មនុស្ស​២​នាក់ ស្លាប់​និង​របួសធ្ងន់​ស្រាល ១៧ នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១​តុលា​

ភ្នំពេញ: ​មនុស្ស​ស្លាប់​២​នាក់ (​ប្រុស​) អ្នករបួសធ្ងន់​១១​នាក់ (​ស្រី​ម្នាក់​) និង​របួសស្រាល​៦​នាក់ (​ប្រុស​) ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ទូទាំងប្រទេស ចំនួន​១០​លើក យប់​៣​លើក ។ នេះ​បើ​យោងតាម​របាយការណ៍ របស់​ប៉ូលិស​។​

​របាយការណ៍ របស់​ប៉ូលិស បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ១៨ ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ត​ធុន​តូច​៤​គ្រឿង​, រថយន្ត​ធុន​ធំ ៣ គ្រឿង និង​យាន​ផ្សេងៗ ១ គ្រឿង​។​

​របាយការណ៍​ដដែល បាន​បន្តថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ១​លើក មិន​គោរព​សិទ្ធិ ២​លើក មិន​ប្រកាន់​ស្តាំ​៤​លើក ប្រជែង​គ្រោះថ្នាក់ ២​លើក ស្រវឹង​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក ពេល​គ្រោះថ្នាក់ មាន​១៦​នាក់ (​យប់​៣​នាក់​) ។​

​ក្នុងនោះដែរ រថយន្ត​ពិន័យ​សរុប​ចំនួន ៩៦៥​គ្រឿង (​រថយន្ត​ធំ ៣១៩ គ្រឿង​) ស្មើនឹង ៩៦៥ ករណី ល្មើស​ក្រដាស​ស្នាម មាន​៦៧៥ គ្រឿង ស្មើនឹង ៦៧៥​ករណី​។ ចំពោះ​ករណី​ល្មើស​បច្ចេកទេស ២៩០ គ្រឿង ស្មើនឹង ២៩០ ករណី ដោយឡែក ម៉ូតូ​ត្រូវបាន​ពិន័យ សរុប​ចំនួន ១.៣៩០ គ្រឿង ៕V​/S