​ក្មេងប្រុស​អាយុ ៤​ឆ្នាំ​ម្នា​ក់នៅ​ស្រុក​ទឹកផុស ពុល​ដំឡូង​មី​ស្លាប់

​កំពង់ឆ្នាំង: ក្មេងប្រុស​ម្នាក់​បាន​ស្លាប់ ក្រោយពី​ហូប​មើមដំឡូង​មី​ដុត ដែល​ឪពុក​យក​ពី​ចំការ​ដំឡូង​របស់​ក្រុមហ៊ុន​ចិន ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី យប់ ឈានចូល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ ភូមិ​ស្រែ​ព្រិច ឃុំ​អភិវឌ្ឍន៍  ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

​សមត្ថកិច្ច បានអោយដឹងថា ក្មេងប្រុស​រងគ្រោះ ឈ្មោះ ហេង ស្រៀ​ង អាយុ​៤​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។  

​បុរស​ឈ្មោះ ផ្លុ​ង ស្រេ​ម អាយុ​៣៥ ឆ្នាំ ដែល​ត្រូវជា​ឪពុក​របស់​រងគ្រោះ​បានអោយ ដឹងថា   កាលពី​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥   គាត់​និង​កូនប្រុស​បាន​ទៅ​ច្រូតស្មៅនៅ​ចំណុច​បឹង​វែង ជាប់​នឹង​ចំការ​ដាំ​ដំ​ឡូ​មីរ​បស់​ក្រុមហ៊ុន​ចិន ស្ថិតក្នុង​ភូមិ​គោក​ពួច ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស  ។

​ក្រោយពេល​ច្រូតស្មៅ​រួចហើយ គាត់​បាន​ដក​មើមដំឡូង​មី​នៅ​ចំការ របស់​ក្រុមហ៊ុន​ចិន ចំនួន​២​មើម យកមក​ផ្ទះ ហើយ​បាន​យក​ដំឡូង​មី ២​មើម​នោះ​ដុត និង​បាន​យក​អោយ កូនប្រុស​នោះ​ហូប ។ មួយសន្ទុះ​ក្រោយមក គាត់​បានឃើញ​កូនប្រុស​មាន​អា​ការៈមិន​ស្រួល តែ​មិនបាន​ចាប់អារម្មណ៍​ទៀត និង​បាន​នាំ​កូន​ឡើងទៅ​ដេក​លើផ្ទះ  រហូតដល់​ម៉ោងជាង ១២ រំលង​អា​ធ្រា​ត ងើប​មើល​កូន ទើប​ដឹងថា កូនប្រុស​នោះ​ស្លាប់​បាត់ទៅ ហើយ​។
​    ​
​ក្រោយពេលដែល​ពិនិត្យ​សាកស​សព​រួច សមត្ថកិច្ចបានអោយដឹងថា  ក្មេងប្រុស​ឈ្មោះ ហេង ស្រៀ​ង  ពិតជា​ស្លាប់ដោយ​ពុល​ដំឡូង​មី ពិតប្រាកដ​មែន​៕V/S

​ក្មេងប្រុស​អាយុ ៤​ឆ្នាំ​ម្នា​ក់នៅ​ស្រុក​ទឹកផុស ពុល​ដំឡូង​មី​ស្លាប់