ប៉ូ​លិ​ស​​​អន្តរា​គមន៍​​​ខណ្ឌ​សែន​​សុខឃាត់ខ្លួនអ្នក​លេង​កាំ​ប៉ិត​​ប៉័ងតោ​​២​នាក់

រាជធានី​​ភ្នំពេញ​ ៖ យុវ​ជន​​អ្នកលេង​​កាំ​បិតប៉័ង​​តោ​២​​នាក់ ​ត្រូវ​​​​កម្លាំង​ប៉ូ​លិស​​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ ធ្វើការ​ឃាត់ខ្លួន​យក​​មក​សួរនាំ​នៅ​​ប៉ុស្តិ៍​​ភ្នំពេញ​ថ្មី បន្ទាប់​ពី​កម្លាំង​ប៉ូ​លិ​ស​ឆែកឆេររក​​​ឃើញ​មាន​​លាក់​​កាំ​បិតប៉័ង​តោ​ ក្នុង​កាបូប​ស្ពាយ​ក្រោយ កាលពី​វេលា​ម៉ោង​១១​​ និង​​​១០​នាទី​​យប់ថ្ងៃ​ទី​០១ ​តុលា ​២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១០១៧ ​ក្នុង​សង្កាត់​ភ្នំពេញ​​ថ្មី ខណ្ឌ​សែន​សុខ​ ។​

ប្រភព​បានឱ្យ​ដឹងថា យុវ​ជន​​ទាំង​២​នាក់​ ​១-​​ឈ្មោះ​សួន បុត្រា អាយុ​២៥​ឆ្នាំ, ​២-​ឈ្មោះ​មី សិលា អាយុ​២០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​
ឃ្មួ​ញ ខណ្ឌ​សែន​សុខ​ ។​

តាម​កា​រ​ឱ្យ​​ដឹង​ពី​មន្ត្រី​​​ប៉ូ​លិ​​ស​​​អន្តរាគមន៍​ខណ្ឌ​សែន​​សុខ​បានឱ្យ​​ដឹង​ថា មុន​ពេល​​កម្លាំង​លោក​​ឃាត់​ខ្លួន​យុវ​ជន​​ទាំង​​២​នាក់​​​ខាងលើ កម្លាំង​​​លោក​បាន​ជិះ​ល្បាត​​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​​ហាណូយ ខ​ណៈ​ពេល​មក​​មុខក្លិបមួយ​​កន្លែង​នៅ​ក្បែរ​នោះ ក៏​ប្រទះ​ឃើញ​យុវ​ជន​​២​​នាក់​​ខាងលើ​ ជិះ​ម៉ូតូ​សង់​​ប៊ិ​ច ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​​ភ្នំពេញ​1BT-5824 ដោយ​​មាន​ស្ពាយ​​កាបូប​​ខាងក្រោយ ចេញពី​ក្លិប​​ខាងលើ​នោះ ដោយ​មានការ​សង្ស័យ​កម្លាំង​ប៉ូ​លិ​​ស​​អន្តរាគមន៍​ ។

ពួក​​លោក​បាន​ជិះ​ដេញ​តាម​​ឃាត់​យុវជន​ទាំង​​២​នាក់​ឱ្យ​ឈប់​ម៉ូតូ​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ តែ​យុវជន​ទាំង​២​នាក់​​មិន​ព្រម​ឈប់​ម៉ូតូ​ឡើយ​ ដោយ​បាន​ជិះ​រត់គេច​រហូត​ដល់​ផ្លូវ​បេតុង​​១០១៧ ទើប​កម្លាំង​លោក​ឃាត់​បាន​ហើយ​ធ្វើការ​ឆែកឆេរ ក៏​ឃើញ​មាន​លាក់​កាំ​ប៉ិត​ប៉័ង​​តោ​១​ដើម​ ក្នុង​កាបូបស្ពាយ​ខាងក្រោយ​ ពេល​នោះ​កម្លាំង​លោក​បាន​សួរនាំ​យុវជន​ទាំង​២​នាក់​នោះ​យក​កាំ​ប៉ិត​ប៉័ង​តោ​តាម​ខ្លួន​ធ្វើ​អី ហើយ​យុវជន​ទាំង​២​នាក់​នោះ​ឆ្លើយ​ថា ទុក​គ្រាន់​ការពារ​ខ្លួន​ព្រោះ​ខ្លាច​ពេល​ពួក​គេ​ចេញពី​ក្លិប​មាន​ក្រុម​ក្មេង​ស្ទាវ​តាម​វាយ ​។