ជនជាតិ​អូស្ត្រាលី​ម្នាក់ គាំងបេះដូង​ស្លាប់ នៅលើ​កប៉ាល់ មកពី​ប្រទេស​វៀតណាម​

ភ្នំពេញ: បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ បាន​ដួល​ស្លាប់ នៅក្នុង​បន្ទប់ទឹក លើក​ប៉ាល់​ឈ្មោះ AMALOTUS ដែល​ទើប​មកពី​ប្រទេស​វៀតណាម បង្ក​ជាកា​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៥​និង​២០​នាទី ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណតកប៉ាល់ បរិវេណ​កំពង់ផែ​ថ្ម ផ្លូវ​ព្រះស៊ីសុវត្ថិ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនជាតិ​បរទេស ដួល​ស្លាប់​នោះ ឈ្មោះ DAVID WILLIAM ជនជាតិ​អូស្ត្រាលី ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ បាន​ដួល​ស្លាប់​ក្នុង​បន្ទប់​លេខ ៣០៩ នៅលើ​កប៉ាល់​ឈ្មោះ AMALOTUS ដែលជា​កប៉ាល់ ទេសចរណ៍ មកពី​ប្រទេស​វៀតណាម​។ ប្រពន្ធ​របស់គាត់​ឈ្មោះ ALISON JEAN អាយុ​៥៩​ឆ្នាំ ជនជាតិ​អូស្ត្រាលី​ដូចគ្នា​។​

​តាម​ការបំភ្លឺ​របស់​ប្រពន្ធ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា  មុនពេល​កើតហេតុ ជនរងគ្រោះ (​ប្តី​) និង​គាត់ បាន​ដេក​នៅលើ​គ្រែ ជាមួយគ្នា នៅក្នុង​កប៉ាល់​បន្ទាប់មក ប្តី​របស់គាត់​បាន​ក្រោក ដើរចូល​បន្ទប់ទឹក ប្រហែល ២ ទៅ ៣​នាទី គាត់​ក៏​ឮសូរ​សំឡេង​ក្ឌាំង ពេល​រត់​ចូលទៅ​មើល ក៏​ឃើញ ប្តី​របស់គាត់ ដកចង្កាមាន់ ហើយ​ស្លាប់ តែម្តង​។​

​ប្រពន្ធ​របស់​ជនរងគ្រោះ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ទៀតថា កន្លងមក ជនរងគ្រោះ កើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ច្រើន​ឆ្នាំ​មក​។ ក្រោយពី​មាន​ករណីនេះ កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ និង​តំណាង​ស្ថានទូត បាន​ចុះមក​ពិនិត្យ​លើ​ខ្លួន សាកសព​រួច បាន​សន្និដ្ឋានថា ជនរងគ្រោះ ពិតជា​ស្លាប់​ដោយ​គាំងបេះដូង ពីព្រោះ​គាត់​មាន​ជំងឺ រួច​បាន​បញ្ជូន​សព ទៅ​តម្កល់​ក្លាស្សេ នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​៕V​/S

ជនជាតិ​អូស្ត្រាលី​ម្នាក់ គាំងបេះដូង​ស្លាប់ នៅលើ​កប៉ាល់ មកពី​ប្រទេស​វៀតណាម​

ជនជាតិ​អូស្ត្រាលី​ម្នាក់ គាំងបេះដូង​ស្លាប់ នៅលើ​កប៉ាល់ មកពី​ប្រទេស​វៀតណាម​