​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់ ចងក​ធ្វើអត្តឃាត ដោយ​មិនដឹង​មូលហេតុ​

​ស្ទឹងត្រែង: សព​ស្ត្រី​ម្នាក់ ត្រូវគេ​ប្រទះឃើញ ចងក​ធ្វើអត្តឃាតនឹង​ក្រមា ភ្ជាប់​នឹង​មេដំបូល នៅ​ក្នុងផ្ទះ​របស់ខ្លួន ដោយ​មិនដឹង​មូលហេតុ កាលពី​ល្ងាច​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ប៉ា​ដើម ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​បាន​ចងក ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​នេះ ឈ្មោះ ថា​ន់ ខៃ​ណា អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ខាងលើ ។

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​ជំនាញ បាន​ចុះមក​ពិនិត្យ លើ​ខ្លួន​សាកសព​ស្ត្រី​ឈ្មោះ ថា​ន់ ខៃ​ណា រួច​បាន​សន្និដ្ឋានថា ស្ត្រី​រូបនេះ ពិតជា​ស្លាប់​ដោយ​ចងក​មែន រួច​បាន​ប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី​៕V​/S