តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ កាត់ទោស​សមាជិក​ព្រឹទ្ធសភា លោក ហុង​សុខ​ហួរ ករណី​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា​នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​ក្តី​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ក្នុង​រឿង​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ជា​បទចោទប្រកាន់ ដោយសារតែ​លោក​ហុង​សុខ​ហួរ បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កនូវ​ការ​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​។​

ក្នុងពេលតុលាការ បើកសវនាការនាព្រឹកថ្ងៃទី២តុលានេះ ក៏មាន​ក្រុមអ្នកតវ៉ាមួយក្រុម​ បាន​លើក​បដា និងរូបថត ស្រែកមេក្រូ ទាមទារដោះលែងលោកហុងសុខហួរ នៅមុខ​តុលាការ​​សាលាដំបូងរាជធានីភ្នំពេញ ផងដែរ។​

​សូមជម្រាបថា លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥​។ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៥ តុលាការ​បានសម្រេច​ឃុំខ្លួន​លោក ហុង សុខ​ហួរ ដាក់ពន្ធនាគារ​ព្រៃ​ស​។​

​តុលាការ​បាន​ចោទប្រកាន់​លោក​ហុង សុខ​ហួរ ចំនួន ៣ បទល្មើស​៖ ទី​១ បទ​ក្លែង​ឯកសារ​សាធារណៈ ទី​២.​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​សាធារណៈ និង​ទី​៣.​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វ៉ឹ​ក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៦២៩ មាត្រា ៦៣០ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ការចោទប្រកាន់ ៣​បទល្មើស​នេះ ដោយសារតែ​លោក ហុង សុខ​ហួរ បាន​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​មាត្រា​៤៕​

តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ កាត់ទោស​សមាជិក​ព្រឹទ្ធសភា លោក ហុង​សុខ​ហួរ ករណី​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​
លោកហុងសុខហួរ អោបភរិយា នៅតុលាការសាលាដំបូងរាជធានីភ្នំពេញ​
( រូបភាពពីហ្វេសប៊ុក Yem Dalis )
តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ កាត់ទោស​សមាជិក​ព្រឹទ្ធសភា លោក ហុង​សុខ​ហួរ ករណី​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​

ក្រុមអ្នកតវ៉ា លើកបដា និងរូបថត ស្រែកមេក្រូ ទាមទារដោះលែងលោកហុងសុខហួរ នៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២តុលានេះ
( រូបភាពពីហ្វេសប៊ុកលោកស្រី មួរ សុខហួរ )