​ប្រយោជន៍​ដែល​អ្នកនឹង​ទទួលបាន​ក្រោយពី​ញ៉ាំ​ចេក​មួយ​ផ្លែ​រាល់ថ្ងៃ​

​ប្រយោជន៍​ដែល​អ្នកនឹង​ទទួលបាន​ក្រោយពី​ញ៉ាំ​ចេក​មួយ​ផ្លែ​រាល់ថ្ងៃ​

ផ្លែ​ចេក​គឺជា​ផ្លែឈើ​ដែល​ប្រជាជន​កម្ពុជា​យើង​តែង​និយម​ចូលចិត្ត និង​ទទួលទាន​សឹងតែ​រាល់ថ្ងៃ ជា​ពិសេស​រាល់​ការ​សែន​ដល់​ទេវតា​តែម្តង ហើយ​ខ្ញុំ​ក៏​ជឿ​ដែរ​ថា អ្នកនឹង​បានដឹងថា​ផ្លែ​ចេក​នេះ​ផ្តល់​ជា​ប្រយោជន៍​ដល់​សុខភាព​យើង​ដូច​ម្តេច ។ 
ជំងឺ​បាក់​ទឹកចិត្ត​
​យោង​ទៅ​តាម​ការស្រាវជ្រាវ​បានឱ្យដឹងថា ការ​ញ៉ាំ​ផ្លែ​ចេក​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​បាន​ធ្វើឱ្យ​អ្នក​មាន​ជំងឺ​បាក់​ទឹកចិត្ត​មាន​អារម្មណ៍ល្អ​វិញ​កាន់តែច្រើន នេះ​ដោយសារ​តែ​ផ្លែ​ចេក​មាន​ធាតុ​ផ្សំ​ជា Tryptophan ដែល​ជា​ប្រូតេអ៊ីន​ម្យ៉ាង​អាច​បំ​លែង​ទៅ​ជា​សារធាតុ Serotonin ឬ​ហៅ​ថា​អ័រម៉ូន​សប្បាយចិត្ត ដូច្នេះ​វា​នឹង​ជួយ​ធ្វើឱ្យ​មាន​អារម្មណ៍ល្អ និង​កាន់តែ​សប្បាយចិត្ត​។ 
រោគសញ្ញា​ពេល​មក​រដូវ​
​ចូរ​បំភ្លេច​អំពី​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ពេល​មក​រដូវ​ទៀត​ទៅ ព្រោះ​ការ​ញ៉ាំ​ផ្លែ​ចេក​អាច​ជួយ​ដោះស្រាយ​បាន​។ វីតាមីន B6 ដែល​មាន​ក្នុង​ផ្លែ​ចេក​នឹង​ជួយ​សម្របសម្រួល​កម្រិត​ជាតិ​គ្លុយកូស​ដែល​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​លើ​អារម្មណ៍​អ្នក​បាន​។ 
កង្វះ​គ្រាប់​ឈាម​ក្រហម​
​ចំនួន​ជាតិ​ដែក​ដ៏​ច្រើន​អស្ចារ្យ​ក្នុង​ផ្លែ​ចេក​នឹង​ជួយ​ភ្ញោ​ចដ​ល់​ការផ​លិតអេ​ម៉ូគ្លូ​ប៊ីន និង​កាត់បន្ថយ​ឱកាស​កើត​ជំងឺ​កង្វះ​គ្រាប់​ឈាមក្រហម ព្រមទាំង​ជួយ​ព្យាបាល​ជំងឺ​នេះ​ទៀត​ផង​។ 
 
​សម្ពាធ​ឈាម​
​ផ្លែឈើ​ដ៏​សាមញ្ញ​មួយ​នេះ​សម្បូរ​ជាងគេ​គឺ​ប៉ូ​តា​ស្យូម និង​មាន​ជាតិ​អំបិល​តែ​បន្តិច​ប៉ុណ្ណោះ ដូច្នេះ​វា​ពិតជា​ល្អ​ក្នុង​ការប្រឆាំង​នឹង​ការ​លើស​សម្ពាធ​ឈាម​។ ទោះបីជា​ភ្នាក់ងារ​ចំណីអាហារ និង​ឱសថ​របស់​អារម្មណ៍​ក៏​បញ្ជាក់ដែរថា ផ្លែឈើ​មួយ​នេះ​អាច​ប្រើ​សម្រាប់​ការផលិត​ជា​ឱសថ និង​សារធាតុ​ផ្សេងៗ​ទៀត​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​លើស​សម្ពាធ​ឈាម​ផងដែរ​។ 
 
​មុខងារ​ខួរក្បាល​
​សិស្ស​ចំនួន ២០០​នាក់​នៃ​សាលា Tvikenham ក្នុង​ប្រទេស​អង់គ្លេស​បាន​ញ៉ាំ​ចេក​ជា​អាហារ​ពេលព្រឹក ថ្ងៃត្រង់ និង​ពេលយប់ ដើម្បី​បង្កើន​លទ្ធផល​កាន់តែ​ល្អ​ចំពោះ​ការប្រឡង​ចុង​ខែ​របស់​ពួកគេ​។ តាម​ទិន្ន័យ​ទាំងនោះ​បាន​ឱ្យដឹងថា ការ​ញ៉ាំ​របប​អាហារ​ខាងលើ​នឹង​ធ្វើឱ្យ​ពួកគេ​មាន​ការសិក្សា​កាន់តែ​ងាយស្រួល និង​ល្អ​ជាង​មុន ព្រោះ​សិក្សា​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន នេះ​ក៏​ដោយសារ​តែ​ជាតិ​ប៉ូ​តា​ស្យូម​ក្នុង​ផ្លែ​ចេក​តែម្តង​។ 
ការ​ទល់លាមក​
​ផ្លែ​ចេក​សម្បូរ​ជាតិ​សរសៃ និង​អាច​ជួយ​ឱ្យ​ផ្លូវ​រំលាយ​អាហារ​ធ្វើការ​បាន​យ៉ាង​ល្អ​វិញ​។ ដូច្នេះ​អ្នក​អាច​ជំនួស​វាពី​ការប្រើ​ថ្នាំ​បន្ទន់​លាមក​បាន​ហើយ​។ 
 
​ស្រវឹង​
​មធ្យោបាយ​ក្នុងការ​បន្ថយឥទ្ធិពល​ស្រវឹងស្រា​យ៉ាង​លឿន​បំផុត​នោះ​គឺ​ផ្លែ​ចេក និង​ទឹកឃ្មុំ​ក្រឡុក​ទឹកដោះគោ​។ ផ្លែ​ចេក​អាចជួយ​សម្រួល​ដល់​ក្រពះ ហើយ​ទឹកឃ្មុំ​អាច​បំពេញ​នូវ​ការខ្វះខាត​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ចំណែកឯ​ទឹកដោះគោ​វិញ​នឹង​បង្គ្រប់​ជាតិ​ទឹក​ដល់​អតិសុខុមប្រាណ​ក្នុង​ពោះវៀន​។ 
ក្រហាយ​ដើមទ្រូង​
​ផ្លែ​ចេក​មាន​ឥទ្ធិពល​វិជ្ជមាន​បែប​ធម្មជាតិ​មួយ​ទៅលើ​ជាតិ​អាស៊ីត​នៃ​មេរោគ​ក្នុង​ក្រពះ ហេតុដូច្នេះ​ហើយ​ទើប​វា​អាច​ប្រើ​ជា​ឱសថ​សម្រាប់​ប្រឆាំងនឹង​អាការៈ​ក្រហាយដើមទ្រូង​បាន​។ 
ចាញ់​កូន​
​ផ្លែ​ចេក​ប្រៀប​បាន​នឹង​អាហារសម្រន់​មួយ ហើយ​ក៏​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សម្រាប់​កាត់បន្ថយ​ឱកាស​ចាញ់កូន​បានដែរ​។ 
 
​មូស​ខាំ​
​មុន​នឹង​ឈាន​ប្រើ​ផលិតផល​ផ្សេងៗ​ដើម្បី​ទប់ស្កាត់​ការ​ហើម​ក្រោយ​មូស​ខាំ ចូរ​ប្រើ​សម្បកចេក​ខាងក្នុង​លាប​លើ​ស្បែក​សិន​ទៅ ព្រោះ​វា ក៏​អាច​កាត់បន្ថយ​ការ​ហើម និង​រលាក ព្រមទាំង​ឈឺចាប់​បានដែរ​។ 
 
សរសៃប្រសាទ​
​ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​វីតាមីន B ដែល​អាច​ជួយ​ថែរក្សា​ប្រព័ន្ធ​ភាពស៊ាំ​បាន​។ ស្ថិតក្នុង​ស្ថានភាព​តានតឹង​ខ្លាំង ឬ​ក្រោយ​ពី​នេះ អ្នក​គួរតែ​ប្តូរ​ការ​ញ៉ាំ​បង្អែម ឬ​អាហារ​មាន​កាឡូរី​ខ្ពស់ និង​ងាក​មក​ញ៉ាំ​ផ្លែ​ចេក​វិញ​ទៅ ព្រោះ​វា​គឺជា​អាហារ​ដែល​មាន​សុវត្ថិភាព​ក្នុង​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ព្រមទាំង​ជា​ប្រភេទ​ដ៏​អស្ចារ្យ​មួយ​នៃ​កាបូ​អ៊ី​ដ្រាត​ទៀត​។ 
ដំបៅ​
​ផ្លែ​ចេក​ត្រូវបាន​គេ​ប្រើប្រាស់​ជា​អាហារ​ដែល​អាច​ជួយ​ជំងឺ​ក្រពះ​ពោះវៀន​បាន​ព្រោះតែ​ធាតុ​ផ្សំ​របស់​វា​តែម្តង​។ វា​គឺជា​ផ្លែឈើ​ម្យាង​ដែល​អាច​ញ៉ាំ​ដោយ​មិន​ខ្វល់​ថា​មាន​គ្រោះថ្នាក់​ឡើយ​។ ផ្លែ​ចេក​ជួយ​បន្សាប​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​ពោះវៀន និង​កាត់បន្ថយ​ការ​រលាក​លើ​ស្រទាប់​ការពារ​របស់​ក្រពះ​ទៀត​។ 
គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​
​មាន​ទំនៀមទម្លាប់​ច្រើនណាស់​ដែល​គេ​ប្រើ​ផ្លែ​ចេក​ជា​ផលិតផល​សម្រាប់​បញ្ចុះ​កម្តៅ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​តែម្តង​។ នៅ​ប្រទេស​ថៃ ស្ត្រី​មាន​ផ្ទៃពោះ​តម្រូវឱ្យ​ញ៉ាំ​ផ្លែ​ចេក​ដើម្បី​ប្រាកដ​ថា​ទារក​ក្នុង​ផ្ទៃ​នឹង​កើត​មក​មាន​សីតុណ្ហភាព​ក្នុង​ខ្លួន​ធម្មតា​។ 

ប្រែ​សម្រួល​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន  

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី02  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។