រថយន្ត​៨​ស៊េរី​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ខ្សែភាពយន្ត​ Fast & Furious


រថយន្ត​៨​ស៊េរី​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ខ្សែភាពយន្ត​ Fast & Furious

ប្រិយមិត្ត​ដែល​ធ្លាប់​បាន​តាម​ដាន​ខ្សែ​ភាពយន្ត​ Fast & Furious តាំង​ពី​វគ្គ​ដំបូង​រហូត​ដល់​វគ្គ​ចុង​ក្រោយ​បង្អស់​ប្រាកដ​ជា​មាន​ការ​ជាប់​ចិត្ត​នឹង​រថយន្ត​ណា​មួយ​មិន​ខាន​ឡើយ ព្រោះ​រថយន្ត​ដែល​តួអង្គ​នីមួយៗ​បាន​ប្រើ​ប្រាស់​គឺ​សុទ្ធ​តែ​រថយន្ត​ដែល​មាន​លក្ខណៈ​ពិសេស។

 

ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត​ចំនួន​៨​ស៊េរី​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​អ្នក​ទស្សនា​ខ្សែ​ភាពយន្ត​ Fast & Furious៖

 

១. Toyota Supra ឆ្នាំ​១៩៩៤៖

រថយន្ត​៨​ស៊េរី​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ខ្សែភាពយន្ត​ Fast & Furious

 

​រថយន្ត​​នេះ​​បាន​បង្ហាញ​ខ្លួន​ក្នុង​វគ្គ​ដំបូង​គេ​ដែល​បញ្ចាំង​ក្នុង​ឆ្នាំ​ ២០០១ ដោយ​វា​មាន​បំពាក់​ម៉ាស៊ីន​​ទំហំ​៣លីត្រ​ ព្រម​ទាំង​មាន​កម្លាំង​២២០​សេះ។ គេ​បាន​ចាត់​ទុក​រថយន្ត​ជំនាន់​ទី​បួន​របស់​ Toyota Supra នេះ​ជា​​រថយន្ត​កំពូល​​ប្រចាំ​ខ្សែ​ភាពយន្ត​ ដោយ​វា​មាន​ល្បឿន​​​អតិបរមា​ដល់​ទៅ​២៨១គ.ម/ម៉ ​ដែល​​​​អាច​ផ្ដួល​រថយន្ត​ Ferrari ក្នុង​ការ​ប្រកួត​បាន​។

 

២. Honda S2000 ឆ្នាំ​២០០១៖

រថយន្ត​៨​ស៊េរី​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ខ្សែភាពយន្ត​ Fast & Furious
បាន​បង្ហាញ​ខ្លួន​ក្នុង​វគ្គ​ទីពីរ​​ដែល​ចាក់​បញ្ចាំង​ក្នុង​ឆ្នាំ​២០០៣។ ​វា​មាន​បំពាក់​ម៉ាស៊ីន​​ទំហំ​២,០​លីត្រ​ មាន​កម្លាំង​២៤០​សេះ​ អាច​បង្កើន​សន្ទុះ​ល្បឿន​ពី​០​ទៅ​១០០​គ.ម/ម៉ ក្នុង​រយៈ​ពេល​៦,២​វិនាទី និង​មាន​ល្បឿន​អតិបរមា​ ២៤១​គ.ម/ម៉។

 

៣. Ford Mustang Fastback ឆ្នាំ​ ១៩៦៧៖

រថយន្ត​៨​ស៊េរី​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ខ្សែភាពយន្ត​ Fast & Furious
រថយន្ត​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​វគ្គ​ទីបី​ដែល​បញ្ចាំង​ក្នុង​ឆ្នាំ​២០០៦។ គេ​បាន​បំពាក់​ម៉ាស៊ីន​ប្រភេទ​ V8 ទំហំ​៦,៤​លីត្រ​ មាន​កម្លាំង​៣២០​សេះ ដែល​មាន​ល្បឿន​អតិបរមា​១៨៥​គ.ម/ម៉។

 

៤. Subaru Impreza WRX Sti ឆ្នាំ​ ២០០៩៖

រថយន្ត​៨​ស៊េរី​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ខ្សែភាពយន្ត​ Fast & Furious
ក្នុង​វគ្គ​ទី​បួន​ដែល​បញ្ចាំង​​ក្នុង​ឆ្នាំ​២០០៩​ គេ​បាន​ឃើញ​វត្តមាន​របស់​រថយន្ត​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ក្នុង​ខ្សែ​ភាពយន្ត។ រថយន្ត​នេះ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ​ DOHC និង​មាន​កម្លាំង​២៦៥​សេះ​ ដែល​អាច​​បង្កើន​ល្បឿន​ពី​០​ទៅ​៩៦,៥​គ.ម/ម៉​នៅ​រយៈ​ពេល​៤,៧​វិនាទី ព្រម​ទាំង​មាន​ល្បឿន​អតិបរមា​២២៨,៥​គ.ម/ម៉។

 

៥. Porsche 911 GT3 RS 996៖

រថយន្ត​៨​ស៊េរី​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ខ្សែភាពយន្ត​ Fast & Furious
រថយន្ត​នេះ​បង្ហាញ​ខ្លួន​ក្នុង​វគ្គ​ទី​ប្រាំ​​ដែល​បញ្ចាំង​ក្នុង​ឆ្នាំ​២០១១។ វា​មាន​បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ​ flat-6 កម្លាំង​ ៣៦០​សេះ​ អាច​បង្កើត​ល្បឿន​ពី​០ទៅ​៩៦,៥​គ.ម៉/ម​ក្នុង​រយៈពេល​ ៤,៨​វិនាទី​ និង​មាន​ល្បឿន​អតិបរមា​ ៣០១គ.ម/ម៉។

 

៦. Plymouth Roadrunner ឆ្នាំ​១៩៦៨៖

រថយន្ត​៨​ស៊េរី​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ខ្សែភាពយន្ត​ Fast & Furious
រថយន្ត​នេះ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ក្នុង​វគ្គ​ទី​បី​ម្ដង​រួច​មក​ហើយ​ តែ​ក្នុង​វគ្គ​ទី​ប្រាំ​មួយ​ វា​បាន​បង្ហាញ​ខ្លួន​ម្ដង​ទៀត​ជា​មួយ​នឹង​រូប​រាង​ថ្មី។ រថយន្ត​នេះ​បំពាក់​ម៉ាស៊ីន​ប្រភេទ​ V8 ទំហំ​៦,៣​លីត្រ​ មាន​កម្លាំង​៣៣៥​សេះ ដែល​មាន​ល្បឿន​អតិបរមា​១៦៩​គ.ម/ម៉។

 

៧. Nissan GT-R R35៖

រថយន្ត​៨​ស៊េរី​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ខ្សែភាពយន្ត​ Fast & Furious
​គេ​បាន​ប្រើ​ប្រាស់​រថយន្ត​ស៊េរី​នេះ​ចំនួន​៧​គ្រឿង​ដើម្បី​ផលិត​ខ្សែភាពយន្ត​ Fast & Furious ​វគ្គ​ទី​ប្រាំពីរ។ វា​មាន​បំពាក់​ម៉ាស៊ីន​ប្រភេទ​ V6 ទំហំ​៣,៨​លីត្រ​ មាន​កម្លាំង​៤៧៨សេះ និង​មាន​ល្បឿន​អតិបរមា​៣១១​គ.ម/ម៉។

 

៨. Lykan Hypersport៖

រថយន្ត​៨​ស៊េរី​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ខ្សែភាពយន្ត​ Fast & Furious

 

រថយន្ត​ដែល​បង្ហាញ​ខ្លួន​ក្នុង​វគ្គ​ទី​ប្រាំពីរ​នេះ​​ផលិត​ឡើង​តែ​៧​គ្រឿង​ប៉ុណ្ណោះ​ ដោយ​មួយ​គ្រឿង​មាន​តម្លៃ​ប្រមាណ​ ៣,៤​លាន​ដុល្លារ។ វា​មាន​បំពាក់​នូវ​​ម៉ាស៊ីន​ប្រភេទ​ flat-6 ទំហំ​៣,៧​លីត្រ​ ដែល​មាន​កម្លាំង​៧៥០​សេះ ព្រម​ទាំង​មាន​ល្បឿន​អតិបរមា​ដល់​ទៅ​៤០០​គ.ម/ម៉​ឯ​ណោះ៕

 

ក្នុង​ចំណោម​រថយន្ត​ទាំង​ប៉ុន្មាន​ស៊េរី​ខាង​លើ​នេះ​ តើ​រថយន្ត​ណា​​ដែល​ដក់​ជាប់​ក្នុង​​ចិត្ត​ប្រិយមិត្ត​ខ្លះ?

 

ចុច​អាន៖ Honda Click និង​ Suzuki Impulse មាន​រូបរាង​ស្រដៀង​គ្នា ​ចុះ​លក្ខណៈ​សម្បត្តិ​វិញ?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarBuzz
​​​