លោក សម រង្ស៊ីថា អ្នក​និយាយ​ថា​CNRP​ឈ្នះមានសង្គ្រាម អ្នកនោះនៅជាប់​អនុ​ស្សាវរីយ៍​ពីខ្មែរក្រហម

ប្រធានគណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី បានបកស្រាយជាថ្មីម្តងទៀតឆ្លើយតប​នឹងអ្នកដែល​និយាយថា ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនឹងមានសង្គ្រាមកើតឡើង។ លោក សម រង្ស៊ី បាននិយាយមិនញញើតថា​ អ្នកដែលនិយាយបែបនេះ គឺដោយសារ​អ្នក​នោះនៅជាប់អនុស្សាវរីយ៍ពីខ្មែរក្រហមមក។

លោក សម រង្ស៊ី បញ្ជាក់ដូច្នេះថា៖« អ្នកដែលថា បក្សសង្គ្រោះជាតិឈ្នះ មានសង្គ្រាម គឺអ្នកនោះ នៅមានអនុស្សាវរីយ៍​ពី​ខ្មែរក្រហមមក។ ខ្ញុំបាន​រៀន​សូត្រជ្រៅជ្រះ​ពីលទ្ធិ​ប្រជាធិបតេយ្យ ខ្ញុំមិនស្អប់អ្នក​មាននោះទេ។ អ្នកមានណាដែលរក​ស៊ីត្រឹមត្រូវ​ យើងគោរព​និងយក​ជាគំរូ»។ លោក សម រង្ស៊ី និយាយដូច្នេះនៅក្នុងសិក្សាសាលាស្តីពី ដំណើរឆ្ពោះទៅ​រកការបោះឆ្នោត ដើម្បីនាំមក​នូវ​ការ​ផ្លាស់​ប្តូរ ដែលរៀប​ចំ​ដោយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ 

សារព័ត៌មានថ្មីៗ​នឹង​លម្អិតព័ត៌មាននេះបន្ថែម​នៅ​ពេល​ក្រោយ៖   តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម