Canon PhotoMarathon 2015 ពីរ​ថ្ងៃ​ទៀត​​នឹង​បើក​ជាផ្លូវការ​

Canon PhotoMarathon 2015 ពីរ​ថ្ងៃ​ទៀត​​នឹង​បើក​ជាផ្លូវការ​

ព្រឹត្តិការណ៍​ប្រកួត​ថត​រូប​ដ៏​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា Canon PhotoMarathon 2015 នៅ​សល់​ពេល​តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​សម្រាប់​ការ​បើក​ប្រកួត​ជា​ផ្លូវការ​។ មាន​​ប្រិយមិត្ត​ណា​ខ្លះ កំពុង​រង់ចាំ​ព្រឹត្តិការណ៍​ប្រកួត​ថត​រូប​ដ៏​អស្ចារ្យ​នេះ?

 

Canon PhotoMarathon 2015 ពីរ​ថ្ងៃ​ទៀត​​នឹង​បើក​ជាផ្លូវការ​

 

Canon PhotoMarathon Cambodia 2015 ឆ្នាំ​នេះ​​​​​​​មាន​ការ​​​រំពឹង​ទុក​ថា​​នឹង​មាន​អ្នក​ចូលរួមប្រមាណ​​ជាង ១០០០ នាក់ ហើយ​​ដែល​អ្នក​រៀបចំ​ប្រាប់​​​ថា​​ឆ្នាំ​នេះ​​ការ​រៀបចំ​កាន់​តែ​ពិសេស​​និង​អស្ចារ្យ ជាមួយ​រង្វាន់ដ៏​​សន្ធឹកសន្ធាប់។ Canon PhotoMarathon Cambodia 2015 ​បើក​ឱកាស​ដល់​អ្នក​ស្រលាញ់​ជំនាញ​ការ​ថត​រូប​អាច​បង្ហាញ ​ទេពកោសល្យ​​និង​ភាព​ច្នៃ​ប្រឌិត​​ប្រកួត​ប្រជែង​គ្នា​លើ​​ប្រធាន​បទ​ចំនួន ៣ ដែល​គណៈកម្មការ​បាន​រៀបចំ​ ដើម្បី​ស្វែង​រក​អ្នក​ដែល​មាន​សមត្ថភាព​ខ្ពស់​​ក្លាយ​ជា​ជយលាភី​ក្នុង​កម្មវិធី។

 

ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​អគារ K & L នា​ថ្ងៃ​អាទិត្យ ទី ០៤ ខែ​តុលា ឆ្នាំ ២០១៥ ចាប់​ពី​ម៉ោង​៧ព្រឹក ដល់​ម៉ោង៩យប់។

 

តោះ! រាប់​​ទាំង​អស់​គ្នា​​​​រយៈ​ពេល​ពីរ​ថ្ងៃ​​ចុងក្រោយ​សម្រាប់​​ការ​បើក​ការ​ប្រកួត​ថតរូប​ដ៏​ធំ​បំផុត​សម្រាប់​​ប្រទេស​កម្ពុជា ​ ​Canon PhotoMarathon ​2015៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា