ទម្រង់គូថទាំង៤នេះ​ អាចបកស្រាយពីសុខភាពរបស់អ្នក

របកគំហើញ​មួយបានបង្ហាញ​ថា ការ​អង្គុយ​យូរ និង​ខ្វះការដើរ​ធ្វើឲ្យយើង​បាត់បង់​លក្ខណៈសម្បត្តិ​សំខាន់​មួយ​គឺ ថ្ពាល់គូទ។ ប៉ុន្តែរាល់​ថ្ពាល់គូទទាំង​អស់​មានលក្ខណៈ​ដូចគ្នា ហើយ​សុទ្ធតែ​មាន​គុណវិបត្តិ និង​គុណ​សម្បត្តិរបស់វា។
 
ទម្រង់គូថទាំង៤នេះ​ អាចបកស្រាយពីសុខភាពរបស់អ្នក
គូទរាង​ចតុកោណកែង
ថ្ពាល់គូទមានរាង​ជាចតុកោណកែង ឬអក្សរ H បណ្តាលមក​ពីឆ្អឹងត្រគាក​វែង ឬមាន​ជាតិខ្លាញ់​បន្តិចត្រង់​តំបន់នេះ។ វាធ្វើឲ្យ​គូទរបស់អ្នកមើលទៅរាបស្មើ។ ដូច្នេះ អ្នក​ត្រូវ​អង្គុយ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យវាមាន​រាងមូល។
គូទរាងរង្វង់
ថ្ពាល់គូទមានរាងមូល​មានន័យថា វាមានផ្ទុកជាតិខ្លាញ់​ច្រើននៅផ្នែក​ខាងលើ​នៃថ្ពាល់គូទ។ សំណាងល្អ លក្ខណៈបែប​នេះធ្វើឲ្យ​គូទរបស់អ្នក​ប៉ោងស្អាត, ដូច្នេះ វិធីងាយ​ដើម្បីធ្វើឲ្យ​គូទ​មានរាង​បែបនេះ គ្រាន់តែ​ធ្វើចលនា​លំហាត់ប្រាណ​មួយចំនួន ដើម្បី​ពង្រឹង​ថ្ពាល់គូទ។
គូថរាង​បេះដូង
ជាធម្មតា គូថរាងបេះដូង​មានផ្នែក​ខាងក្រោម​ពេញ ហើយ​ផ្នែកខាង​លើតូច។ នេះមាន​ន័យថា ជាតិខ្លាញ់​ច្រើនផ្ទុក​នៅលើភ្លៅ​ផ្នែកខាងលើ។ ទម្រង់គូទ​បែបនេះ​ មនុស្សស្រីគ្រប់រូប​តែងតែ​ចង់បាន។
គូទរាងអក្សរ V កម្រិតអរម៉ូនអឺសស្ត្រូសែន​តិច
ជាធម្មតា ទម្រង់គូទបែបនេះ​ឃើញមាន​ចំពោះស្ត្រីចាស់ នៅពេល​ពួកនាង​បាត់បង់​អរម៉ូនអឺសស្ត្រូសែន។ ការធ្វើការងារ​ធ្ងន់ ងាយ​នឹងធ្វើឲ្យ​គូទធ្លាក់៕
ដោយ៖ ដារ៉ា
ប្រភព៖ themindawakened

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទម្រង់គូថទាំង៤នេះ​ អាចបកស្រាយពីសុខភាពរបស់អ្នក