​ចូរ​ស្វែងយល់​អំពី​ហេតុផល​ដែល​នាំ​ឱ្យ​អ្នក​មាន​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​

​ចូរ​ស្វែងយល់​អំពី​ហេតុផល​ដែល​នាំ​ឱ្យ​អ្នក​មាន​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​

ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​អាច​បណ្តាលមកពី​ការ​មាន​របួស​ដោយ​ខ្ទាំ ឬ​ធ្លុះ​ទ្រូង ដំណើរការ​វេជ្ជសាស្ត្រ​ទាក់ទង​នឹង​សួត ឬ​ការខូចខាត​ផ្សេងៗ​ពី​ជំងឺ​សួត ឬ​ក៏​ប្រហែលជា​កើតឡើង​ដោយ​គ្មាន​ហេតុផល​ដែរ​។ ចំពោះ​រោគសញ្ញា​របស់​ជំងឺ​នេះ​ច្រើន​តែ​មាន​ដូចជា ឈឺទ្រូង​ភ្លាមៗ និង​ពិបាក​ដកដង្ហើម​។ 
ចំពោះ​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​តិចតួច ដែល​គ្មាន​ផលវិបាក​ប្រហែលជា​ទៅ​វិញ​ដោយ​ខ្លួនឯង​លឿន​ទេ ប៉ុន្តែ​ករណី​ដែល​មាន​ខ្យល់​ច្រើន គ្រូពេទ្យ​ច្រើនតែ​ស៊ក​បញ្ចូល​បំពង់​ដែល​អាច​បត់បែន​បាន ឬ​ម្ជុល​ទៅ​ចន្លោះ​ឆ្អឹងជំនី​ដើម្បី​បញ្ចេញ​ខ្យល់​ពី​ក្នុង​ស្រោម​សួត​។ 
​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​អាច​បណ្តាលមកពី​ហេតុផល​ជា​ច្រើន​ដូចជា​៖
  • ​ការ​មាន​របួស​នៅ​ទ្រូង​
  • ​មាន​ជំងឺ​ណាមួយ​ក្នុង​សួត​ដូចជា ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) ជំងឺ Cystic Fibrosis និង​ជំងឺ​រលាក​សួត​ជាដើម​។ 
  • ​ការ​បែក​ពង​ខ្យល់​ក្នុង​សួត​
  • ​ការប្រើ​ម៉ាស៊ីន​ជំនួយ​ដល់​ការដកដង្ហើម​។ 

ប្រែ​សម្រួល​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន  

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី02  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ចូរ​ស្វែងយល់​អំពី​ហេតុផល​ដែល​នាំ​ឱ្យ​អ្នក​មាន​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​已关闭评论
  • 502 views
  • Hide Sidebar
    A+
Publish on:2015/10/02  Category:ជំងឺទូទៅ