​Jose Mourinho ប្រឈម​នឹង​ពាក្យបណ្ដឹង​ពី​អ្នកគ្រូ​ពេទ្យ Eva Carneiro

កីឡា​៖​សមាគម​បាល់ទាត់​អង់គ្លេស FA បាន​អះអាងថា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប​តោ​ខៀវ Chelsea លោក Jose Mourinho នឹង​ប្រឈមមុខ​ការដាក់​ពាក្យបណ្តឹង​រ​ពី​អ្នកគ្រូ​ពេទ្យ​របស់​ក្លិប​មួយ​នេះ គឺ​អ្នកស្រី Eva Carneiro បន្ទាប់ពី​អ្នកចាត់ការ​រូប​នោះបាន​ប្រើប្រាស់​ពាក្យសម្ដី​មិន​សមរម្យ​ទៅលើ អ្នកស្រី​កាលពី​ខែ​មុន​។​

​    ​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Daily Mail បាន​ឲ្យ​ដឹងថា លោក Jose Mourinho បាន​រិះគន់​អ្នកស្រី Eva Carneiro សម្រាប់​ការព្យាបាល​យឺតយ៉ាវ​លើ​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​បែលហ្ស៊ិក Eden Hazard ខណៈពេលដែល​ក្លិប​មួយ​នេះ​នៅសល់តែ​សមាជិក​១០​នាក់ បន្ទាប់ពី​អ្នកចាំទី Thibaut Courtois ទទួលបាន​កាត​ក្រហម​នៅ​តង់​ទី​ពីរ អំឡុង​ពេលដែល​ក្លិប​តោ​ខៀវ Chelsea ជួប​ជាមួយ​ក្លិប​ក្ងាន​ព្រៃ Swansea កាលពី​ខែ​មុន ហើយ​បន្ទាប់ពី​ព្យាបាល​រួចហើយ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​ហាម​មិន​អ្នក​គ្រូពេទ្យ Eva Carneiro អង្គុយ​លើ​កៅអី​ដូច​ធម្មតា​ឡើយ ។​

​    ​គួរ​បញ្ជាក់ថា អ្នកគ្រូ​ពេទ្យ Eva Carnerio ត្រូវបាន​តែងតាំងឡើង​ដោយ​អតីត​អ្នកចាត់ការ​ទូទៅ​ក្លិប​តោ​ខៀវ Chelsea គឺ​លោក Andre Villas-Boas នៅក្នុង​ឆ្នាំ​២០១១៕

​Jose Mourinho ប្រឈម​នឹង​ពាក្យបណ្ដឹង​ពី​អ្នកគ្រូ​ពេទ្យ Eva Carneiro