ចម្លែក! តារា​​ម៉ូដែល​ស្ពាយ​​ តារា​ម៉ូដែល​បង្ហាញ​ម៉ូដ​លើ​ឆាក

ចម្លែក! តារា​​ម៉ូដែល​ស្ពាយ​​ តារា​ម៉ូដែល​បង្ហាញ​ម៉ូដ​លើ​ឆាក

សម្រាប់​វិស័យ​ម៉ូដ​​សំលៀក​បំពាក់​មួយ គ្មាន​អ្វី​ដែល​​មិន​អាច​កើត​ឡើង​នោះ​ទេ។ ​ខណៈ​ដែល​អ្នក​​ទាំង​អស់​គ្នា​គិត​ថា​អ្វី​ដែល​ប្លែក​ៗ​ត្រូវ​បាន​បង្ហាញ​លើ​ឆាក​ដើរ​ម៉ូដ​អស់​ហើយ​នោះ​ ព្រឹត្តិការណ៍​មួយ​គ្មាន​ពីរ​មួយ​ទៀត​​​ក៏​បាន​កើត​ឡើង។

 

ចម្លែក! តារា​​ម៉ូដែល​ស្ពាយ​​ តារា​ម៉ូដែល​បង្ហាញ​ម៉ូដ​លើ​ឆាក

 

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​តុលា​កន្លង​ទៅ នៅ​ក្នុង​កម្មវិធី Paris Fashion Week អ្នក​ច្នៃ​ម៉ូដ Rick Owen បាន​ឲ្យ​​ម៉ូដែល​របស់​ខ្លួន ស្ពាយ​​ម៉ូដែល​ម្នាក់​ទៀត​ដើរ​បង្ហាញ​ម៉ូដ។ នៅ​លើ​ឆាក​សម្ដែង​នេះ តារា​ម៉ូដែល​ម្នាក់​ត្រូវ​បាន​ ថ្ពក់​លើ ​ក តារា​ម៉ូដែល​ម្នាក់​ទៀត ដែល​ដើរ​​ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើត​ឡើង​ក្នុង​ការ​​​បង្ហាញ​ម៉ូដ​ខោ​អាវ​សម្រាប់ ​រដូវ​​ផ្ការីក ឆ្នាំ ២០១៦។

 

តារា​​ម៉ូដែល​មួយ​ចំនួន​ត្រូវ​គេ​ស្ពាយ​ដូច កាតាប​ស្ពាយ​ខាង​ក្រោយ និង​មួយ​ចំនួន​ទៀត​ត្រូវ​គេ​ស្ពាយ​ពី​ខាង​មុខ​ដូច​កាបូប។

 

យ៉ាងណាមិញ នៅ​​ខាង​ក្រោយ​ការ​​បង្ហាញ​ម៉ូដ​ដែល​សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​គិត​ថា​​វា​ជា​រឿង​ឆ្កួត​នេះ មាន​សារ​មួយ​នៅ​ខាង​​ក្រោយ​នោះ។ អ្នក​ច្នៃ​ម៉ូដ​អាមេរិក បាន​ប្រាប់​ទស្សនាវដ្ដី Dazed ថា ម៉ូដ​ខោ​អាវ​ឆ្នាំ​នេះ​គឺ “​ការ​លើក​តម្កើង​ស្ត្រី ស្ត្រី​ក្លាយ​ជា​​ស្ត្រី និង​ស្ត្រី​​គាំទ្រ​ស្ត្រី”។

 

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល Rick Owen លេង​ស្ទីល​ប្លែក​បែប​នេះ​នៅ​ ឆាក Runway។ កាល​ពី​ខែ​មករា ឆ្នាំ ២០១៥ កន្លង​ទៅ ក្នុង​ការ​បង្ហាញ​ម៉ូដ​ខោអាវ​សម្រាប់​រដូវ​ស្លឹក​ឈើ​​​ជ្រុះ​និង​រដូវ​រងា Rick Owen បាន​ឲ្យ​តារា​ម៉ូដែល​ប្រុស​​របស់​ខ្លួន​ស្រាត​មួយ​ជំហរ​ក្រោម​បង្ហាញ​ប្រដាប់​ភេទ​ដាក់​ទស្សនិកជន​ ដើរ​បង្ហាញ​ម៉ូដ​នៅ​លើ​ឆាក៕

 

​​ចម្លែក! តារា​​ម៉ូដែល​ស្ពាយ​​ តារា​ម៉ូដែល​បង្ហាញ​ម៉ូដ​លើ​ឆាក

 

ចម្លែក! តារា​​ម៉ូដែល​ស្ពាយ​​ តារា​ម៉ូដែល​បង្ហាញ​ម៉ូដ​លើ​ឆាក

 

ចម្លែក! តារា​​ម៉ូដែល​ស្ពាយ​​ តារា​ម៉ូដែល​បង្ហាញ​ម៉ូដ​លើ​ឆាក

 

ចម្លែក! តារា​​ម៉ូដែល​ស្ពាយ​​ តារា​ម៉ូដែល​បង្ហាញ​ម៉ូដ​លើ​ឆាក

 

ចម្លែក! តារា​​ម៉ូដែល​ស្ពាយ​​ តារា​ម៉ូដែល​បង្ហាញ​ម៉ូដ​លើ​ឆាក

 

ចម្លែក! តារា​​ម៉ូដែល​ស្ពាយ​​ តារា​ម៉ូដែល​បង្ហាញ​ម៉ូដ​លើ​ឆាក

 

ចម្លែក! តារា​​ម៉ូដែល​ស្ពាយ​​ តារា​ម៉ូដែល​បង្ហាញ​ម៉ូដ​លើ​ឆាក

 

 

ចុចអាន៖ម៉ូដែល​ចិន​បង្ហាញ​ម៉ូដ​ខោអាវ​ក្នុង​​ធ្វើ​ពី​មាស មនុស្ស​ចោម​មើល​កុះករ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ mirror