​បើ​ចង់ឱ្យ​សមរភូមិ​លើ​គ្រែ​យប់​នេះ​កាន់តែ​អស្ចារ្យ​គួរតែ​តម​អាហារ​ទាំងនេះ​

​បើ​ចង់ឱ្យ​សមរភូមិ​លើ​គ្រែ​យប់​នេះ​កាន់តែ​អស្ចារ្យ​គួរតែ​តម​អាហារ​ទាំងនេះ​

​អាហារ និង​ការ​រួមភេទ​មាន​ទំនាក់ទំនង​គ្នា​ណាស់​។ អ្វី​ដែល​អ្នក​ញ៉ាំ​តែង​មាន​ឥទ្ធិពល​ទៅ​លើ​រាងកាយ និង​ជួយ​ឱ្យ​អាច​កើន​អារម្មណ៍​រ៉ូ​ម៉ែន​ទិច ឬ​អាច​នឹង​ងងុយគេង​ដូច​ទារក​ដែរ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​កំពុងតែ​រៀប​គម្រោង​ដុត​ភ្លើងតណ្ហា​ឱ្យ​កាន់តែ​ខ្លាំង​សម្រាប់​យប់​នេះ​ហើយ​នោះ ចូរ​ប្រាកដថា អាហារ​ពេល​យប់​របស់​អ្នក​មិន​មាន​ឈ្មោះ​អាហារ​ខាងក្រោម​នេះឡើយ​។ 

​អាហារ​សមុទ្រ​
​មិនមែន​រាល់​ត្រី​ទាំងអស់​សុទ្ធតែ​អាក្រក់​ចំពោះ​ចំណង់​ផ្លូវភេទ​ឡើយ​។ តាមពិត ត្រី​ចៀន​ដ៏​ល្អ​មួយ​សម្រាប់​អាហារ​ពេលយប់​អាច​នឹង​បង្កើន​អារម្មណ៍​សម្រាប់​សកម្មភាព​មួយចំនួន​បាន​។ ប៉ុន្តែ​ត្រី​ដែល​ស្ថិត​ក្នុង​ទឹកសមុទ្រ​ជ្រៅៗ​ដូចជា ត្រី​ឆ្លាម ត្រី​សា​ឌី​ន ឬ​ត្រី Mackerel ប្រហែលជា​មាន​ជាតិពុល ឬ​បា​រ៉​ត​ច្រើន​។ ការស្រាវជ្រាវ​មួយ​បានឱ្យដឹងថា សារធាតុ​គីមី​ទាំងនេះ​ពេល​ចូល​ដល់​ក្នុង​ខ្លួន​មនុស្ស​ហើយ វា​អាច​នឹង​រំខាន​ខ្លាំង​ដល់​ជីវិត​ផ្លូវភេទ​មនុស្ស​បាន ជាពិសេស​មនុស្ស​ស្រី​តែម្តង​។ 
 
​សូកូឡា​
​អ្វី​ដែល​ជា​ដំណឹង​អាក្រក់​សម្រាប់​អ្នក​និយម​ញ៉ាំ​ស្ករ​សូកូឡា​នោះ​គឺ​បែប​នេះ​ឯង ប៉ុន្តែ​វា​មិនមែន​ចង់​បញ្ជាក់ថា​ត្រូវ​ស្អប់​វា​តែម្តង​នោះទេ​។ អ្នក​អាច​ញ៉ាំ​ស្ករ​សូកូឡា​ខ្មៅ​មួយ ឬ​ពីរ​ដុំ ហើយ​វា​នៅ​តែ​រក្សា​អារម្មណ៍ និង​ថាមពល​បាន​ដដែល​ដោយសារ​តែ​សារធាតុ​អង់​ទី​អុកស៊ី​ដង់​របស់​វា​តែម្តង​។ ប៉ុន្តែ​អ្នក​គួរតែ​បារម្ភ​វិញ​បើ​សិន​ជា​ញ៉ាំ​លើស​ចំនួន​ខ្លាំង​។ ចូរ​ចាំ​ថា ស្ករ​សូកូឡា​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ថ្នាំផ្តល់​សម្រើប​នោះ គឺ​មាន​សារធាតុ Cocoa ជា​ប្រភេទ Methylxanthines ដែល​ធ្វើឱ្យ​មាន​អារម្មណ៍​ពេល​ស្ទាប់អង្អែល​សាច់​។ រឿង​នេះ​អាច​នឹង​ធ្វើឱ្យ​អ្នក​លែង​មាន​អារម្មណ៍​វិញ​បាន​ជា​ពិសេស​ការបង្កើត​ភាពស្និទ្ធស្នាល​តែម្តង ដូច្នេះ​មិន​ត្រូវ​ញ៉ាំ​វា​ច្រើន​ពេក​ទេ​។ 
ដំឡូង​
​អាហារ​ប្រភេទ​ម្សៅ​អាមីដុង​មួយ​នេះ​សម្បូរ​ទៅដោយ​ជាតិ​កាបូ​អ៊ី​ដ្រាត និង​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​អាថ៌កំបាំង​ច្រើនណាស់​។ យ៉ាងណាមិញ វា​មិន​បាន​ផ្តល់​អ្វី​ល្អ​ដល់​អ្នក​ទេ​នៅពេល​និយាយ​អំពី​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ ព្រោះ​អី​ជាតិ​អាមីដុង​ក្នុង​អាហារ​មួយ​នេះ​នឹង​ធ្វើឱ្យ​ល្ហិតល្ហៃ ហើយ​អាច​នឹង​ងងុយគេង​ទៀតផង​។ ដូច្នេះ​ចូរ​ចៀសវាង​ការ​ញ៉ាំ​ដំឡូង​បើសិនជា​អ្នក​ចង់​ឱ្យ​មាន​អារម្មណ៍​រ៉ូ​ម៉ែន​ទិច​។ 

​សណ្តែកសៀង​
​សណ្តែកសៀង​សម្បូរ​ជាងគេ​គឺ​ប្រូតេអ៊ីន ប៉ុន្តែ​វា​មិនមែន​ជា​មិត្តភក្តិ​ដ៏​ល្អ​បំផុត​របស់​បុរស​ឡើយ​។ ចាប់តាំងពី​អាហារ​មួយ​នេះ​មាន​មុខងារ​ស្រដៀង​នឹង​អ័រម៉ូន​ភេទ​ស្ត្រី អេ​ស្ត្រូជែន​មក ឱកាស​នៃ​ការប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​របស់​បុរស​ពិត​ជា​មាន​ច្រើន​។ វា​ក៏​អាច​នាំ​ឱ្យ​ងាប់​លិង្គ និង​បុរស​ជ្រុះ​សក់​បាន​ដែរ​។ 
 
​អាហារ​ឆា ឬ​ចៀន
​ការ​ញ៉ាំ​បឺ​ហ្គឺ ឬ​មាន់​ចៀន​មិន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មុខម្ហូប​សម្រាប់​យប់​ដ៏​រ៉ូ​ម៉ែន​ទិច​នោះទេ​។ ជាតិ​ខ្លាញ់ Trans-fat ដែល​មាន​ក្នុង​អាហារ​ទាំងនេះ​មិន​ត្រឹមតែ​ប៉ះពាល់​លើ​អ័រម៉ូន​ភេទ​ទាំងប្រុស និង​ស្រី​ទេ តែ​ក៏​ធ្វើឱ្យ​មាន​អារម្មណ៍​អស់កម្លាំង និង​ល្ហិតល្ហៃ​ដែរ​ក្នុង​ពេល​ចាប់ផ្តើម​សមរភូមិ​ក្តៅ​សាច់​។ 

ប្រែ​សម្រួល​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន  

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី02  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។