អាការៈរោគ​សញ្ញា​ដែល​គួរឱ្យខ្លាច​ប៉ុន្តែ​វា​គ្មាន​អ្វី​គ្រោះថ្នាក់​ឡើយ​

អាការៈរោគ​សញ្ញា​ដែល​គួរឱ្យខ្លាច​ប៉ុន្តែ​វា​គ្មាន​អ្វី​គ្រោះថ្នាក់​ឡើយ​

បើសិន​ជា​អ្នក​មាន​អារម្មណ៍ និង​យល់​ថា​ខ្លួនឯង​មិន​ស្រួល​ខ្លួន​នោះ អ្នក​តែងតែ​ទាក់ទង​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ​ជំងឺ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មិនមែន​រាល់​បញ្ហា​ទាំងអស់​សុទ្ធតែ​តម្រូវឱ្យ​អ្នក​ត្រូវ​ជួប​គ្រូពេទ្យ​ឡើយ​។ 
អ្នក​គួរតែ​យកចិត្តទុកដាក់​កាន់តែច្រើន​ទៅ​លើ​រាងកាយ និង​សិក្សា​ថា​តើ​ពេលណា​គួរតែ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ ឬ​ទៅ​ពេទ្យ​ពិនិត្យ​។ 
​តើ​វា​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ឬ​?
 
​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​គឺជា​ជំងឺ​មួយ​ដែល​ងាយ​នឹង​យល់​ច្រឡំ​ខ្លាំងណាស់ ប៉ុន្តែ​វា​គឺជា​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​ដែរ​។ មានន័យ​ថា កាលណា​អ្នកមាន​ជំងឺ​នេះ គឺ​មាន​កំណក​ឈាម​ក្នុង​ខួរក្បាល​ដែលនាំឱ្យ​កាត់ផ្តាច់​ការផ្គត់ផ្គង់​អុកស៊ីសែន​ដល់​ខួរក្បាល​។ 
 
​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ត្រូវ​ការព្យាបាល​ភ្លាមៗ ប៉ុន្តែ​អ្នក​គួរតែ​ដឹងថា​ពេលណា​ដែល​អ្នក​នឹងមាន​ជំងឺ​នេះ​ដែរ​។ អ្នក​ទំនងជា​អាច​កើត​ជំងឺ​នេះ​បាន​បើសិនជា ការនិយាយ​របស់​អ្នក​ទៅ​ជាឡុ​លៗ ភ្នែក​ម្ខាង ឬ​ទាំង​សងខាង​ស្រាប់តែ​ព្រឹល ឬ​ដៃជើង​ទៅ​ជា​ស្ពឹក​។ 
 
​បើសិនជា​មាត់ ឬ​មុខ​ចាប់ផ្តើម​ធ្លាក់ តែ​អ្នក​មិន​មាន​រោគសញ្ញា​ដូច​រៀបរាប់​ខាងលើ​ទេ នោះ​វា​ប្រហែល​ជា​ជំងឺ​ផ្សេង​វិញ​ទេ​ដូចជា Bell’s Palsy ដែល​ជា​ការ​រលាក​លើស​រសៃ​ប្រសាទ​របស់​មុខ​។ ប៉ុន្តែ​រឿង​នេះ​នៅតែ​ត្រូវការ​ការព្យាបាល​ដដែល ប៉ុន្តែ​វា​មិនមែន​ជា​លក្ខណៈ​សង្គ្រោះបន្ទាន់​ឡើយ​។ 

​តើ​វា​គឺជា​ការ​ហូរ​ឈាម​ក្នុង​ពោះ​មែន​ទេ​?
​ការ​ហូរ​ឈាម​ក្នុង​ពោះ ឬ​ក្នុង​ខ្លួន​មិនគួរណា​កើតឡើង​តិចតួច​នោះទេ​។ មានន័យ​ថា សរីរាង្គ​ក្នុង​ខ្លួន ជាពិសេស​សរីរាង្គ​សំខាន់​អាច​នឹង​មាន​របួស ឬ​រង​ជំងឺ​ដោយសារ​មេរោគ​។ វា​ក៏​អាច​កើត​លើ​អ្នក​ដែល​មាន​ស្ថានភាព​ជំងឺ​ដំណាក់កាល​ចុង​ក្រោយ​ដែរ​។ 
ការ​ហូរ​ឈាម​ក្នុង​ខ្លួន​អាច​នឹង​ទាត់​ចោល​បាន​តាមរយៈ​ការពិនិត្យ ឬ​ពេល​មនុស្សម្នា​ស់​ចាប់ផ្តើមប​ញ្ចេ​ញ​ឈាម​តាម​ទឹកនោម ឬ​ផ្លូវ​ណា​ផ្សេង​ទៀត​ពី​ក្នុង​ខ្លួន​ដូចជា​ច្រមុះ​ជាដើម​។ 
ប៉ុន្តែ​មិនមែន​រាល់​ការ​ឈាម​ច្រមុះ​សុទ្ធតែ​បណ្តាលមកពី​ការ​ហូរ​ឈាម​ក្នុង​ខ្លួន​ឡើយ​។ តាមពិត ភាគច្រើន​ការ​ហូរឈាម​បែបនេះ​គឺ​ងាយស្រួល​ព្យាបាល​ទេ​។ ការ​ឈាម​ច្រមុះ​ភាគច្រើន​បណ្តាលមពី​ក្តោងច្រមុះ​ខាងមុខ​។ ដោយសារ​តែ​វា​នៅ​ជិត​ស្បែក ដូច្នេះ​ពេល​វា​មាន​របួស ឬ​ខ្ទាំ​សរសៃឈាម វា​តែង​នឹង​មាន​អាការៈ​ឈាម​ច្រមុះ​ភ្លាមៗ​បាន​។ 
 
​ការ​ឈាម​ច្រមុះ​អាច​នឹង​គ្រប់គ្រង​បាន​តាមរយៈ​ការ​ស្អំ​ទឹកកក ប៉ុន្តែ​បើសិនជា​វា​មិន​បាត់​ទៅ​វិញ ឬ​មិន​ឈប់​វិញ​ក្នុង​រយៈពេល ៥​នាទី​ទេ ចូរ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​វិញ​ទៅ​។ 
តើ​វា​គឺ​ជា​ជំងឺ​បេះដូង​ឬ​?
​បើសិន​ជា​អ្នក​ធ្លាប់​មាន​អាការៈ​ចង្វាក់បេះដូង​លោ​ត​ញ៉ាប់​ខុសធម្មតា​ដោយ​គ្មាន​សញ្ញា​អ្វី​ផ្សេង នោះ​ភាគច្រើន​វា​អាច​បណ្តាលមកពី​សរសៃ​ប្រសាទ​ធ្វើការ​ច្រើន​ជ្រុល ឬ​ជា​សញ្ញា​នៃ​ការ​ថប់​អារម្មណ៍​ទៅ​វិញ​ទេ​។ យ៉ាងណាមិញ បើសិន​ជា​រឿង​នេះ​នាំ​ឱ្យ​ពិបាក​ដកដង្ហើម តឹង​ទ្រូង និង​ថ្គាម ឬ​មាន​អារម្មណ៍​ថា​ចង់​សន្លប់​វិញ​នោះ ចូរ​ប្រាកដថា​អ្នក​បាន​ទាក់ទង​ទៅ​គ្រូពេទ្យ​បាន​លឿន​បំផុត​តាម​តែ​អាចធ្វើ​បាន​រួចហើយ​។ 
ប្រែ​សម្រួល​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី02  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។