ផង​ដែរ បន្ទាប់​​ពី​ Erik Lamela ​រក​បាន​នៅ​​នាទី​​​៣៥ តែ​ត្រូវ​ខ្សែ​ប្រយុទ្ធ​ Stephan El Shaarawy ​​របស់​ Monaco រក​គ្រាប់​តាម​ស្មើ​​វិញ នៅ​នាទី​៨១៕

 

​​​លទ្ធផល​ទាំង​អស់​យប់​មិញ​គឺ៖

 

Liverpool ​មិន​ទាន់​​ស្គាល់​ពាក្យ​ “ឈ្នះ” នៅ​​ Europa League ​ទេ ​​ក្រោយ​​ស្មើ​ Sion ទៀត

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc