ម៉ូតូ​​​និង​ម៉ូតូ​​បុក​ខ្ទាត​​ចូល​រថយន្ត​​កុងតឺន័រ​​​របួសធ្ង​ន់​​៤​​នាក់

រាជធានី​ភ្នំពេញ ៖ មនុស្ស​​៤​នាក់បាន​របួស​ដេក​​រ​ណូ​​ក​រណែល​ពេញ​​ផ្លូវ ​ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ខ្ទាត​​ចូល​ក្រោម​​រថយន្ត​​កុង​តឺ​ន័រ​នៅ​ក្បែរ​​មជ្ឈមណ្ឌល​​មង្គល​​ឧត្តម កាលពី​វេលា​ម៉ោង​១០ ​និង​១០​នាទី​យប់​ថ្ងៃ​ទី​១ ​តុលា ២០១៥ ស្ថិត​នៅ​តាម​​ផ្លូវ​លេខ​​៣១៧ ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័​យ ​។

សាក្សី​​​​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​​ដឹង​​ថា មុន​ពេល​កើតហេតុ​​ ម៉ូតូ MSX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FF-3989 ជិះ​គ្នា​​៣​នាក់ ក្នុង​ស្ថានភាព​ស្រវឹង​​ជោកជាំ​បាន​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ PCX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​នគ​បាល 1-6893 បើក​​ដោយ​បុរស​​វ័យ​ចំណាស់​​ម្នាក់​ជា​មន្ត្រី​នគរ​បាល​ស្នងការ​រាជធានី​ភ្នំពេញ ​ស្លៀកពា​ក់​ឯក​សណ្ឋាន លុះ​មក​​ដល់​ចំណុច​ខាងលើ​ ម៉ូតូ​ទាំង២​គ្រឿង​​បាន​បើក​ជែង​គ្នា ក៏​ទាក់​ដៃចង្កូត​គ្នា​​ដួល​បោក​​នឹង​កង់​ក្រោយ​រថយន្ត​កុង​តឺន័រ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​.ស ពាក់​​ស្លាក​លេខ​ភ្នំពេញ 3C-0094 ធ្វើ​ឱ្យ​​ម៉ូតូ​​និង​មនុស្ស​ខ្ទាត​ចេញ​​ក្រៅ​វិញ រង​របួសធ្ងន់​ទាំង​៤​នាក់​ និង​រង​ការ​ខូចខាតម៉ូតូ​​ទាំង​២​គ្រឿង ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព