លោក សួន សេរី​រដ្ឋា កំពុង​ធ្វើ​សន្និសីទ​នៅ​ទីស្នាក់ការ​បក្ស​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥​នេះ​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស អំណាច​ខ្មែរ​បាន​នឹង​រៀបចំ​សន្និសីទកាសែត នៅ​ទីស្តីការ​កណ្តាល​របស់ខ្លួន ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ AE ផ្លូវ​លេខ​១៥៦ សង្កាត់​ទឹកល្អក់ ២ ខណ្ឌ​ទូល​គោក​។​

​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​គណបក្ស​នេះ​បាន​ឲ្យ​ដឹងថា សន្និសីទ​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​ទិសដៅ នៃ​ការបង្កើត​សម្ព័ន្ធ​គណបក្សនយោបាយ ដែល​គ្មានសំឡេង​ក្នុង​សភា ដើម្បី​ធ្វើការ​តស៊ូ​គោលនយោបាយ​រួម និង​យុទ្ធសាស្ត្រ​គោលនយោបាយ​ទាំង​៣​ជំហាន​របស់​គណបក្ស​៕

លោក សួន សេរី​រដ្ឋា កំពុង​ធ្វើ​សន្និសីទ​នៅ​ទីស្នាក់ការ​បក្ស​