បញ្ជូន​ស្ត្រី​ចាក់​សម្លាប់ប្តី​ជា​មន្ត្រី​នគរ​បាល​ក្រុង​សែន​មនោ​រម្យ​ទៅ​សាលា​ដំបូង​ព្រឹក​នេះ

ខេត្ត​មណ្ឌលគិរី ​៖ សមត្ថកិច្ច​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី​បាន​កសាង​សំណុំរឿង​បញ្ជូន​ស្ត្រី​ចាក់​ប្តី​ស្លាប់​ទៅ​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២ តុលា ​នេះ បន្ទាប់​ពី​ចាក់​ប្តី​ជា​មន្ត្រី​នគរបាល​ក្រុង​សែន​មនោ​រម្យ​ស្លាប់​កាលពី​ថ្ងៃ​ទី៣០ កញ្ញា នៅ​ភូមិ​អូរ​ស្ពាន​ ក្រុង​សែន​មនោ​រម្យ​៕