​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​ស្វែងរក​រូបមន្ត​បញ្ចុះតម្លៃ​ប្រេង​នៅ​កម្ពុជា

​រាជធានី​ភ្នំពេញ​៖​បន្ទាប់ពី​កិច្ចប្រជុំ​ស្តីពី​ការកំណត់​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ដែល រៀបចំឡើង​នៅ​ក្រសួងពាណិជ្ជកម្ម​ដែលមាន​ការចូលរួម​ពី​តំណាង​មកពី​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្រសួង​រ៉ែ​និង​ថាមពល​និង បណ្តា​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ ទាំងអស់​នៅ​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១​ខែតុលា​ឆ្នាំ ២០១៥ ភាគី​ទាំងសងខាង (​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​) យល់បាន​ឯកភាពគ្នា ស្វែងរក​រូបមន្ត​ជារួម​មួយ ក្នុងការ​កំណត់​តម្លៃ​លក់​ប្រេងឥន្ធនៈ នៅលើ​ទីផ្សារ​។ 

​     ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​ទាំងអស់ បង្ហាញ​នូវ​វិធីសាស្ត្រ ក៏ដូចជា​រូបមន្ត ដែល​ពួកគេ​ប្រើ ដើម្បី​កំណត់​តម្លៃ​លក់ ហើយ​ក្រុមហ៊ុន​ទាំងអស់ សន្យាថា​នឹង​ផ្តល់ជូន​ឲ្យ​ក្រសួង នៅ​ថ្ងៃទី ២ ខែ តុលា ២០១៥​។ 

​    ​ក្រោយពី​បានទទួល​រូបមន្ត​កំណត់​ថ្លៃ ពី​ក្រុមហ៊ុន​ហើយ ក្រសួងពាណិជ្ជកម្ម នឹងធ្វើ​ការប្រជុំ​ជាមួយនឹង​ក្រសួង​ពាក់ព័ន្ធ ដូចជា​ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពិភាក្សា​អំពី​ការកំណត់​រូបមន្ត​នេះ ថ្នាក់​រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ ២០១៥​។ 

​    ​ក្រោយពី​ប្រជុំ​ថ្នាក់​រាជរដ្ឋាភិបាល​រួច នៅ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៥ ក្រសួង​នឹង​កោះអញ្ជើញ បណ្តា​ក្រុមហ៊ុន​ចែកចាយ ប្រេងឥន្ធនៈ​ទាំងនោះ មក​ប្រជុំ​ជាថ្មី​ម្តងទៀត ដើម្បី​កំណត់​យក​រូបមន្ត កំណត់​ថ្លៃ​រួមមួយ​៕ 

​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​ស្វែងរក​រូបមន្ត​បញ្ចុះតម្លៃ​ប្រេង​នៅ​កម្ពុជា