សិស្ស​ពូកែ​គណិតវិទ្យា​ទូទាំងប្រទេស​ ​ជាប់​អាហារូបករណ៍​នៅ AUPP

ភ្នំពេញ​: លឹម​ម៉េង​សាយ​ជើងឯក​គណិតវិទ្យា​ឆ្នាំ​២០១៥​មកពី​ខេត្តតាកែវ​និង​ជា​សិស្ស​ពូកែ​ដែល​ទទួលបាន​និ​ទេ្ទ​ស​A ឆ្នាំនេះ​បានជា​ប់​អាហារ​រូបករណ៍​នៅ​សាកលវិទ្យាល័យ​AUPP ហើយ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាកលវិទ្យាល័យ​AUPP កាលពី​រសៀល​ថៃ្ង​ព្រ​ហ​ស្ប​ត៍​នេះ​បាន​ឲ្យ​ដឹងថា​លឹម​ម៉េង​សាយ​ដែលជា​សិស្ស​ខ្លាំង​ក្នុងចំណោម​អ្នកខ្លាំង​បាន​ជាប់​អាហារ​រូបករណ៍​នៅ​AUPP បន្ទាប់ពី​បាន​ប្រឡង​ប្រកួតប្រជែង​ភាសា​អង់​គេ្ល​ស​យ៉ាង​ស្វិតស្វាញ​ជាមួយ​អ្នកខ្លាំងៗ​ដទៃទៀត​ដែល​សុ​ទ្ទ​តែ​ទទួលបាន​និ​ទេ្ទ​ស​A និង​B កាលពី​ប្រឡង​បាក់​ឌុប​កន្លងទៅនេះ​។​

​ម៉េង​សាយ​បាន​និយាយថា​រូបគេ​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​មែនទែន​ក្រោយពី​បានដឹង​លទ្ធផល​ថា​ខ្លួន​ទទួលបាន​អាហារូបករណ៍​១០០%​ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ។​

"​ខ្ញុំ​យល់ថា​AUPP ជា​សាកលវិទ្យាល័យ​មួយ​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា​ក៏ដូចជា​ក្នុង​តំបន់​ដោយសារ​គ្រឹះស្ថាន​អប់រំ​មួយ​នេះ​បានដាក់​ស្តង់ដា​អប់រំ​បែប​អាមេរិកាំង​សុទ្ធសាធ​និង​សាស្ត្រាចារ្យ​សុទ្ធតែជា​បណ្ឌិត​មកពី​ស​ហ​រដ្ឋ​អាមេរិក​។​ឯ​កម្មវិធីសិក្សា​ជា​ភាសា​អង់​គេ្ល​ស​ទាំងអស់​និង​មាន​ភាព​ត្រូវ​គ្នា​ជាមួយ​សាកលវិទ្យាល័យ​ដៃគូ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក​ផងដែរ​" នេះ​ជា​សំដី​របស់ ម៉េង​សាយ​។​

​ម៉េង​សាយ​បាន​បន្ថែមថា "​អ្វីដែល​ពិសេស​នោះ​គឺ​AUPP បានផ្តល់​ឪ​កាស​ពិសេស​ដល់​អ្នក​ដែលមាន​សមត្ថភាព​តែ​ខ្វះ​លទ្ធភាព​តាមរយៈ​អាហារូបករណ៍​(​ទាំង​១០០% ទាំង​៧៥%៥០% ឬ​២៥%) ។​

​ទាក់ទង​នឹង​ជំនាញ​វិញ​ម៉េង​សាយ​បានសម្រេច​ជ្រើសរើស​យកមុខ​វិជ្ជា​«​ពត៌មាន​វិទ្យា​»​។​
​ឆ្នាំ​សិក្សា​ថ្មី​របស់​AUPP នឹង​ចាប់ផ្តើម​នៅ​ថៃ្ង​ទី​៥​ខែតុលា​ខាងមុខនេះ​ដូច្នេះ​ប្អូនៗ​ឬ​ក្មួយៗ​មានបំណង​ចង់​សិក្សា​នៅ​AUPP សូម​អញ្ជើញ​មក​សាកសួរ​ពត៌មាន​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការសិក្សា​នៅទីនេះ​តាមរយ​: Telephone: +855 23 990 023 | 012898124 | 078628441 Email: [email protected] | www.aupp.edu.kh

សិស្ស​ពូកែ​គណិតវិទ្យា​ទូទាំងប្រទេស​ ​ជាប់​អាហារូបករណ៍​នៅ AUPP

សិស្ស​ពូកែ​គណិតវិទ្យា​ទូទាំងប្រទេស​ ​ជាប់​អាហារូបករណ៍​នៅ AUPP