មានដឹង​អត់ អ្នក​អាច​ផ្លាស់​ប្តូរ​មុខងារ​ផ្សេងៗ​នៅ​លើ Assistive Touch បាន​យ៉ាង​ងាយ​ដោយ​ពុំ​ចាំ​បាច់ Jailbreak!

មុខងារ Assistive Touch ពិត​ជា​មាន​អត្ថប្រយោជន៍​ច្រើន នៅលើ​ប្រព័ន្ធប្រតិបត្តិការ iOS ។ វាជា​មុខងារ​មួយ ដែល​មាន​សមត្ថភាព រួម​ផ្តុំ​មុខ​ងារ​ផ្សេងៗ​មកដាក់រួមគ្នា ដើម្បីងាយស្រួលក្នុងការបញ្ជា​ជំនួស​ឲ្យការ​ចុចលើ​ប៊ូតុង​ផ្សេងៗ ហើយអ្នកដឹងទេថា នៅលើប្រព័ន្ធប្រតិបត្តិការ iOS9 មុខងារនេះ កាន់តែអស្ចារ្យជាង​មុន​ទៅ​ទៀត។

មានដឹង​អត់ អ្នក​អាច​ផ្លាស់​ប្តូរ​មុខងារ​ផ្សេងៗ​នៅ​លើ Assistive Touch បាន​យ៉ាង​ងាយ​ដោយ​ពុំ​ចាំ​បាច់ Jailbreak!

បន្ថែមថា មុខងារនេះ នៅលើប្រព័ន្ធប្រតិបត្តិការ​ iOS9 អាចឲ្យអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្តូរទីតាំង និង​បន្ថែម​មុខងារមួយចំនួនដែលមាននៅក្នុងនោះ បានតាមតម្រូវការ ដោយជំហ៊ានដំបូង​អ្នកត្រូវដឹងថា​ត្រូវធ្វើ​ដូចម្តេច ដើម្បីបើកដំនើរការវា។

សូមធ្វើតាមការណែនាំខាងក្រោម៖

  1. អ្នកត្រូវចូលទៅកាន់ Settings => General => Accessibility អូសចុះក្រោមបន្តិច ចុចចូល AssistiveTouch បន្ទាប់បើក Enable ត្រង់មុខងារ AssistiveTouch
  2. បើសិនជាអ្នកចង់ផ្លាស់ប្តូរទីតាំង ឬប្តូរមុខងារផ្សេងៗនៅក្នុងនោះ អ្នកអាចចុចចូល Customize Top Level Menu… ដែលនៅក្នុង AssistiveTouch នោះបាន បន្ទាប់ចុចលើមុខងារណាមួយ វានឹងចេញផ្ទាំងមួយទៀតសម្រាប់ឲ្យអ្នកជ្រើសរើសមុខងារផ្សេង មកប្តូរជាមួយវា
  3. ហើយអ្នកក៏អាចដកមុខងារមួយចំនួនចេញបាន ឬក៏បន្ថែមបាន ដោយគ្រាន់តែចុចសញ្ញាបូក ឬដក នៅខាងក្រោមនោះ

មានដឹង​អត់ អ្នក​អាច​ផ្លាស់​ប្តូរ​មុខងារ​ផ្សេងៗ​នៅ​លើ Assistive Touch បាន​យ៉ាង​ងាយ​ដោយ​ពុំ​ចាំ​បាច់ Jailbreak!

សម្រាប់មិត្តអ្នកអាន ដែលមិនចង់ចុចលើប៊ូតុង Home ឬប៊ូតុង Power នោះ អ្នកអាចប្រើប្រាស់ Assistive Touch នេះបាន ដើម្បីផ្តល់ភាពងាយស្រួល និង កាន់តែរហ័ស​នៅ​ពេល​ប្រើប្រាស់​ជំនួសឲ្យ ប៊ូតុង ផ្សេងៗបាន។

  • ដោយ: Hong
  • 11:00 AM, 02 October
  • ប្រភព: iDownloadblog
  • Tag: ចំណេះដឹងទូទៅ