នគរ​​​បាល​​​២០០​​​នាក់​​​ព័ទ្ធ​​​វា​​ល​​​ស្រែ​​​អស់​​​ជាង​​​៦ម៉ោង ដើម្បី​​​រុក​​​​​​រក​​​ចាប់​​​ខ្លួន​​​​​​ជន​​​សង្ស័យ​​​ជា​​​ចោរ​​​ប្លន់​​​

នគរ​​​បាល​​​បាន​​​និយាយ​​​ថា នគ​​​របាល​​​ជាង​​​​​​២០០​​​នាក់​​​បាន​​​ឡោម​​​ព័ទ្ធ​​​វាលស្រែ​​​មួយ​​​កន្លែង ​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​អស់​​​រយៈ​​​ពេល​​​ជាង​​​៦​​​ម៉ោង​​​កាល​​​ពី ​​​ម្សិល​​​មិញ ​​​ដើម្បី​​​រុក​​​រក​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ជា​​​ចោរ​​​ប្លន់​​​ម្នាក់​​​ដែល​​​គេ​​​ជឿ​​​ថា​​​សម្ងំ​​​លាក់​​​ខ្លួន​​​នៅ​​​ទី​​​នោះ​​​។

ទោះជា​​​យ៉ាង​​​ណា ​​​បន្ទាប់​​​ពី​​​រក​​​​​​ដល់​​​​​​ពេល​​​​​​ល្ងាច​​​​​​នៅ​​​​​​តែ​​​មិន​​​ឃើញ ពួក​​​គេ​​​​​​​​ក៏​​​ឈប់​​​  ហើយ​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ ។

លោក ថេង កុសល នាយ​​​ប៉ុស្តិ៍​​​សង្កាត់​​​ចោម​​​ចៅ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ម៉ោង​​​ប្រហែល​​​​​​១០​​​ព្រឹក​​​​​​កាល​​​ពី​​​ម្សិលមិញ ខណៈ​​​ពេល​​​លោក​​​កំពុង​​​ល្បាត​​​ លោក​​​បាន​​​​​​ប្រទះ​​​ឃើញ​​​បុរសពាក់​​​ម៉ាស់​​​​​​ម្នាក់​​​ជិះ​​​ម៉ូតូ​​​កាត់​​​មុខ​​​​​​យ៉ាង​​​លឿន​​​ ហើយ​​​លោក​​​ចំណាំ​​​​​​​​​​​បាន​​​​​​​​​​​ថា​​​​​វា​​​ជា​​​​​​ម៉ូតូ​​​ដែល​​​ជន​​​​​​ល្មើស​​​ធ្លាប់​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ធ្វើ​​​សកម្ម​​​​​​ភាព​​​ប្លន់​​​​​​​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ។

លោក​​​លើក​​​ឡើង​​​​​ទៀត​​​​​​ថា “ខ្ញុំ​​​បាន​​​ហៅ​​​វា​​​ឲ្យ​​​ឈប់​​​ ប៉ុន្តែ វា​​​នៅ​​​តែ​​​បើក​​​ទៅ​​​មុខ ដូច្នេះ​​​ហើយ​​​ខ្ញុ​​​ំ​​​ក៏​​​បាន​​​ហៅ​​​តាម​​​អាយ​​​កូមដើម្បី​​សុំ​​​​​​​​ឲ្យ​​​នគ​​​របាល​​​ខណ្ឌ​​​ជួយ​​​ដេញ​​​តាម​​​។ បន្ទាប់ពី​​​ដេញ​​​​​តាម​​​​​បាន​​​​​​១០​​​នាទី ជន​​​សង្ស័យ​​​បាន​​​លោត​​​​​​ចុះ​​​ពី​​​ម៉ូតូ ហើយ​​​រត់​​​ចូល​​​ទៅ​​​វាល​​​ស្រែ​​​មួយ​​។ពេល​​​នោះ​​​កម្លាំ​​​ង​​​នគ​​​របាល​​​របស់​​​យើង​​​​​​ប្រមាណ​​​២០​​​០​​​នាក់​​​បាន​​​ឡោម​​​ព័ទ្ធ​​​វា​​​”។

លោក​​​ថ្លែង​​​ថា ​​​កម្លាំង​​​នគ​​​របាល​​​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ និង​​​នគរបាល​​​​​​​ខណ្ឌ​​​ដង្កោ​​​ ​​​ក្បែរ​​​ខាង ​​​បាន​​​សហ​​​ការ​​​​​គ្នា​​​​​​នៅ​​​ក្នុង​​​ប្រតិ​បត្ដិ​​​​ការ​​​រុក​​​រក​​​នេះ។ ប៉ុន្តែ បន្ទាប់​​​ពីរុក​​​រក​​​អស់​​​រយៈ​​​ពេល​​​៦​​​ម៉ោង​​​កន្លះ​​​ នគ​​​របាល​​​នៅ​​​តែ​​​មិន​​​អាច​​​កំណត់​​​ដឹង​​​ថា បុរ​​​ស​​​ពាក់​​​ម៉ាស់​​​នោះ​​​នៅ​​​ទី​​​ណា ​​​ហើយ​​​ក៏​​​បាន​​​បោះ​​​បង់​​​ការ​​​រុក​​​រក​​​នៅ​​​ម៉ោង​​​ប្រហែល​​​៥​​​ល្ងាច​​​។

លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា “យើង​​​រក​​​វា​​​មិន​​​ឃើញ​​​ទេ ដូច្នេះ​​​ហើយ​​​យើង​​​ក៏​​​ឈប់​​​រក​​​ទៅ​​​ ប៉ុន្តែ យើង​​​នឹង​​​បន្ត​​​​​​ស្វែង​​​រក​​​វា​​​ទៀត​​​ [នៅ​​​ថ្ងៃ​​​ស្អែក​​​]”៕សុខុម​​​

The post នគរ​​​បាល​​​២០០​​​នាក់​​​ព័ទ្ធ​​​វា​​ល​​​ស្រែ​​​អស់​​​ជាង​​​៦ម៉ោង ដើម្បី​​​រុក​​​​​​រក​​​ចាប់​​​ខ្លួន​​​​​​ជន​​​សង្ស័យ​​​ជា​​​ចោរ​​​ប្លន់​​​ appeared first on ខេមបូឌា ដេលី.