ជី​ជី សារភាពថា ខ្លួន​ទើបតែ​ភ្លក្ស​រសជាតិ​ស្នេហ៍​

ជី​ជី សារភាពថា ខ្លួន​ទើបតែ​ភ្លក្ស​រសជាតិ​ស្នេហ៍​

​រាជធានី​ភ្នំពេញ ; ពិធី​ការិនី​សម្បូរ​បុរស​ចោម​ស្នេហ៍​កញ្ញា ជី​ជី​បាន​ប៉ះ​នឹង​ព្យុះ​ព័ត៌មាន​ស្នេហា​មិន​ចាញ់​បងស្រី​របស់​នាង ពេជ្រ សេរី​រ័ត្ន​ប៉ុន្មាន​ទេ ហើយ​នាង​ក៏​ធ្លាប់​លើកឡើងថា ព្យុះ​ព័ត៌មាន​ទាំងនោះ​បាន​បោក​ពន្លេច​នាំ​ឲ្យ​ប៉ះពាល់​ដល់​អាជីព​សិល្បៈ របស់​នាង​ទៀតផង​។​

 

​នៅពេលដែល​អ្នកសារព័ត៌មាន​ធ្វើ​បទ​សម្ភាស​សួរ​ពី​រឿង​ស្នេហា ពិធី​ការិនី រូប​ស្រស់ កញ្ញា ជី​ជី រមែង​ប្រកែក​យ៉ាង​តឹងសរសៃក​ថា មិនទាន់មាន​ស្នេហា បើ​ឲ្យ​និយាយថា តើ​បាន​សង្សា​បណ្តើរ​ពី​ណា​? ទើបតែ​ពេលនេះ នាង​បែប​ផ្តល់​ចម្លើយ​បែប​រុញ​ទុក​បណ្តោយ​ទឹក ថា​ធម្មតា​មនុស្ស​ប្រុស​ស្រី​កើតមក​តែងតែមាន​ស្នេហា​។ 

 

​ផ្ទុយស្រឡះ​ពី​ប្រយោគ​មុនៗ ពិធី​ការិនី​រូប​ស្រស់​បាន​ប្រាប់​ឲ្យ​ដឹង​ទាំង​អារម្មណ៍​រីករាយ​ថា ធម្មតា​មនុស្ស​ប្រុស​ស្រី​កើតមក​តែងតែមាន​ស្នេហា​។ យ៉ាងណាមិញ​ដូច​រូបនាង​អីចឹង អាយុ​ធំ​ប៉ុន​នេះហើយ មិនអាច​បដិសេធថា​មិន​ធ្លាប់មាន​ស្នេហា​នោះឡើយ​ហើយ ចំពោះ​អនាគត​យ៉ាងណា​នោះ​នាង​អាច​សម្រេចបាន​ថា នឹង​ជ្រើសរើស​បុរស​ដ៏​ល្អ​ម្នាក់​យកមក​ធ្វើជា​គូគ្រង​ជីវិត រី​ឯថា​ការ​មាន​ស្នេហា​របស់​នាង​អាច​ប៉ះពាល់​ដល់​អាជីព​សិល្បៈ​។​

 

​បើទោះជា ពេលនេះ កញ្ញា ជី​ជី បង្ហាញ​ពីស​ញ្ញា​មាន​ស្នេហា​ក៏ដោយ ប៉ុន្តែ​នាង​នៅ​មិន​បង្ហាញ​ពី​អត្តសញ្ញាណ​ម្ចាស់​បេះដូង​នាង​មានមុខមាត់​ពិត នោះ​យ៉ាងណា ឬក៏​បុរសៗ​ធ្លាប់​ល្បី​ថា​ជា​ម្ចាស់​ស្នេហ៍​នាង​ពីមុន​ក៏​មិនទាន់​ឲ្យ​ដឹង ដែរ ។ 

 

​ប៉ុន្តែ​ពិធី​ការិនី ដែល​ទើប​ឆក់​បាន​ទីផ្សា​សម្តែង​ភាពយន្ត​រឿង «​អាមោគ​លក់​មាំ​»​រូបនេះ ហាក់​បង្ហាញ​ជោគជ័យ​លើ​ការសម្រេច​មាន​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​នោះ សម្រាប់​អនាគត ដោយ​នាង​បញ្ជាក់ថា «​ចំពោះ​អនាគត​យ៉ាងណា​នោះ​នាង​អាច​សម្រេចបាន​ថា នឹង​ជ្រើសរើស​បុរស​ដ៏​ល្អ​ម្នាក់​យកមក​ធ្វើជា​គូគ្រង​ជីវិត ហើយក៏​មិន​ឲ្យ​ប៉ះពាល់​ដល់​អាជីព​សិល្បៈ​នោះដែរ​»៕

ជី​ជី សារភាពថា ខ្លួន​ទើបតែ​ភ្លក្ស​រសជាតិ​ស្នេហ៍​ ជី​ជី សារភាពថា ខ្លួន​ទើបតែ​ភ្លក្ស​រសជាតិ​ស្នេហ៍​

 

ជី​ជី សារភាពថា ខ្លួន​ទើបតែ​ភ្លក្ស​រសជាតិ​ស្នេហ៍​