Tottenham ខកចិត្តដោយសារគ្រាប់បាល់របស់ El Shaarawy ក្នុង Europa League

ក្រុម Tottenham Hotspur កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​សល់​រយៈ​ពេល​​ត្រឹម​តែ​​៩នាទី​ប៉ុណ្ណោះ​ក្នុង​ការ​ផ្តួលក្រុម Monaco ដែល​បាន​ឈាន​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​ក្រប​ខ័ណ្ឌ Champions League កាលពី​រដូវកាល​មុន ក្នុង​​ការ​ប្រកួត​​ក្រោម​ដំ​ណក់​ទឹក​ភ្លៀង​មួយ នៅ​មុន​ពេល​ខ្សែ​ប្រយុទ្ធ Stephan El Shaarawy បាន​ស៊ុត​បាល់​បញ្ចូល​​ទី​​ដើម្បី​តាម​ស្មើក្នុង​លទ្ធផល ១-១ ​ឲ្យក្រុម​ម្ចាស់ផ្ទះ​។
1
Spurs ដែល​បាន​ធ្វើការ​​ផ្លាស់​ប្តូរកីឡាករ​៣នាក់​ទៅលើក្រុម​ដែល​បាន​ផ្តួល Manchester City ក្នុងលទ្ធ​ផល ៤-១ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League កាល​ពី​ចុង​សប្តាហ៍មុននោះ បាន​ស្ថិត​យ៉ាង​ប្រកៀកក្នុងការ​​រក​គ្រាប់​បាល់​បញ្ចូល​ទី​តាម​រយៈ​កីឡាករ Nacer Chadli នៅមុន​ពេល​​រក​គ្រាប់​បាល់​បើក​ឆាក​​ក្នុង​រយៈ​ពេល​១០​ចុង​ក្រោយ​ក្នុង​តង់​ទី​១​។ ខ្សែ​បម្រើ Chadli បាន​បញ្ជូន​បាល់​យ៉ាង​ល្អ​ទៅ​ឲ្យកីឡាករ Dele Alli ដែល​ការ​ស៊ុត​របស់​គេ​ត្រូវ​បាន​សង្គ្រោះ​ដោយ​អ្នក​ចាំ​ទី Danijel Subasic​។ ប៉ុន្តែ ទោះ​​បី​ជា​យ៉ាង​ណា បាល់នោះ​​លោត​ធ្លាក់​ទៅ​ចំ​ពីមុខ​ជើង​របស់​ខ្សែ​​​ប្រយុទ្ធ Erik Lamela ដែលបាន​ស៊ុត​បាល់​បញ្ចូល​ទី​​យ៉ាង​ល្អ​។ ខ្សែ​បម្រើ Fabio Coentrao និង Lacina Traore សុទ្ធ​សឹង​បាន​​បញ្ជូន​បាល់​យ៉ាងល្អ​​​ជាច្រើន​ដើម្បីរក​គ្រាប់​បាល់​តាម​​ស្មើ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ នៅមុនពេល​បញ្ចប់​​តង់​ទី​១នៅ​កីឡ​ដ្ឋាន Stade Louis II ហើយ​នៅ​ទី​បំផុត Monaco បាន​រកគ្រាប់​តាមស្មើ​​នៅនាទី ទី​៨១​៕

ប្រភព​ព័ត៌​មាន៖ The Guardian