៩ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករ បានជិត ៣៧ម៉ឺនតោន កើនឡើង ៣៧ភាគរយ

ភ្នំពេញ៖ នៅ ៩ខែ ឆ្នាំ២០១៥នេះ ប្រទេសកម្ពុជា បាននាំអង្ករចេញ ទៅកាន់ទីផ្សារបរទេសបានជិត ៣៧ម៉ឺនតោន  កើនឡើងចំនួន ៣៧ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤។ នេះបើយោងតាមរបាយការណ៍ផ្លូវការ  របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញ បែបបទនាំចេញអង្ករ។

របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែកមរា ដល់កញ្ញា ឆ្នាំ២០១៥នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៦  ៩.១០៥តោន ទៅកាន់ទីផ្សារអន្តរជាតិ ពោលកើនឡើង៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៤  ដែលមានត្រឹមតែ ២៦៩.៣៧០តោនប៉ុណ្ណោះ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤កន្លងទៅ កម្ពុជាបាននាំចេញអង្ករ ជិត ៣៩ម៉ឺនតោន៕

៩ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករ បានជិត ៣៧ម៉ឺនតោន កើនឡើង ៣៧ភាគរយ

៩ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករ បានជិត ៣៧ម៉ឺនតោន កើនឡើង ៣៧ភាគរយ

៩ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករ បានជិត ៣៧ម៉ឺនតោន កើនឡើង ៣៧ភាគរយ