​ប្រទះឃើញ​មន្ត្រី​នគ​បាល​ម្នាក់ ដេកស្លាប់​នៅក្នុង​អូរ នៅ​ស្រុក​អូរ​ជុំ​

រតនគិរី: មន្ត្រី​នគ​បាល​ម្នាក់ ត្រូវគេ​ប្រទះឃើញ បាន​ដេកស្លាប់​នៅក្នុង​អូរ​ថ្មដា កាលពី​ម៉ោង ១​និង​២០​នាទី រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥  ស្ថិតនៅ ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី បង្ក​ការភ្ញាក់ផ្អើល​ដ ល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​។​

​លោក តេង​សាវុធ អធិការរង​ទទួលបន្ទុក ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​បាន​លុង បាន​បញ្ជាក់ថា ជនរងគ្រោះ​នេះ ឈ្មោះ បួស នួន អាយុ ៤២​ឆ្នាំ ជា​មន្ត្រី​នគ​បាល​ស្រុក​អូរ​ជុំ រស់នៅ​ភូមិ អូ​ជុំ ឃុំ​អូ​ជុំ ស្រុក​អូ​ជុំ ខេត្តរតនគិរី ។​

​លោក​បាន​បន្តទៀតថា សាកសព​ជនរងគ្រោះ​នេះ បាន​ស្លាប់​អស់​រយៈពេល ៣​ទៅ​៤​ថ្ងៃ កន្លងមកហើយ ព្រោះ​គេ​ឃើញ​សាកសព ហើមរលួយ​ស្អុយ​បាត់​ទៅហើយនោះ​។ ជនរងគ្រោះ ជិះ​ម៉ូតូ​ស្មាស់ ពណ៌​ស អត់​ស្លាក​លេខ ចេញពី​ក្រុង​បាន​លុង ទៅ​ស្រុក​អូរ​ជុំ ដល់​ត្រង់​ចំណុចកើតហេតុ​ខាងលើ ក៍​រេ​ចង្កូត​ធ្លាក់​ផ្លូវ ចូល​អូរ​តែម្តង ។​

​ក្រោយពី​មន្ត្រី​បច្ចេកទេស​វិឡា​សាស្ត្រ បាន​ពិនិត្យ​លើ​ខ្លួន​សាកសព​រួច បាន​អះអាងថា ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ ស្រវឹងស្រា បើកបរ​ម៉ូតូ ធ្លាក់​ផ្លូវ​ចូល​អូរ ស្លាប់​ពិត ប្រាកដ​មែន ពុំមែន​ជា​រឿង​ឃាតកម្ម​នោះទេ រួច​ក៏​ប្រគល់​សាកសព ជូន​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ តាម​ប្រពៃណី​៕V​/S

​ប្រទះឃើញ​មន្ត្រី​នគ​បាល​ម្នាក់ ដេកស្លាប់​នៅក្នុង​អូរ នៅ​ស្រុក​អូរ​ជុំ​