វិធីធម្មជាតិ​ដើម្បី​ព្យាបាល​អាការៈ​ក្អក​ និង​គ្រុនផ្ដាសាយ​ចំពោះ​ទារក​

ជារៀងរាល់ឆ្នាំ ​ទារក​ និង​កុមារ​តូចៗ​រាប់រយនាក់​រងវិបត្ដិ​ពីជំងឺ​គ្រុនផ្ដាសាយ​ និងក្អក ​ដែល​បញ្ហា​នេះ​កើត​ឡើង​ដោយសារ​ប្រព័ន្ធស៊ាំ​រាងកាយ​របស់ពួកគេ​ខ្សោយ។ ​ជាក់ស្ដែង ​ក្នុងរយៈពេល​មួយឆ្នាំ​ដំបូង​នៃ​ជីវិតរបស់​ពួកគេ ​ ទារកភាគ​ច្រើន​កើត​ជំងឺគ្រុនផ្ដាសាយ​រហូតដល់​ ៧ដង​។ កុមារតូចៗ​ឆ្លងវីរុស​ ដែល​បណ្ដាល​ឱ្យកើត​ជំងឺឆ្លង​តាមរយៈ​ការប៉ះ​ដោយ​ផ្ទាល់​មនុស្ស​កើតរោគ ​ខ្យល់​អាកាស​កខ្វក់​ និង​ទីកន្លែង​ដែល​មិនស្អាត។ ​ខាងក្រោម​នេះ ​យើង​សូមណែនាំ​ស្រ្ដី​ជាម្ដាយ​នូវ​វិធីធម្មជាតិ​ដើម្បី​ព្យាបាលអាការៈ​ខាងលើ​ ដែល​កើត​ឡើង​ចំពោះទារក៖​វិធីធម្មជាតិ​ដើម្បី​ព្យាបាល​អាការៈ​ក្អក​ និង​គ្រុនផ្ដាសាយ​ចំពោះ​ទារក​
១. ក្រូចឆ្មារ៖​ ក្រូចឆ្មារ​គឺជាឱសថ​ព្យាបាល​បែប​ធម្មជាតិ​មួយ​ប្រភេទ​ ដែលមាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺគ្រុនផ្ដាសាយ។​ ដោយសារ​វាសម្បូរ​ដោយ​វីតាមីនc ​ទើប​ក្រូចឆ្មារ​នេះមាន​ប្រសិទ្ធភាព​លើកកម្ពស់​ប្រព័ន្ធ​ស៊ាំរាងកាយ​ និងទ្រទ្រង់​រាងកាយ​ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​គ្រុនផ្ដាសាយ ​និងជំងឺ​គ្រុនក្ដៅ។ ​ម្យ៉ាងទៀត​ គុណ​សម្បត្ដិ​ប្រឆាំង​នឹង​ការរលាក​ និងបាក់តេរី​របស់​វាក៏​អាចជួយ​កាត់បន្ថយ​រោគសញ្ញា​នៃ​ជំងឺគ្រុនផ្ដាសាយ​មួយចំនួន​ផងដែរ​ដូចជា ​អាការៈ​ឈឺបំពង់ក​ ហៀរសំបោរ​ និងក្អក។​
•សូមដាក់ទឹក​ និង​សម្បកក្រូចឆ្មារ​ ៤​ផ្លែ​ និងខ្ញីហាន់​មួយ​ស្លាប​ព្រា​បាយ​ទៅក្នុងខ្ទះ​•ដាក់ទឹក​ចូលទៅ​ក្នុងខ្ទះ​ក្នុងបរិមាណ​សមល្មម​ដើម្បី​ឱ្យលិច​នូវគ្រឿង​ផ្សំ​ទាំងនេះ​•គ្រប​គម្រប​ និង​ទឹក​ឱ្យវា​ពុះរយៈ​ពេល ១០នាទី​•បន្ទាប់​មកច្រោះ​យក​តែទឹក​• លាយទឹក​បរិសុទ្ធ ​ក្នុងបរិមាណ​ស្មើ​នឹងទឹក​ ដែល​បានច្រោះ​ពីទឹកដោះ​នោះ ​បន្ទាប់​មកដាក់​បន្ថែម​ទឹកឃ្មុំ​ស្រស់​បន្ដិច​ដើម្បី​ឱ្យមាន​រសជាតិឆ្ងាញ់​•សូមឱ្យ​កូន​របស់​អ្នកញ៉ាំ​ទឹក​ក្រូចឆ្មារ​ លាយ​ទឹកឃ្មុំ​នេះឱ្យ​បានពីរ ​ឬ​បីដងក្នុង​មួយថ្ងៃ​បញ្ជាក់៖ ​សម្រាប់​ទារក​ ដែល​មានអាយុ​តិចជាង​ ១ឆ្នាំ​ សូម​ដាក់​បន្ថែម​ស្ករ​ជំនួសទឹកឃ្មុំ​ដើម្បី​ឱ្យ​រសជាតិ​ឆ្ងាញ់​ស្រួលញ៉ាំ។​
២. ទឹកឃ្មុំ៖ ​ទឹកឃ្មុំគឺ​ជាឱសថ​ព្យាបាល​បែបធម្មជាតិ​ដ៏មានសុវត្ថិភាព​សម្រាប់​កុមារអាយុ​មួយខួប​ កុមារ​អាយុ​ច្រើនជាងនេះ​ ដែល​រងវិបត្ដិ​ពីជំងគ្រុនផ្ដាសាយ​ធម្មតា ​និងអាការៈ​ក្អក។ ​វាមានផ្ទុក​គុណសម្បត្ដិ​លើក​កម្ពស់​ប្រព័ន្ធស៊ាំ ​គុណសម្បត្ដិ​ប្រឆាំងនឹង​បាក់តេរី​ និង​សារធាតុ​ប្រឆាំង​នឹងអុកស៊ីដកម្ម ​ដែល​ជួយ​ឱ្យធូរស្រាល​អាការៈក្អក ​កម្ចាត់​អាការៈ​ឈឺបំពង់ក​ និង​សម្លាប់​បាក់តេរី​ ដែល​បណ្ដាល​ឱ្យកើត​ជំងឺនេះ។​•លាយ​ទឹកឃ្មុំ​ស្រស់​ពីស្លាប​ព្រាកាហ្វេ ​ជាមួយ​នឹងទឹក​ក្រូឆ្មារ​មួយស្លាប​ព្រាកាហ្វេ។​ បន្ទាប់​មកឱ្យ​កូនរបស់​អ្នកញ៉ាំ​ក្នុងរយៈ​ពេលពីរ ​ឬបីម៉ោងម្ដង​ ដើម្បី​ឱ្យធូរ​ស្រាល​អាការៈ។​•ការឱ្យ​កូនរបស់​អ្នកញ៉ាំទឹកដោះ​គោក្ដៅ​ឧណ្ហៗ​មួយកែវ​ជាមួយ​នឹងទឹកឃ្មុំ​ក៏អាចជួយ​ឱ្យធូរស្រាល​អាការៈ​ក្អកស្ងួត ​និង​កាត់បន្ថយ​ការឈឺ​ទ្រូងផង​ដែរ។​បញ្ជាក់៖ ​​មិនត្រូវ​ផ្ដល់​ទឹកឃ្មុំ​ដល់ទារក​ ដែល​មានអាយុតិច​ជាង​មួយ​ឆ្នាំឡើង ​ពីព្រោះ​វាមាន​ផ្ទុកនូវ​បាក់តេរី ​ដែល​អាចបណ្ដាល​ឱ្យ​ទារក​កើតជំងឺ​ម្យ៉ាងឈ្មោះថា ​infantile botulism។​
៣. ស៊ុប​មាន់ក្ដៅៗ៖ ​សម្រាប់ទារក​អាយុតិច​ជាងមួយខួប ​ស៊ុប​មាន់ក្ដៅ​ឧណ្ហៗ ​គឺជាជម្រើស​ដ៏ប្រសើរ​មួយ​ នៅពេល​ដែលទារក​រងវិបត្ដិ​ដោយ​សារជំងឺ​គ្រុនផ្ដាសាយ ​និងក្អក។ ​ស៊ុប​មាន់នេះ ​វា​មានលក្ខណៈ​ថ្លាល្អ​ និង​សម្បូរ​សារធាតុ​ចិញ្ចឹម ​និង​អាចជួយ​ឱ្យធូរស្រាល​អាការៈ​តឹងច្រមុះ។ ​សារធាតុ​ប្រឆាំង​នឹងអុកស៊ីដកម្ម​នៅ​ក្នុងស៊ុប​មាន់​មានគុណ​ប្រយោជន៍​ពន្លឿន​នូវ​ដំណើរ​ការព្យាបាល​ឱ្យឆាប់​ជាសះ​ស្បើយ។ ​លើស​ពីនេះទៀត ​ស៊ុបមាន់​ជួយ​លើក​កម្ពស់​មុខងារ ​នៃ​រោមការពារ​នៅក្នុង​ក្រហូង​នៅក្រោយ​រន្ធ​ច្រមុះ​ខាងក្នុង​ ដែល​ជួយ​ការពារ​ពីការឆ្លង​ជំងឺ​ពីខាងក្រៅ។ ​ការសិក្សាស្រាវជ្រាវ​មួយ​កាលពីឆ្នាំ​២០០០​ ចុះផ្សាយ​នៅក្នុង​ប្រតិប័ត្រ​ព័ត៌មាន​ស្ដីពី​បញ្ហា​ទ្រូងបាន​ណែនាំថា ​ស៊ុបមាន់​មានផ្ទុក​នូវ​សារធាតុ​ជាច្រើន​ ដោយនាំ​មកជាមួយ​នូវភាព​សកម្មផ្នែក​ឱសថ​ដ៏មាន​ប្រយោជន៍​ សម្រាប់​ព្យាបាល​អាការៈ​រលាកបំពង់ខ្យល់​ដង្ហើម​ផ្នែកខាងលើ។ ​សូមឱ្យ​កូនតូច​របស់​អ្នកញ៉ាំ​ស៊ុបមាន់​ ដែល​ធ្វើដោយដៃ​ ដោយប្រើ​សាច់មាន់​ និង​បន្លែធម្មជាតិ​ដូចជា ​ការ៉ុត​ Beetroot ​និង​ស្លឹកផ្ទី។​ អ្នក​អាចបញ្ចុក​កូនតូច​របស់​អ្នក​នូវស៊ុប​មាន់នេះ​ឱ្យបាន ​ពីរ ​ឬបីដង​ក្នុងមួយ​ថ្ងៃ៕ ​​

អត្ថបទ៖ ដេវីដ
Source: top10homeremedies