រដ្ឋាភិបាលរុស្ស៊ី ត្រៀមខ្លួនរួចរាល់ ក្នុងការវាយប្រហារ តាមដែនអាកាស នៅអ៊ីរ៉ាក់ បើមានការស្នើសុំ

ម៉ូស្គូ៖ ព័ត៌មាន Reuters នៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ី បានត្រៀមខ្លួនរួចជា ស្រេចក្នុងការវាយប្រហារតាមដែនអាកាស ក្នុងប្រទេសអ៊ីរ៉ាក់ ប្រសិនបើមានការស្នើសុំពីរដ្ឋាភិបាលរបស់អ៊ីរ៉ាក់។

សូមជំរាបថា កាលពីព្រឹកថ្ងៃពុធ សភាជាន់ខ្ពស់របស់រុស្ស៊ី បានផ្តល់សិទ្ធិទៅឲ្យលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ប្រើប្រាស់កងកម្លាំងទ័ពអាកាស នៅក្នុងប្រទេសស៊ីរី ហើយបើកការវាយប្រហារតាមដែនអាកាស នៅក្នុង ប្រទេសស៊ីរី។ ការវាយប្រហារធ្វើឡើងបន្ទាប់ពី មានសំណើរមួយពីប្រធានាធិបតីស៊ីរី លោក Bashar al-Assad ដោយសុំជំនួយយោធាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS៕