Neymar ​កោរ​សក់​​ ​មូលហេតុ​​ដោយសារ​តែ​​​មិត្ត​រួម​ក្រុម​ម្នាក់

Neymar ​កោរ​សក់​​ ​មូលហេតុ​​ដោយសារ​តែ​​​មិត្ត​រួម​ក្រុម​ម្នាក់

Neymar ​បាន​ធ្វើ​ឲ្យ​​អ្នកគាំទ្រ​ជា​ច្រើន​ ភ្ញាក់​ផ្អើល​ និង​ឆ្ងល់​យ៉ាង​ខ្លាំង​ កាល​ពី​ Barcelona ប្រកួត​ទល់​នឹង​ Las Palmas ​នៅ​ La Liga ចុង​សប្ដាហ៍​មុន​ បន្ទាប់​ពី​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ ​ចូល​ទីលាន​ប្រកួត​ដោយ​ក្បាល​ត្រងោល​ កោរ​សក់​អស់​រលីង។ ​​មូលហេតុ​ពិត​ ​​​ត្រូវ​បាន​បែក​ធ្លាយ​ហើយ​កាល​ពី​ម្សិលមិញ​នេះ​ ពោល​គឺ​ដោយសារ​តែ​មិត្ត​រួម​ក្រុម​ម្នាក់​របស់​គេ ​ជា​អ្នក​បញ្ចុះបញ្ចូល​​ឲ្យ​កោរ។

 

Neymar ​កោរ​សក់​​ ​មូលហេតុ​​ដោយសារ​តែ​​​មិត្ត​រួម​ក្រុម​ម្នាក់

 

​បើ​យោង​​តាម​សារព័ត៌មាន​អេស្ប៉ាញ Mundo Deportivo ​បាន​ឲ្យ​ដឹង​ថា ​ខ្សែ​ការពារ​ Dani Alves ​ដែល​ជា​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ និង​មិត្ត​រួម​ក្រុម​ Barca ជាមួយ​គ្នា​នោះ គឺ​ជា​​អ្នក​បញ្ចុះបញ្ចូល​ញុះញង់​ឲ្យ​ Neymar កោរ​សក់​ដូច​ខ្លួន​ដែរ ​ហើយ​កីឡាករ​​វ័យ​​២៣​ឆ្នាំ​ (Neymar) ក៏​យល់​ព្រម​កោរ​នៅ​បន្ទប់​ផ្លាស់​សំលៀកបំពាក់​​​នៅ​​មុន​ការ​ប្រកួត កាល​ពី​ថ្ងៃ​សៅរ៍​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​​មិត្ត​រួម​ក្រុម​របស់​គេ​ជា​ច្រើន ក៏​អស់​សំណើច​​ផង​ដែរ។

 

​​ប្រភព​ខាង​លើ​​​បាន​ បញ្ជាក់​បន្ថែម​ទៀត​ថា ការ​កោរសក់​​​គ្រាន់​តែ​ជា​ការ​លេង​សើច​​របស់​ Neymar នេះ​ ក៏​បាន​ធ្វើ​ឲ្យ​​អ្នក​ឧបត្ថម្ភ​ ​ដែល​ក្រុមហ៊ុន​សហការ​របស់​តារា​ឆ្នើម​រូប​នេះ (Gillette, Poker Stars) ​មិន​សប្បាយ​ចិត្ត​ផង​ដែរ ​ដោយ​ពួកគេ​មិន​ពេញ​ចិត្ត​ជាមួយ​ស្ទីល​​​នេះ​ឡើយ៕

 

-ចុចអាន៖ Neymar ​​ថា​​តារា​ឆ្នើម​ក្រុម​ Liverpool ម្នាក់ មាន​សមត្ថភាព​លេង​ឲ្យ​ Barca

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ 101greatgoals