Van Gaal ​សរសើរ​កីឡាករ​២​នាក់ ដែល​​ធ្វើ​​​ឲ្យ​ Man Utd ឡើង​ជើង​ខ្លាំង


Van Gaal ​សរសើរ​កីឡាករ​២​នាក់ ដែល​​ធ្វើ​​​ឲ្យ​ Man Utd ឡើង​ជើង​ខ្លាំង

Louis van Gaal ​អ្នកចាត់ការ​ក្រុម​ Manchester United បាន​សរសើរ​ដល់​កូន​ក្រុម​របស់​លោក​២​​នាក់ ដែល​លេង​បាន​ល្អ​ខ្លាំង និង​ជា​កីឡាករ​ដ៏​សំខាន់​ ដែល​ជួយ​ឲ្យ​បិសាច​ក្រហម ឡើង​ឈរ​កំពូល​​តារាង​ Premier League និង​​យក​ឈ្នះ​​លើ​ Wolfsburg នៅ​ UEFA Champions League កាល​​យប់​ថ្ងៃ​ពុធ​ថែម​ទៀត។

 

Van Gaal ​សរសើរ​កីឡាករ​២​នាក់ ដែល​​ធ្វើ​​​ឲ្យ​ Man Utd ឡើង​ជើង​ខ្លាំង

 

កីឡាករ​ទី​១ ដែល​​អ្នកចាត់ការ​សញ្ជាតិ​ហុល្លង់​រូប​នេះ​​សរសើរ​គឺ ​កីឡាករ​អង់គ្លេស​ Ashley Young ​ដោយ​លោក​បាន​និយាយ​ថា៖ “Ashley Young គឺ​​ពិត​ជា​សំខាន់​ខ្លាំង​ណាស់, គាត់​ជា​កីឡាករ​សហការ​ក្រុម​បាន​ល្អ ហើយ​​មិន​មាន​កីឡាករ​​ច្រើន​ទេ ដែល​អាច​សហការ​ក្រុម​ល្អ​ដូច​នេះ។ គាត់​តែង​តែ​ គិត​ពី​ក្រុម​​ជានិច្ច ហើយ​គាត់​អាច​លេង​បាន​ច្រើន​តំណែង​ទៀត។ សម្រាប់​អ្នកចាត់ការ​ វា​ពិត​ជា​សំខាន់​ណាស់ ដែល​គាត់​អាច​ធ្វើ​បាន​ដូច​នោះ”។

 

Van Gaal ​សរសើរ​កីឡាករ​២​នាក់ ដែល​​ធ្វើ​​​ឲ្យ​ Man Utd ឡើង​ជើង​ខ្លាំង

Ashley Young

 

រីឯ​ម្នាក់​ទៀត​គឺ ​ខ្សែ​ការពារ​ជម្រើស​ជាតិ​អង់គ្លេស​ Chris Smalling។ ​អ្នកចាត់ការ​វ័យ​​៦៤​ឆ្នាំ​រូប​នេះ បាន​និយាយ​សរសើរ​ថា៖ “ខ្ញុំ​គិត​ថា​ Smalling ជា​កីឡាករ​ម្នាក់​ ​ដែល​អាច​ធ្វើ​អ្វី​ៗ​បាន ដោយ​ខ្លួន​ឯង។ ខ្ញុំ​បាន​ជួយ​ផ្ដល់​ដំបូន្មាន​ដល់​គាត់​ របៀប​ហ្វឹកហាត់ តម្រូវ​ការ និង​បង្ហាញ​ពី​ចំណុច​ដែល​គាត់​គួរ​អភិវឌ្ឍន៍​បន្ថែម​ ​ប៉ុន្តែ​គាត់​​ពិត​ជា​អាច​ទទួល​យក​បាន ហើយ​​អាច​អនុវត្តន៍​បាន​យ៉ាង​ល្អ​បំផុត​លើ​ទីលាន​ទៀត”។

 

Van Gaal ​សរសើរ​កីឡាករ​២​នាក់ ដែល​​ធ្វើ​​​ឲ្យ​ Man Utd ឡើង​ជើង​ខ្លាំង

Chris Smalling រត់អរ បន្ទាប់​ពី​ស៊ុត​ចូល​ Wolfsburg

 

Young ត្រូវ​បាន​លោក​ Van Gaal ដាក់​ឲ្យ​លេង​​ជា​ខ្សែ​ការពារ​ស្ដាំ កាល​ប៉ះ​ Wolfsburg ហើយ​គ្រាប់​បាល់​ទី​២​ក្នុង​ប្រកួត​នោះ ក៏​ចាប់​ផ្ដើម​ដំបូង​ពី​ជើង​កីឡាករ​វ័យ​​៣០​ឆ្នាំ​រូប​នេះ​ផង​ដែរ ខណៈ​ដែល​ Smalling ​គឺ​ជា​អ្នក​ស៊ុត​គ្រាប់​ទី​២ និង​ជា​គ្រាប់​ជ័យ​ជម្នះ​របស់​ Man Utd តែ​ម្ដង បន្ទាប់​ Juan Mata ជួយ​ Assist ឲ្យ​យ៉ាង​ល្អ៕

 

-ចុចអាន៖ គ្រូ​ Wolfsburg ​ថា​គ្រាប់​ទី​២​របស់​ Man Utd ជា​ “s*** goal”

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ mirror