​កូរ៉េខាងត្បូង កំពុង​ជួយ​កម្ពុជា លើ​ការ​អភិវឌ្ឍន៍ជនបទ និង​ធនធានមនុស្ស

ភ្នំពេញ: ប្រទេស​កូរ៉េខាងត្បូង កំពុង​យកចិត្តទុកដាក់​យ៉ាងខ្ពស់ សំរាប់​ការអភិវឌ្ឍន៍​ជនបទ ជាមួយនឹង​បទពិសោធន៍​ផ្ទាល់ខ្លួន នៃ​ចលនា​ភូមិ​ថ្មី ជាពិសេស​កិច្ចសហប្រតិបត្តិការ របស់​កម្ពុជា​-​កូរ៉េ ត្រូវបាន​បន្ត​ជា​ផ្នែក​សមិទ្ធផល​មួយ ដូចជា ការបណ្តុះបណ្តាល​វិជ្ជាជីវៈ  និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​ភាពខុសគ្នា ក្នុងចំណោម​ការ បណ្តុះបណ្តាល ដែល​ទាក់ទង​គ្នា​។​

​លោក គីម វ៉ុ​ន​ជីន ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​កូរ៉េ ក្នុង​ទិវា​បុណ្យជាតិ​កូរ៉េ នា​សណ្ឋាគារ អាំងទែ​កុងទីណង់តាល់ កាលពី​យប់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ បាន​មានប្រសាសន៍ ដោយ​សង្ខេប អំពី​ប្រទេស​កូរ៉េ  និង​ទំនាក់ទំនង​របស់​ប្រទេស​នេះ ជាមួយ​ប្រទេស​កម្ពុជា​។ ពាក្យ​ចំនួន​ពីរ រួមមាន សន្តិភាព និង​ភាព​រីកចម្រើន​រួមគ្នា​។ លោក​ឯកអគ្គរដ្ឋទូត ជឿថា ពាក្យ​ទាំងពីរ​នោះ បង្ហាញ​នូវ​អត្ដ​ស​ញ្ញណ នៃ​ប្រទេស​កូរ៉េ សម្រាប់​រយៈពេល ៦៧ ឆ្នាំមុន តាំងពី​ការកកើតឡើង របស់​វា នា​ឆ្នាំ ១៩៤៨​។ ប្រជាជាតិ​មួយ ដែល​ទទួលរង​នូវ ភាព​ដាច់ដោច ដោយ​សង្គ្រាម និង​ភាព​ក្រលំបាក បានសម្រេច​នូវ ភាព​លូតលាស់​ផ្នែក​សេដ្ឋកិច្ច គួរ​ឲ្យ​កត់សំគាល់ និង​ប្រជាធិបតេយ្យ​សេរី​។ ចាប់តាំងពី​ពេលនោះ​មក  វា​បានក្លាយ​ជាការ​លើកទឹកចិត្ត ដល់​សហគមន៍​អន្តរជាតិ ដោយ​ពឹងផ្អែក លើ​ភាព​ទុកចិត្ត​និង​មិត្តភាព​។​

​ក្នុងន័យនេះ  ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​ដៃគូ​សហប្រតិបត្តិការ អាទិភាព​បស់​ប្រទេស​កូរ៉េ ជាមួយនឹង​តម្លៃ​នៃ​ការចែករំលែក​។​ប្រជាជាតិ​ទាំងពីរ ក៏ត្រូវ​បាន​បង្កើត​នូវ​ការគាំទ្រ ខិតខំ​ប្រឹងប្រែង ដើម្បី​ត្រួស​ត្រាយផ្លូវ ឆ្ពោះទៅកាន់​អនាគត​ដ៏​ភ្លឺ​ថ្លា សំរាប់​ក្មេងជំនាន់ក្រោយ​។​​ជាពិសេស ចាប់តាំងពី​កិច្ចប្រជុំ​កំពូល ទ្វេភាគី រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ នៃ​ទំនាក់ទំនង អាស៊ាន​-​កូរ៉េ នៅ​ចុង​ឆ្នាំមុន​មក មាន​ជា​ហូរហែរ នូវ​កិច្ចព្រមព្រៀងទ្វេភាគី​សំខាន់ៗ រួមទាំង​កិច្ចប្រជុំ​របស់ ប្រធានរដ្ឋសភា រវាង ប្រទេស​ទាំងពីរ និង​វេទិកា​ធុរកិច្ច មេគង្គ​-​កូរ៉េ នៅ​ទីក្រុង​ភ្នំពេញ​។​

​តាមរយៈ​ការជួបជុំ​ទាំងនេះ ដោយ​ផ្តល់នូវ​ប្រយោជន៍ ទៅវិញទៅមក យើង​បានឃើញ នូវ​ទំនាក់ទំនង របស់​ពួកយើង កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​។ ជា​លទ្ធផល យើង​បាន​យល់ព្រម បន្ថែម​ទៅវិញទៅមក នូវ​មន្ត្រី​អនុព័ន្ធយោធា តាម​ស្ថានទូត ហើយ​ស្ថាន​កុងស៊ុល នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ខេត្តសៀមរាប នឹង​ប្រហែល​បើក​ឆ្នាំ​ក្រោយនេះ​។ យើង​ក៏​កំពុង​សិក្សា ដើម្បី​ឲ្យ​មានការ​ចាប់ដំណើរការ នូវ​គណៈកម្មាធិការ​សេដ្ឋកិច្ច​ចម្រុះ ដើម្បី​បង្កើន ដំណើរ​របស់​យើង​ឆ្ពោះទៅរក​ភាព​ចម្រុងចម្រើន​រួមគ្នា តាមរយៈ​ការធ្វើការ លើ​ប្រព័ន្ធ​កាន់​តែមាន​ប្រសិទ្ធភាព ដើម្បី​ជំរុញ​ជំនួញ និង​ការវិនិយោគ របស់​ប្រទេស​យើង​ទាំងពីរ​។​

​ទ្រព្យសម្បតិ្ត ដែលមាន​តម្លៃ​សំខាន់បំផុត គឺ​មិត្តភាព​របស់​ពួកយើង ដែល​រកបាន​ក្នុង​ទំនាក់ទំនង រវាង​ប្រជាជន និង​ប្រជាជន កើន​ឡើងជា​រៀងរហូត​។ ជា​រៀងរាល់ឆ្នាំ ប្រជាជន​កូរ៉េ រាប់សែន​នាក់ បានមក​ទស្សនា កម្ពុជា ដែល​សបញ្ជាក់​ឲ្យ​ឃើញ ពី​ភាពជា​បងប្អូន​ស្មោះស្ម័គ្រ ជាមួយ​ប្រជាជន​ក្នុងស្រុក រួមទាំង​ការ​មក ទស្សនា​មរតក​គួរ​ឲ្យ​ស្ងប់​ស្ងែ​ង​របស់​កម្ពុជា​។​

​ជាមួយគ្នានេះ មិនមែន​មានតែ​ពលករ​កម្ពុជា តែ ២ ឬ ៣​នាក់ ធ្វើ​ការរកចំណូល​នៅ​ប្រទេស​កូរ៉េ បាន​កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​រៀនសូត្រ​ចំណេះដឹង និង​ចំណេះធ្វើ រួមជាមួយ​ការតាំង​ចិត្ត យ៉ាង​មុតមាំ​ដើម្បី ចូលរួម​ក្នុងការ អភិវឌ្ឍន៍ ប្រទេស​របស់​ពួកគេ​។ ពួកគេ​ក៏​កំពុង​លើ​កម្ពស់ ការយល់ដឹង​ពី គ្នា​ទៅវិញទៅមក រវាង​ប្រជាជន និង​ប្រជាជន​។ រួមទាំង​កម្រិត កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល យើង​បាន​ប្រើ​នូវ កិច្ចប្រឹងប្រែង​របស់​ពួកយើង ដើម្បី​បង្កើត​នូវ​សមិទ្ធផល ដូចជា​គម្រោង​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ ជាដើម​។​

​ជាពិសេស ប្រទេស​កូរ៉េ កំពុង​យកចិត្តទុកដាក់​យ៉ាងខ្ពស់ សំរាប់​ការអភិវឌ្ឍន៍​ជនបទ ជាមួយនឹង​បទពិសោធន៍​ផ្ទាល់ខ្លួន នៃ​ចលនា​ភូមិ​ថ្មី​។ ជាពិសេស​ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការ​របស់​យើង គឺ​ត្រូវបាន​បន្ត​ជា​ផ្នែក សមិទ្ធផល​មួយ​ដូចជា ការបណ្តុះបណ្តាល​វិជ្ជាជីវៈ  និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ ភាពខុសគ្នា ក្នុងចំណោម​ការបណ្តុះបណ្តាល ដែល​ទាក់ទង​គ្នា​។​

​លោក​បាន​បញ្ជាក់ថាៈ "​ជាទូទៅ ទិវា​បុណ្យជាតិ ត្រូវបាន​ប្រើ​សំរាប់​ជាទី​កន្លែង ជួបជុំគ្នា​សំរាប់​កិច្ច​ការទូត​ប្រពៃណី​។ ដើម្បី​ជាការ​ចងចាំ ទុក​ក្នុង​ចិត្ត តាមបែប​បទ​ដ៏​ត្រឹមត្រូវ ដែលមាន​តុល្យ​ភាពល្អ នា​ក្នុងឱកាស​នេះ  យើងខ្ញុំ​បានរៀបចំ​ឡើង​នូវ ពិធី​បដិសណ្ឋារកិច្ច​នេះ ដោយ​ការបង្ហាញ​នូវ​ផលិតផល​កូរ៉េ​"​។​

​លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បាន​មានប្រសាសន៍ថា "​ចាប់តាំងពី​ព្រះរាជា​ណាក​ច្រក​ម្ពុ​ជា និង​សាធារណរដ្ឋ​កូរ៉េ ភ្ជាប់​ទំនាក់ទំនង​ការទូត ជាមួយគ្នា​មក ប្រជាជន​យើង​ទាំងពីរ តែងតែ​រីករាយ​នឹង​ចំណងមិត្តភាព​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ ប្រកបដោយ​ផ្លែផ្កា លើ​គ្រប់​វិស័យ​។ ក្នុងនាម​រាជរដ្ឋាភិបាល កត់សម្គាល់​ឃើញថា ចំណងមិត្តភាព​ដ៏​ល្អ រវាង​ប្រទេស​ទាំងពីរ ត្រូវបាន​ពង្រីក និង​ពង្រឹង​ជា​លំដាប់ តាមរយៈ​ការផ្លាស់ប្តូរ ដំណើរ​ទស្សនកិច្ច ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ រវាង​ប្រទេស​យើង​ទាំងពីរ​"​។

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ ក្នុងការ​រួមចំណែក យ៉ាងច្រើន លើ​ការអភិវឌ្ឍ​កម្ពុជា នៅ​គ្រប់​វិស័យ​។​

​សូមបញ្ជាក់ថា ក្នុងឱកាស​ប្រារព្ធ​រៀបចំ ពិធីបុណ្យ​ជាតិ​កូរ៉េ ឆ្នាំ​២០១៥ (National Day)​នោះ ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​តាំងពិព័រណ៍​ទំនិញ​កូរ៉េ របស់​ក្រុមហ៊ុន​កូរ៉េ ១១ ក្រុមហ៊ុន ដើម្បី​ពង្រឹង​ទំនាក់ទំនង សហប្រតិបត្តិការ​មិត្តភាព រវាង​ប្រទេស​ទាំងពីរ (​កម្ពុជា​-​កូរ៉េ​) បាន​មួយកំរិត​ថែមទៀត​។​

​ពិធី​បុណ្យជាតិ​ឆ្នាំមុន ស្ថានទូត បានរៀបចំ​កម្មវិធី  “The Kimchi Party”  សំរាប់​ឆ្នាំនេះ ស្ថានទូត បានរៀបចំ​ធ្វើ​កម្មវិធី “Visit Korea, Buy Korea” ដោយ​ធ្វើ​ការណែនាំ អំពី​ភោជនីយដ្ឋាន​កូរ៉េ និង​ក្រុមហ៊ុន​កូរ៉េ​សំខាន់ៗ ដែល​បានមក​បណ្តាក់ទុន នៅ​កម្ពុជា​។​

​ដាក់តាំង​ពិព័រណ៍​ទំនិញ​កូរ៉េ របស់​ក្រុមហ៊ុន​កូរ៉េ ១១ ក្រុមហ៊ុន (Sumsung, LG, The Pool Korea, KLS, Dongwha Pharm, Excellence Dental Supply, Webcash, Atomy Takhmao, Gawon Apparel, LAOPENGYOU & DONGINBI -​ល​-) ចូលរួម​។  ក្រុមហ៊ុន​ដែល​ចូលរួម នឹងធ្វើ​ការណែនាំ អំពី​ផលិតផល​ផ្សេងៗ​គ្នា​ជាច្រើន មាន​ចាប់ពី​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ទូរទស្សន៍  ទូរស័ព្ទ រហូតដល់​គ្រឿង​បរិភោគ ភេសជ្ជៈ  គ្រឿងសំអាង  ថ្នាំពេទ្យ  វាយ​ន​ភណ្ឌ  និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អេ​ឡិច​ត្រូ​និ​ច​។

​សំរាប់​ពិធី​បុណ្យជាតិ​លើក​នេះ ភោជនីយដ្ឋាន​កូរ៉េ នៅ​ភ្នំពេញ (Le Seoul, Jaru, J8, Sura -​ល​-) ជា​អ្នកធ្វើ និង​ផ្តល់​អាហារ​កូរ៉េ ជាច្រើន​មុខ​ប្លែកៗ ដល់​ភ្ញៀវកិត្តិយស ដែល​អញ្ជើញ​មក​ចូលរួម​ពិធី ហើយ​ក្រុមហ៊ុន​កូរ៉េ ផលិត​អាហារ​គ្មាន​ជាតិគីមី មាន​ឈ្មោះថា The Only Natural Dream នឹង​រៀបចំ​កម្មវិធី​ភ្លក្ស​អាហារ គ្មាន​ជាតិគីមី (​នំ​ប៉ាវ​, មី​, ភេសជ្ជៈ -​ល​-) ផងដែរ​៕V/S

​កូរ៉េខាងត្បូង កំពុង​ជួយ​កម្ពុជា លើ​ការ​អភិវឌ្ឍន៍ជនបទ និង​ធនធានមនុស្ស

​កូរ៉េខាងត្បូង កំពុង​ជួយ​កម្ពុជា លើ​ការ​អភិវឌ្ឍន៍ជនបទ និង​ធនធានមនុស្ស

​កូរ៉េខាងត្បូង កំពុង​ជួយ​កម្ពុជា លើ​ការ​អភិវឌ្ឍន៍ជនបទ និង​ធនធានមនុស្ស

​កូរ៉េខាងត្បូង កំពុង​ជួយ​កម្ពុជា លើ​ការ​អភិវឌ្ឍន៍ជនបទ និង​ធនធានមនុស្ស