​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​មាន​ការចងចាំ​ចុះខ្សោយ​

​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​មាន​ការចងចាំ​ចុះខ្សោយ​

ចងចាំ​ចុះខ្សោយ​អាច​កើតឡើង​ដោយ​ហេតុផល​ជា​ច្រើន​ខុសៗ​គ្នា​។ មនុស្ស​ភាគច្រើន​អាច​នឹង​ចងចាំ​ខុស ហើយ​ការ​មាន​បញ្ហា​នៃ​ការចងចាំ​ខ្លះ​អាច​នឹង​ធ្ងន់ធ្ងរ ហើយ​អ្នកខ្លះ​ទៀត​អាច​នឹង​មិន​ធ្ងន់ធ្ងរ​ទេ​។ កង្វះ​នៃ​ការ​ផ្ចង់អារម្មណ៍​ប្រហែល​ជា​ហេតុផល​មួយ​នាំ​ឱ្យ​ការចងចាំ​ចុះខ្សោយ​ដែរ​។ អ្នក​ដែល​មាន​ការចងចាំ​អន់​បំផុត​ដែល​សម្គាល់​ដឹងថា​មាន​ការប្រែប្រួល​ខាង​បុគ្គលិកលក្ខណៈ និង​អាកប្បកិរិយា​ដែរនោះ ប្រហែល​ជា​កំពុងតែ​មាន​ជំងឺ​ខួរក្បាល​មួយ​ប្រភេទ​ឈ្មោះថា Dementia ឬ​ជំងឺ​វង្វេងវង្វាន់​។ 
 
​មូលហេតុ
  • ​អាយុ​កាន់តែច្រើន​
  • ​កង្វះ​ការ​ផ្ចង់​អារម្មណ៍​
  • ​បាក់​ទឹកចិត្ត​
  • ​ថប់​អារម្មណ៍​
  • ​ប្រើប្រាស់​គ្រឿង​ស្រវឹង​
  • ​ប្រើ​ថ្នាំញៀន​
  • ​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល​
  • ​កំពុង​តែ​ប្រើប្រាស់​ថ្នាំ​
  • ​ប្រកាច់​

​របៀប​ព្យាបាល​ដោយ​ខ្លួនឯង​

​ផ្លែ​បឺ​រី​ពណ៌​ខៀវ​គឺជា​ផ្លែឈើ​សម្បូរ​ជាតិ​ទឹក និង​មាន​អង់​ទី​អុកស៊ី​ដង់​ខ្ពស់ ហើយក៏​អាច​ជួយ​ពង្រឹង​ដល់​ការចងចាំ​រយៈពេល​ខ្លី​បានដែរ​។ 
ការ​រ៉ុត​គឺជា​អាហារ​បង្កើនការ​ចងចាំ​ដ៏​ល្អ​មួយ ព្រោះ​តែ​វា​ជា​ប្រភព​នៃ​សារធាតុ Carotene ។ ចូ​រលាយ​ទឹក​ការ៉ុត និង​ទឹក​ផ្លែ​អា​ប្រី​កូត​ដើម្បី​បង្កើត​ជា​ភេសជ្ជៈ​ពង្រឹង​ដល់​ការចងចាំ​អ្នក​ទៅ​។ 
ស៊ុតមាន​សារធាតុ​ខ្លាញ់​ម្យាង​ដែល​គេ​ហៅថា Lecithin ដែល​អាច​ជួយ​ផ្តល់​ជា​ជីវជាតិ​ដល់​កោសិការ​សរសៃប្រសាទ​ទ​ទួល​ខុស​ត្រូវ​ខាង​ការចង​ចាំបាន​។ អាហារ​បង្កើន​ការចងចាំ​មួយ​នេះ​ក៏​មាន​គ្រប់គ្រាន់​ដែរ​នៅក្នុង​សណ្តែកសៀង និង​ប្រេង​ផ្កា​ឈូករ័ត្ន ព្រមទាំង​ជា​ប្រភេទ​ថ្នាំ​ដែល​អាច​រក​ទិញ​បាន​ក្នុង​ឱសថស្ថាន​ដែរ​។ ការ​ញ៉ាំ​សារធាតុ​មួយ​នេះ​ពី ៥០ ទៅ​៧០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​នឹង​ជំរុញ​ដល់​ថាមពល​នៃ​ការចងចាំ​។ 
ពោត​បារាំង គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​អាច​បង្កើន​ការចងចាំ​ដ៏​ល្អ​មួយ​សម្រាប់​ទំនៀមទម្លាប់​របស់​ប្រជាជន​អាស៊ី​។ 

ប្រែ​សម្រួល​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន  

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី02  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។