តារា​ឆ្នើុម កែវ សុខផេង ​ចាប់​ដៃ​គូ​ជាមួយ​បេនីយ៉ាំង​ថត MV ​ចម្រៀងថ្មី


តារា​ឆ្នើុម កែវ សុខផេង ​ចាប់​ដៃ​គូ​ជាមួយ​បេនីយ៉ាំង​ថត MV ​ចម្រៀងថ្មី

កីឡាករ​កំពុង​ឡើង​ជើង​ខ្លាំង កែវ សុខផេង ​បាន​ឈាន​ជើង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជា​លើក​ដំបូង ដោយ​បាន​ចូល​ថត​ចម្រៀង​ខារ៉ាអូខេ (MV) ​ក្នុង​ផលិត​កម្ម​សាន់ដេរ​ជាមួយ​តារា​សិចស៊ី បេនីយ៉ាំង។

 

 តារា​ឆ្នើុម កែវ សុខផេង ​ចាប់​ដៃ​គូ​ជាមួយ​បេនីយ៉ាំង​ថត MV ​ចម្រៀងថ្មី កែវ សុខផេង (អាវ​ខៀវ) កាល​លេង​នៅស៊ីហ្គេមទល់​នឹង​ក្រុម​ហ្វីលីពីន (អាវ​ក្រហម)

 

ឆ្លើយ​តប​នឹង​ដំណឹង​ដែល​អ្នក​គាំទ្រ​បាន​ឃើញ​រូបថត​របស់ សុខផេង ដើរ​ជាមួយ​ស្រី​ស្អាត​បេនីយ៉ាំង ខ្សែ​ប្រយុទ្ធ​ដែល​រក​គ្រាប់​បាល់​ឱ្យ​ក្លិប​ភ្នំពេញ​ក្រោន​សឹង​តែ​គ្រប់​ប្រកួត​មក​នេះ បាន​ប្រាប់​ Sabay ​នៅ​ព្រឹក​នេះ​ថា ​ខ្លួន​ពិត​ជា​បាន​ចូល​ថត MV ​មួយ​បទ​មែន ដោយ​សម្ដែង​ជាមួយ​បេនីយ៉ាំង។ បទ​ចម្រៀង​មួយ​បទ​នោះ​ដែរ គឺ​ជា​បទ​របស់​កញ្ញា ខេមរៈ ស្រី​ពៅ ប៉ុន្តែ​មិន​ទាន់​ទម្លាយ​ឲ្យ​ដឹង​ពី​ចំណង​ជើង​បទ​នោះ​នៅ​ឡើយ​ទេ។

 

កីឡាករ​ដែល​មាន​ស្រុក​កំណើត​នៅ​ក្រចេះ​ខាង​លើ កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង បន្ទាប់​ពី​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​កាល​ពី​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​​នៅ​ប្រទេស​សិង្ហបុរី​កន្លង​មក។ បច្ចុប្បន្ន​​នេះ​វិញ រូប​គេ​ក៏​បាន​ជួយ​ក្រុម​ភ្នំពេញក្រោន​បាន​ច្រើន​ដែរ ពោល​គឺ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ តែងតែ​រក​គ្រាប់​បាល់​បាន​រហូត។ ហើយ​សូម្បី​តែ លោក Sam ​ដែល​ជា​គ្រូ​បង្វឹក​ក៏​បាន​និយាយ​សរសើរ​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​បឹង​កេត​អង្គរ​នេះ​ដែរ។

 

តារា​ឆ្នើុម កែវ សុខផេង ​ចាប់​ដៃ​គូ​ជាមួយ​បេនីយ៉ាំង​ថត MV ​ចម្រៀងថ្មីបេនីយ៉ាំង​​​​​ក្នុង​កម្មវិធី​សម្ពោធ​​​ស្រា​ក្រហម​ Red Knot

 

និយាយ​ពី​កីឡាករ​ដែល​បាន​ថត MV ​ឱ្យ​ផលិត​កម្ម​ចម្រៀង​វិញ គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ​មាន​​​២​នាក់​ហើយ​គឺ​ កែវ សុខផេង ថត​ឱ្យ​សាន់ដេរ និង​ចាន់ វឌ្ឍនាកា ​ថត​ជាមួយ មាស សុខសោភា ឱ្យ​ផលិតកម្ម​ផោន៕

 

 តារា​ឆ្នើុម កែវ សុខផេង ​ចាប់​ដៃ​គូ​ជាមួយ​បេនីយ៉ាំង​ថត MV ​ចម្រៀងថ្មីកែវ សុខផេង (កណ្តាល) និង សុះ សូហាណា(ស្តាំ)

 

​អត្ថបទ៖ មុន្នី រម្យ