​អ្នកទោស​ខ្មែរ​៣នាក់ត្រូវ​​អាជ្ញាធរ​ថៃ​​ដោះ​លែង​ជា​បន្តបន្ទាប់​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​

ខេត្ត​ឧត្តរមានជ័យ ៖ អាជ្ញាធរ​ថៃ​បាន​​ដោះ​លែង​អ្នកទោស​ខ្មែរ​៣​នាក់​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​តាម​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ជាំសា​ងាំ​ នៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង​វែង​ កាលពី​វេលា​ម៉ោង​១​រសៀល ​ថ្ងៃ​ទី​០១​ តុលា​ ២០១៥​​ ​​។

អ្នកទោស​ខ្មែរ​ទាំង២​នាក់នោះ​មានឈ្មោះ​ស៊ា​ប់ លន​ ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ​ និង​ឈ្មោះ​ជួន ភិ​រម្យ ​ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ​ ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុង​ខេត្តបាត់ដំបង​។

អ្នក​ទោស​ទាំង​២នាក់​បាន​រៀបរាប់​ថា​ មុនពេល​ទាហាន​ថៃ​ឃាត់ខ្លួន​ ពួក​គាត់​​បាន​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ ដែលមាន​គោលបំណង​រុករក​កាប់​ឈើ​គ្រ​ញួ​ង​ត្រូវ​ទាហាន​ថៃ​បាញ់​ស្រោច​មក​លើ​ជា​ច្រើន​គ្រាប់ ។ នៅ​ក្នុង​ហេតុការណ៍​នោះ​​ក៏មាន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​​ដែរ​ តែ​​មិន​ដឹង​ថា​ស្លាប់ ឬរបួស​ប៉ុន្មាន​នាក់​ទេ។

ដោយឡែក​ស្ត្រី​ម្នាក់​​មានឈ្មោះ​ឈួ​ន វ​ណ្ណា​ អាយុ​២៥​ឆ្នាំ​ រស់នៅស្រុក​គូ​លែ​ន​ ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​មិន​បាន​រុករក​កាប់​ឈើ​គ្រ​ញួ​ង​ទេ ​តែ​ខ្លួន​បាន​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ ដោយ​មាន​គោលបំណង​រក​ការងារ​ធ្វើ​ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ​ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​​បញ្ជូន​មក​វិញ​ដែរ​៕