ឧត្តមសេនីយត្រី ប្រាក់ វុឌ្ឍី បាននាំអំណោយ ចែកជូនដល់គ្រួសារ នគរបាលចំនួន៧គ្រួសារ

កំពង់ឆ្នាំងៈ ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥នេះ ដឹកនាំដោយ លោកឧត្តម សេនីយត្រី  ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្ត បាននាំអំណោយចែក ជូនដល់គ្រួសារ នគរបាលដែល បានទទួលមរណៈភាពចំនួន២គ្រួសារនិងមន្ត្រីនគរបាលមានជម្ងឺប្រចាំកាយ ចំនួន៥គ្រួសារ ។ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកផ្លែឈើ១កេស មី១កេស សារុង២ ក្រមា១ និងថវិកា១០ម៉ឺនរៀល ។

លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង បានថ្លែងអោយដឹងថា ការផ្តល់អំណោយនេះ ដោយមានការយកចិត្តទុកដាក់ និងណែនាំពី អគ្គស្នងការនគរបាលជាតិ ពិសេសឯកឧត្តម អភិបាលខេត្ត កំពង់ឆ្នាំង លោកបាននាំអំណោយទាំងនេះជូនដល់ដៃគ្រួសារមន្ត្រីនគរបាល ដែលទទួលមរណៈភាព និងមាន ជំងឺប្រចាំកាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។

ឧត្តមសេនីយត្រី  ប្រាក់ វុឌ្ឍី បាននាំអំណោយ ចែកជូនដល់គ្រួសារ នគរបាលចំនួន៧គ្រួសារ