កូរ៉េ​ខាង​ត្បួ​ង គ្រោង​បើក​ស្ថាន​កុងស៊ុល​ប្រចាំខេត្ត​សៀមរាប នៅ​ឆ្នាំក្រោយ

សាធារណរដ្ឋ​កូរ៉េ គ្រោង​នឹង​បើក​ស្ថាន​កុងស៊ុល​របស់ខ្លួន​ប្រចាំខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា នៅ​ឆ្នាំក្រោយ។ នេះ​ជាការ​បញ្ជាក់​របស់ លោក គីម វ៉ុ​ន​ជីន ឯកអគ្គរដ្ឋទូត​នៃ​សា​ធា​រដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា។

នៅក្នុង​ឱកាស​នៃ​ទិវា​បុណ្យជាតិ​កូរ៉េ កាលពី​ថ្ងៃទី១ខែតុលា លោក គីម វ៉ុ​ន​ជីន បាន​ឲ្យ​ដឹង​ទៀតថា កូរ៉េ​ខាង​ត្បួ​ង ក៏​កំពុង​សិក្សា​ដើម្បី​ឲ្យ​មានការ​ចាប់ដំណើរការ នូវ​គណៈកម្មាធិការ​សេដ្ឋកិច្ច​ចម្រុះ ដើម្បី​បង្កើន​ដំណើរ​របស់​កម្ពុជា-កូរ៉េ ឆ្ពោះទៅរក​ភាព​ចម្រុងចម្រើន​រួមគ្នា តាមរយៈ​ការធ្វើការ​លើ​ប្រព័ន្ធ​កាន់​តែមាន​ប្រសិទ្ធភាព ដើម្បី​ជំរុញ​ជំនួញ និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ។

ប្រទេស​កូរ៉េ ក៏​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្ពស់​សម្រាប់​ការអភិវឌ្ឍ​ជនបទ ជាមួយនឹង​បទពិសោធន៍ នៃ​ចលនា​ភូមិ​ថ្មី​របស់ខ្លួន​ផងដែរ ជាពិសេស ការបណ្តុះបណ្តាល​វិជ្ជាជីវៈ  និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស ក៏​ជា​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ។ នេះ​ជាការ​បញ្ជាក់​នៅក្នុង​សុន្ទរកថា​ខ្លី​មួយ របស់​ឯកអគ្គរដ្ឋទូត​នៃ​សា​ធា​រដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ។

ជាមួយគ្នា​នោះ លោក គីម វ៉ុ​ន​ជីន ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា  មិត្តភាព​គឺជា​ទ្រព្យសម្បតិ្ត​ដែលមាន​តម្លៃ​សំខាន់បំផុត ក្នុង​ទំនាក់ទំនង​រវាង ប្រជាជន​កម្ពុជា និង​កូរ៉េ ហើយ​វា​បាន​កើន​ឡើងជា​បន្តបន្ទាប់។

សូមបញ្ជាក់ថា កាលពី​ឆ្នាំ២០១៤ កន្លងទៅ​ភ្ញៀវទេសចរ​ជនជាតិ​កូរ៉េខាងត្បូង​បានមក​ទស្សនា​នៅ​កម្ពុ​ជាមាន​ជាង៤សែន​នាក់ ខណៈ​រយៈពេល៦ខែ ក្នុង​ឆ្នាំ២០១៥នេះ មាន​ភ្ញៀវទេសចរ​កូរ៉េខាងត្បូង​ប្រមាណ២សែន​នាក់ បានមក​ទស្សនា​នៅ​កម្ពុជា។ ដោយឡែក​ហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-និង​កូរ៉េ​មាន​ជាង១ពាន់​លាន​ដុល្លារ​អាមេរិក៕

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម