ព្រលឹង​ចុង​សក់​គ្រប់​គ្នា​​ ពេល​ឃើញ​ក្មេង​​ឡើង​​ឈរ​លើ​បង្អួច​ជាន់​ទី​៨

ព្រលឹង​ចុង​សក់​គ្រប់​គ្នា​​ ពេល​ឃើញ​ក្មេង​​ឡើង​​ឈរ​លើ​បង្អួច​ជាន់​ទី​៨

ក្មេង​ប្រុស​​តូច​រុស្ស៊ី​ម្នាក់​បាន​ធ្វើ​ឲ្យ​​ម្ដាយ និង​មនុស្ស​ជា​ច្រើន​ភ័យ​ព្រលឹង​ចុង​សក់​ ដោយ​បាន​ឡើង​​ឈរ​លេង​​​​នៅ​លើ​​​​​បង្អួច​​នៃ​អគារ​ជាន់​ទី​៨។

 

ព្រលឹង​ចុង​សក់​គ្រប់​គ្នា​​ ពេល​ឃើញ​ក្មេង​​ឡើង​​ឈរ​លើ​បង្អួច​ជាន់​ទី​៨
 

 
ហេតុការណ៍​​គ្រោះ​ថ្នាក់​ខាង​លើ​បាន​កើត​ឡើង​ក្នុង​ទីក្រុង ​Miass តំបន់ Chelyabinsk ប្រទេស​រុស្ស៊ី។ អ្នក​បាន​ឃើញ​​ទិដ្ឋភាព​​ក្មេង​ឡើង​លើ​បង្អួច​​ខ្ពស់​ឈរ​​​លេង​​មក​ខាង​ក្រៅ​យ៉ាង​គ្រោះ​ថ្នាក់​នោះ បាន​ទូរសព្ទ​ទៅ​ប៉ូលិស​​ភ្លាមៗ​ឲ្យ​​មក​ជួយ​សង្គ្រោះ។ ​​​​​​​​

 

តាម​សារព័ត៌មាន The Sun ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​ប៉ូលិស​ទៅ​ដល់ ម្ដាយ​ក្មេង​តូច​ដែល​រវល់​តែ​ចម្អិន​អាហារ​ថ្ងៃ​ត្រង់​នោះ​ ក៏​បាន​ប្រទះ​​​ឃើញ​​​សកម្មភាព​កូន​ប្រុស​ខ្លួន​កំពុង​តែ​ឈរ​​លេង​ក្រៅ​បង្អួច​ដែល​បាន​បើក​ដើម្បី​ឲ្យ​ខ្យល់​ចេញ​ចូល។ ម្ដាយ​ក្មេង​ប្រុស​ស្ទើរ​គាំង​បេះ​ដូង តែ​​​បាន​​តាំង​ស្មារតី​​រឹងប៉ឹង​ហៅ​ឈ្មោះ​​កូន​ ដោយ​ទន់ភ្លន់​ក្នុង​បំណង​កុំ​ឲ្យ​ក្មេង​ប្រុស​ភ័យ​ឬ​ភ្ញាក់។​​​​​​​​​​​​​​​

 

ក្រោយ​មក​​ក្មេង​តូច​​ក៏​ចុះ​មក​វិញ​​ដោយ​សុវត្ថិភាព ប៉ុន្តែ​ម្ដាយ​​បាន​​​​​​ទៅ​យក​​កូន​ ឲ្យ​ឆ្ងាយ​ពី​ទី​នោះ​​ទាំង​ទឹក​ភ្នែក។​ អ្នក​នាំ​ពាក្យ​មន្ត្រី​ប៉ូលិស​​​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា មុន​ពេល​ក្រុម​ប៉ូលិស​ទៅ​ដល់​១៥​នាទី​គឺ​ក្មេង​តូច​បាន​សម្រេច​ចិត្ត​ចុះ​ទៅ​រក​ម្ដាយ​វិញ ​និង​ពុំ​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ៕

 

ព្រលឹង​ចុង​សក់​គ្រប់​គ្នា​​ ពេល​ឃើញ​ក្មេង​​ឡើង​​ឈរ​លើ​បង្អួច​ជាន់​ទី​៨

 

 
ចុចអាន៖ នារី​ម្នាក់​យំ​សោក​បោក​ប្រាណ ពេល​បុរស​ជា​ទី​ស្រលាញ់​សុំ​បែក​តាម WeChat

ចុចអាន៖ គូស្នេហ៍​ចិត្ត​ធម៌​ជួយ​បាំង​ឆត្រ​ឲ្យ​សុនខ​កម្សត់​មួយ​ក្បាល​កណ្ដាល​ភ្លៀង

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ thesun, dailymail
​​​​​​​​