Z Way​ Cambodia​ មាន​​ឆន្ទៈ​​ផលិត​ភាពយន្ត​​​រក​​មូល​និធិ​​ទ្រទ្រង់​កុមារ​កំព្រា និង​គន្ធ​បុប្ផា

Z Way​ Cambodia​ មាន​​ឆន្ទៈ​​ផលិត​ភាពយន្ត​​​រក​​មូល​និធិ​​ទ្រទ្រង់​កុមារ​កំព្រា និង​គន្ធ​បុប្ផា

​ ​
Z Way Cambodia គឺ​ជា​ឈ្មោះ​កាត់​របស់​ “ក្រុម​សម្ព័ន្ធ​យុវ​ផលិតករ​ភាពយន្ត​វ័យ​ក្មេង” ដែល​​បាន​ប្រកាស​ពី​ការ​កើត​ឡើង​នៃ​ក្រុម​របស់​ខ្លួន​ថ្មី​ៗ​នេះ មាន​​ចង់​ផ្សព្វ​ផ្សាយ​​ស្វែង​រក​មូលនិធិ​ទ្រទ្រង់​ដល់​កុមារ​កំព្រា​និង​មន្ទី​ពេទ្យ​គន្ធបុប្ផា។

 

ក្រុម​សម្ព័ន្ធ​យុវ​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ហៅ​កាត់​ Z Way Cambodia​ គឺ​ជា​ក្រុម​យុវជន​វ័យ​ក្មេង​ដែល​មាន​ស្នាដៃ​ ទេព​កោសល្យ​ខ្ពស់​ក្នុង​ការ​ច្នៃ​ប្រឌិត​ ភាព​ប៉ិន​ប្រសព្វ​ក្នុង​ការ​ដឹក​នាំ​ ផលិត​ និង​និពន្ធ​រឿង​ជា​ដើម​។

 

Z Way​ Cambodia​ មាន​​ឆន្ទៈ​​ផលិត​ភាពយន្ត​​​រក​​មូល​និធិ​​ទ្រទ្រង់​កុមារ​កំព្រា និង​គន្ធ​បុប្ផា

 

ជាមួយ​គ្នា​នេះ​ ប្រធាន​ក្រុម​ Z Way Cambodia​ លោក វណ្ណ ស៊ីដារ៉ូ បាន​ប្រាប់​ថា​ គោល​បំណង​សំខាន់​របស់​ក្រុម​លោក​គឺ​ចង់​ពង្រីក​វិសាល​ភាព​នៃ​ក្រុម​សម្ព័ន្ធ​យុវផលិតករ​ភាព​យន្ត​វ័យ​ក្មេង ដើម្បី​ផ្សព្វផ្សាយ​ ស្នាដៃ ការ​អភិវឌ្ឍ វិស័យ​ភាព​យន្ត និង​ចំណេះ​ដឹង​ផ្សេងៗ​ទាក់​ទង​នឹង​ភាព​យន្ត​ទៅ​តាម​បណ្តា​ខេត្ត​នានា និង​​រក​មូល​និធិ​ដើម្បី​ជួយ​ដល់​ក្មេង​កំព្រា​ ​ទៀត​ផង។

 

“ ក្រុម​ពួក​ខ្ញុំ​នឹង​នាំ​យក​​ការ​ផលិត​ភាព​យន្ត​នេះ​ទៅ​កាន់​បងប្អូន​នៅ​តាម​បណ្ដា​ខេត្ត​ សាលារៀន​ ស្ថាប័ន​អប់រំ ចែក​រំលែក​បទ​ពិសោធន៍​អប់​រំ​ផ្សេងៗ ហើយ​ក៏​នឹង​ចុះ​ចែក​សម្ភារៈ​សិក្សា​ វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ។ ក្នុង​នោះ​ពួក​ខ្ញុំ​ ក៏​មាន​បង្កើត​កម្មវិធី​សិក្សា​វគ្គ​ខ្លី សិក្ខា​សាលា​អប់​រំ​ផ្សព្វ​ផ្សាយ​​ដល់​ប្អូនៗ​សិស្សានុសិស្ស​តាម​ខេត្ត​ដែល​ស្រលាញ់​​ការងារ​ខាង​និពន្ធ​ និង​ផលិត​ភាព​យន្ត”។ ដារ៉ូ​ ថ្លែង។

 

ដារ៉ូ បន្ត​ទៀត​ថា​ ក្នុង​នាម​យើង​ជា​យុវជន​ជំនាន់​ក្រោយ​គួរតែ​ចូល​រួម​ ​និង​បន្ត​ការ​គាំ​ទ្រ​នូវ​ស្នាដៃ​ភាព​យន្ត​កូន​ខ្មែរ​ ដែល​បាន​ខិត​ខំ​ផលិត​ ព្រោះ​ថា​សព្វ​ថ្ងៃ​ភាព​យន្ត​បរទេស​កំពុង​តែ​វាយ​លុក​ខ្លាំង​។

 

Z Way​ Cambodia​ មាន​​ឆន្ទៈ​​ផលិត​ភាពយន្ត​​​រក​​មូល​និធិ​​ទ្រទ្រង់​កុមារ​កំព្រា និង​គន្ធ​បុប្ផា

 

លោក ស៊ិន ចន្ទ​សាយ៉ា ប្រ​ធាន​នាយក​ដ្ឋាន​ភាព​យន្ត​ និង​ផ្សព្វផ្សាយ​វប្បធម៌ បាន​ពោល​សរសើរ​ដល់​ក្រុម​យុវផលិត​ករ​វ័យ​ក្មេង​ Z Way Cambodia ដែល​មាន​ទឹក​ចិត្ត ​គំនិត​ច្នៃ​ប្រឌិត និង​ឆន្ទៈ ​ក្នុង​ការ​ផលិត​ភាព​យន្ត​ ជា​ពិសេស​មាន​ចិត្ត​សប្បុរស​ជួយ​ទៅ​ដល់​ក្មេង​កំព្រា​ និង​បន្ត​ផ្សព្វ​ផ្សាយ​វិស័យ​កុន​ទៅ​តាម​បណ្ដា​ខេត្ត​នានា​ដែល​នៅ​ឆ្ងាយ​ផង​ ដែរ។

 

គួរ​​បញ្ជាក់​ផង​ដែរ​ ក្រុម​សម្ព័ន្ធ​យុវ​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​​ហៅ​ Z Way Cambodia បាន​បង្កើត​ឡើង​កាល​ពី​ខែ មេសា​ ហើយ​ឥឡូវនេះ​មាន​សមាជិក​ ចំនួន​ ១២​នាក់​។ មក​ដល់​ពេល​នេះ​ Z Way Cambodia បង្កើត​​បាន​៤​រឿង​រួច​ហើយ​ មាន​ដូចជា “សញ្ញា” “ម្ចាស់​សូរ​តន្រ្តី” “មួក” និង​ “បេះដូង​សិលា” ។ ហើយ​រឿង​ “ម្ចាស់សូរតន្រ្តី” វិញ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​កម្មវិធី​ Bayon Short Film Contest 2014 ផង​ដែរ៕

 

Z Way​ Cambodia​ មាន​​ឆន្ទៈ​​ផលិត​ភាពយន្ត​​​រក​​មូល​និធិ​​ទ្រទ្រង់​កុមារ​កំព្រា និង​គន្ធ​បុប្ផា

 

Z Way​ Cambodia​ មាន​​ឆន្ទៈ​​ផលិត​ភាពយន្ត​​​រក​​មូល​និធិ​​ទ្រទ្រង់​កុមារ​កំព្រា និង​គន្ធ​បុប្ផា

 

Z Way​ Cambodia​ មាន​​ឆន្ទៈ​​ផលិត​ភាពយន្ត​​​រក​​មូល​និធិ​​ទ្រទ្រង់​កុមារ​កំព្រា និង​គន្ធ​បុប្ផា

 

Z Way​ Cambodia​ មាន​​ឆន្ទៈ​​ផលិត​ភាពយន្ត​​​រក​​មូល​និធិ​​ទ្រទ្រង់​កុមារ​កំព្រា និង​គន្ធ​បុប្ផា

 

Z Way​ Cambodia​ មាន​​ឆន្ទៈ​​ផលិត​ភាពយន្ត​​​រក​​មូល​និធិ​​ទ្រទ្រង់​កុមារ​កំព្រា និង​គន្ធ​បុប្ផា

 

អត្ថបទ៖ ថា ម៉ាលីដា​​​