គ្រោះ​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​២​នាក់ របួសធ្ងន់​ស្រាល​១៧​នាក់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១០​លើក យប់​៣​លើក​,​បណ្តាលអោយ​មនុស្ស​ស្លាប់​២​នាក់​(​ប្រុស​)​អ្នករបួសធ្ងន់​១១​នាក់​(​ស្រី​ម្នាក់​)​និង​របួសស្រាល​៦​នាក់​(​ប្រុស​)​។ 

​    ​របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យាន​សរុប​ចំនួន​១៨ ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១០​គ្រឿង​,​រថយន្ត​ធុន​តូច​៤​គ្រឿង​,​រថយន្ត​ធុន ធំ​៣​គ្រឿង​និង​យាន​ផ្សេងៗ​១​គ្រឿង​។ របាយការណ៍​ខាងលើ​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​១​លើក​, មិន​គោរព​សិទ្ធ​២​លើក​,​មិន​ប្រកាន់​ស្តាំ​៤​លើក​,​ប្រជែង​គ្រោះថ្នាក់​២ លើក​, ស្រវឹង​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១៦​នាក់​(​យប់​៣​នាក់​)៕

គ្រោះ​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​២​នាក់ របួសធ្ងន់​ស្រាល​១៧​នាក់​