បេក្ខភាព​ប្រធានាធិប​តីអាមេ​រិក​មកពី​បក្ស​សាធារណៈ​រដ្ឋ​ ប្រកាស​មានដំណោះ​ស្រាយ​ល្អសម្រាប់​ជនភៀស​ខ្លួនស៊ីរី​

ថ្លែង​នៅកន្លែង​ប្រមូល​ផ្ដុំគ្នា​នៃយុទ្ធ​នាការណ៍​ផ្សព្វផ្សាយ​ពីគោល​នយោបាយ​របស់ខ្លួន​កាល​ពីរាត្រី​ថ្ងៃពុធម្សិល​មិញ​លោក ​Donald Trump ដែល​ជាបេក្ខភាព​ប្រធានា​ធិបតី​អាមេរិក​មកពី​គណបក្ស​សាធារណៈ​រដ្ឋបាន​ប្រកាស​សន្យា​យ៉ាងច្បាស់​ចំពោះ​អ្នក​ចូល​រួមក្នុង​យុទ្ធ​នាកាល​ខាងលើ​នោះថា ​លោក​នឹងចាប់​បញ្ជួន​ជន​ភៀស​ខ្លួន​ស៊ីរី​ទាំង​អស់ឱ្យ​ត្រឡប់​ទៅ​រស់នៅ​ក្នុងប្រទេស​ដើម​កំណើត​របស់​ពួកគេ​វិញ ​ប្រសិន​បើរូប​លោកនឹង​ត្រូវ​បាន​ប្រជាជន​អាមេរិក​ទាំងអស់​ផ្ដល់​ក្ដីទុក​ចិត្ត​បោះឆ្នោត​ឱ្យក្លាយ​ជាប្រធានា​ធិប​តី​អាមេរិក​បន្ត​ពីលោក​ប្រធានាធិបតី​ ប៉ារ៉ាក់​ អូប៉ាមា។ ​ការប្រកាស​សន្យា​ ពីបេក្ខភាព​ប្រធានាធិប​តី​ខាងលើ​នោះ​បាន​កើតឡើង​ បន្ទាប់​ពីសហភាព​អឺរ៉ុប​កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លាំងនឹង​វិបត្តិជន​ភៀស​ខ្លួន​មជ្ឈិមបូព៌ា ​និងបាន​ធ្វើរដ្ឋ​បាល​របស់លោក ​អូប៉ាមា​ បាន​ប្រកាស​សន្យា​កាល​ពីពេលថ្មីៗ​នេះថា ​សហរដ្ឋអា​មេរិកនឹង​ទទូល​យកជន​ភៀស​ខ្លួន​ស៊ីរី​បន្ថែម​ទៀត​ចំនួន​១០,០០០នាក់​ នៅឆ្នាំ​ក្រោយនេះ។​
បេក្ខភាព​ប្រធានាធិប​តីអាមេ​រិក​មកពី​បក្ស​សាធារណៈ​រដ្ឋ​ ប្រកាស​មានដំណោះ​ស្រាយ​ល្អសម្រាប់​ជនភៀស​ខ្លួនស៊ីរី​
គិតត្រឹម​ឆ្នាំ​២០១៥នេះ ​មនុស្ស​ប្រហែល​កន្លះ​លាន​នាក់មក​ពីក្រុម​ប្រទេស​មជ្ឈិមបូព៌ា​ បាន​ធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​មហាផ្ទៃ​ទឹកសមុទ្រ​ ម៉េឌីទេ​រ៉ានេ ​ទាំងគ្រោះ​ថ្នាក់​ ដើម្បី​ចូលមក​កាន់តំបន់​អឺរ៉ុប​ ហើយ​ជនភៀស​ខ្លួន​ទាំងនោះ​ភាគច្រើន​បំផុត​មក​ពីប្រទេស​ស៊ីរី​ ដែល​ជាប្រទេស​មានមនុស្ស​ចំនួន​ ២៥០,០០០នាក់ ​ត្រូវបាន​ស្លាប់​ដោយ​សារភ្លើង​សង្គ្រាម​ស៊ីវិល​ជាង​បួន​ឆ្នាំកន្លង​មកនេះ​។ លោក ​ដូណាល់​ដ៏ ​បានថ្លែង​ប្រាប់​អ្នក​ចូល​រួមក្នុង​កម្មវិធី​យុទ្ធ​នាការ​ផ្សព្វផ្សាយ​ពីគោល​នយោបាយ​របស់​ខ្លួនថា ​រូបលោក​បានដឹងថា ​សហរដ្ឋ​អាមេរិក​ចង់​ទទួល​យកជន​ភៀស​ខ្លួន​ស៊ីរី​ប្រហែល​២០០,០០០នាក់​ ដោយ​លោក​បានបញ្ជាក់​ឱ្យអ្នក​ចូលរួម​ទាំងអស់​ស្ដាប់​សម្ដីលោក​ឱ្យបាន​ច្បាស់ថា​ ជនភៀស​ខ្លួន​ស៊ីរីទាំង​នោះ​ នឹងអាច​ជាក្រុម​អង្គការ​រដ្ឋឥស្លាម​មិនដឹង ​ហើយពួក​គេនឹង​មករស់​នៅអាមេរិក ​តែ​ប្រសិន​បើលោក​ឈ្នះការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​នាពេល​ខាងមុខ​ ប្រធានាធិប​តី​អាមេរិក​ដែល​ជារូបលោក​ នឹងបញ្ជួន​អ្នក​ទាំងអស់​នោះ​ឱ្យត្រឡប់​ទៅរស់​នៅ​ក្នុង​ប្រទេស​ដើម​កំណើត​របស់​ពួកគេវិញ។  ​
ដោយ​ឡែក​កាលពដើម​ខែមុននេះ​ លោក​ ដូណាល់ដ៍ ​ទ្រូមដ៍​ ធ្លាប់បាន​ប្រកាសផ្ដល់​បទសម្ភាស៍​មួយ​យ៉ាងច្បាស់ថា​ សហរដ្ឋ​អាមេរិក​គួរតែ​ទទួល​យក​ជនភៀស​ខ្លួន​ស៊ីរី​បន្ថែម​ទៀត ​តែក្នុង​យុទ្ធ​ការ​ខាង​លើ ​លោក ​ដូណាល​ដ៍ ​បានប្រែ​ក្រឡាស់​សម្ដី​របស់​ខ្លួន​ទៅវិញ ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រឿង​ជនភៀស​ខ្លួន​ស៊ីរី ​លោក​បានស្ដី​បន្ទោសចំៗ​មក​លើលោក​ប្រធានធិបតី​ ប៉ារ៉ាក់​ អូប៉ាមា ​ថែម​ទៀត​។ ទោះជា​យ៉ាងណា​ក៏ដោយ​ការ​លើក​ឡើង​បែប​នេះ​របស់​លោក​ ដូណាល​ដ៍ ​បានទទួល​រងការ​រិះគន់ ​ដែល​លោក​មិនបាន​និយាយ​ជនអន្តោ​ប្រវេសន៍​មិចស៊ីកូ​ ដែល​កំពុងរស់​នៅអាមេរិក​ គឺជា​ក្រុមជួញ​ដូរគ្រឿង​ញៀន ​ជាក្រុម​ឧក្រិដ្ឋជន​ និងជាជន​ល្មើស​ចាប់​រំលោភ។​​
ចាប់​តាំងពី​ផ្ទុះឡើង​នូវវិបត្តិ​រឿង​ជនភៀស​ខ្លួន​មជ្ឈិមបូព៌ា​នៅអឺរ៉ុបមក​ សហរដ្ឋ​អាមេរិក​គឺជាប្រទេស​ដែល​ហាន​ចេញចាយ​លុយច្រើន​ជាងគេ​បង្អស់​ដើម្បី​ស្វែររក​ដំណោះស្រាយ​ជួយជន​ភៀស​ខ្លួន​។ ជាមួយ​គ្នា​នោះ ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក ​Jonh Kerry ប្រកាស​សន្យា​កាល​ពីពេលថ្មីៗ​នេះថា ​អាមេរិក​នឹងទទួល​យក​ជនភៀស​ខ្លួន​បន្ថែម​ទៀត​មកពី​ជុំវិញ​ពិភពលោក ​មកឱ្យ​រស់នៅ​ក្នុងប្រទេស​ខ្លួន៕​

អត្ថបទ វ៉ាន វណ្ណរ៉ា
ប្រភព CNN